សង្គម

តារាកំប្លែងពែកមី ប្រកាសស្វែងរកអុំប្រុសម្នាក់ដែលហូបបាយកៀនតុ ក្នុងកម្មវិធីមង្គលការមួយកន្លែង

BY
Khmernote Media
April 22, 2022

អ៉ំប្រុសម្នាក់ដែលត្រូវបានគេលួចថតពេលកំពុងហូបបាយនៅកៀនតុ ក្នុងកម្មវិធីមង្គលការមួយកន្លែងបង្ហោះចូលទៅក្នុងបណ្តាញសង្គម Tiktok និងត្រូវបានគេចែកចាយតៗគ្នាយ៉ាងច្រើន។ ដោយឃើញពីទុកលំបាករបស់អ៉ំប្រុសខាងលើ នាយពែកមី តារាកំប្លែងល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ក៏បានធ្វើការប្រកាសស្វែងរកអ៉ំប្រុសរូបនោះ និងបានដាក់លេខទូរស័ព្ទអោយបងប្អូនណាដែលបានស្គាល់គាត់។

នាយពែកមី បានរៀបរាប់ថា៖ “បងប្អូន​ ខ្ញុំរកអ៊ុំម្នាក់ដែលហូបបាយនៅកៀនតុ​ ក្នុងកម្មវិធីការនោះ​ មិនទាន់ឃេីញទេ​ ឥឡូវស្រីអូន​ គាត់ទេីបតែបានមេីលវីដេអូនោះ គាត់ពឹងអោយខ្ញុំជួយរកអ៊ុំនោះអោយឃេីញ​ បងប្អូនណាស្គាល់គាត់​ អាណិតគាត់​ ជួយខលមកខ្ញុំផង​ លេខខ្ញុំផ្ទាល់​ 015 300 007​ (សូមកុំសុីញ៉ូលេង​ )​ សូមអរគុណ”៕

Share This Post: