Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន ៥ម៉ឺន ៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។ ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។ វ៉ាក់សាំង Covid 19 ប្រភេទអាស្ត្រាហ្សេនីកានេះ បានដឹកមកដល់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២

    April 25, 2022
  • ព័ត៌មានជាតិ

    តាមរយៈសារសំលេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះបានអោយដឹងថា សម្តេចគ្រោងអនុញ្ញាតឱ្យខេត្ត ឬតំបន់មួយចំនួនទៀត លើកលែងកាតព្វកិច្ចពាក់ម៉ាស់ដោយសង្កេតឃើញថា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងទៅនេះ កម្ពុជាមានអត្រាឆ្លងតិចតួចបំផុត ដែលបណ្តាលមកពីភាពស៊ាំសហគមន៍។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ប៉ុន្តែវិធានការទាំងនេះ សំខាន់គឺបានមកដោយសារតែយើងមានភាពស៊ាំក្នុងសហគមន៍ តាមការចាក់វ៉ាក់សាំងបាន២ដូសរួចរាល់ ប៉ុន្តែអ្វីដែលជាតម្រូវការដើម្បីឈានទៅសម្រេចនៃភាពស៊ាំសហគមន៍ និងដើម្បីកាត់បន្ថយ និងការបន្ធូរបន្ថយវិធានការសុខាភិបាល ដូចជាបញ្ហាការជួបជុំ ឬបញ្ហាការពាក់ម៉ាស់ជាដើម សំខាន់គឺស្ថិតនៅលើភាពស៊ាំសហគមន៍ដោយវ៉ាក់សាំង ដែលខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសយកវិធានការធ្វើយ៉ាងណា ប្រជាជនកម្ពុជា ហោចបំផុតឱ្យមានវ៉ាក់សាំង៣ដូសគ្រប់ៗគ្នា»។

    April 24, 2022
  • កូវីដ-១៩

    នៅថ្ងៃទី2៤ ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 16នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 25នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,216 នាក់, ករណីជាសះស្បើយសរុប 132,921 នាក់ និងស្លាប់សរុប 3,056 នាក់៕

    April 24, 2022
  • សិល្បៈ

    ពិធីការនីដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា គឺអ្នកនាង យុគ ចិន្តា ដែលមហាជនស្គាល់ស្ទើរមួយប្រទេសតាមរយៈទេពកោសល្យដ៏ប៉ិនប្រសព្វក្នុងអធិប្បាយក្នុងកម្មវិធីទូរទស្សន៍និងកម្មវិធីធំៗជាច្រើន ហើយនាងក៏ជាអ្នកជំនួញដ៏ល្បីឈ្មោះមួយផងដែរ។ ថ្មីៗនេះដែរគេសង្កេតឃើញតារា សិល្បៈការនីឆ្នើមរូបនេះបានបង្ហោះរូបភាពជាញឹកញាប់ជាមួយជីវិតដ៏សាមញ្ញរបស់ខ្លួននៅជនបទស្រុកស្រែចំការ ពោលគឺនៅស្រុកស្រែអំបិល ខេត្តកោះកុង។ អ្នកនាង យុគ ចិន្តា បានរៀបរាប់នៅលើ Facebook របស់នាងថា៖ “ដោយក្ដីស្រលាញ់ពីទឹកដីស្រែអំបិល ជើងភ្នំស្ទឹងពពក លះបង់ជីវិតសុីវីលយ័ មករស់នៅបែបជីវិតបែបធម្មតាៗ ជាសេចក្ដីសុខ និងការពេញចិត្តរបស់ខ្ញុំ ផ្ញើក្ដីនឹករលឹកដល់បងប្អូនទាំងអស់គ្នា ពី ChangCham Eco Lodge #ស្ទឹងពពក #ស្រែអំបិល #កោះកុង”។ គួរបញ្ជាក់ផងដែរថា អ្នកនាង យុគ ចិន្តា

    April 24, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាច្រកថៃឡងដ៍ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ តទៅ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងមិនតម្រូវឲ្យធ្វើតេស្ដរកមេរោគកូវីដ-១៩ ទៀតទេ ទាំងមុននិងក្រោយពេលចូលដល់ប្រទេសថៃ។ យ៉ាងណាក៏ដោយ ការចុះឈ្មោះស្នើសុំ Thailand Pass នៅរក្សាទុកដដែល ប៉ុន្តែរង្វង់ទឹកប្រាក់ធានារ៉ាប់រង បានបន្ថយមកត្រឹម ១០០០០ ដុល្លារ តែប៉ុណ្ណោះ។ ចំពោះអ្នកដំណើរដែលមិនបានទទួលវ៉ាក់សាំងពេញលេញ តម្រូវឲ្យបង្ហាញលទ្ធផលធ្វើតេស្ដរកមេរោគកូវីដ-១៩ អវិជ្ជមាន ដែលមានសុពលភាពមិនលើសពី ៧២ ម៉ោងមុនពេលចេញដំណើរ ដើម្បីអាចធ្វើដំណើរក្នុងប្រទេសថៃដូចអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។ ប្រសិនបើមិនមានលទ្ធផលធ្វើតេស្ដអវិជ្ជមានបង្ហាញអាជ្ញាធរទេ តម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល ៥ ថ្ងៃ និងធ្វើតេស្ត

    April 24, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកគ្រូតា សាន គីមស៊ាន ប្រធានបណ្ឌិតសភាល្បុក្កតោកម្ពុជា និងជាអនុប្រធានសហ​ព័ន្ធ​កីឡាគុនល្បុក្កតោកម្ពុជាទទួលបានការឧបត្ថម្ភថវិកាចំនួន ៣​ ០០០ ​​ដុល្លារអាម៉េរិកពីក្រុមហ៊ុន​សម្រស់ធម្មជាតិ សម្រាប់ការវះកាត់ និងការថែទាំភ្នែក តាមរយៈឯកឧត្តម វ៉ាត់ ចំរើន អគ្គ​លេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។ លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានគូសបញ្ជាក់ថា ថ្ងៃនេះក្រុមការងារសហព័ន្ធបាននាំយកថវិកា ៣ ០០០ ​ដុល្លារនេះប្រគល់ជូនដោយ​ផ្ទាល់ជូន​​លោក​គ្រូតា សាន គឹមស៊ាន រួចហើយ។ នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់ដៃគូឧបត្ថម្ភ​​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ដែលបានជួយថ្លៃព្យាបាលការវះកាត់ភ្នែករបស់លោកគ្រូតាវ័យ៧៧​ឆ្នាំរូ​ប​នេះ ដោយនេះជាការជួយរំលែកការលំបាក និងការគោរពស្រឡាញ់ចំពោះលោកគ្រូតា

    April 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឲ្យបេក្ខជននិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ ចូលជួបសំដែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យបេក្ខជននិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២៧ ខែធ្នូ ឆ្នាំ២០២១ និងនាយក នាយិកាសាលា ដែលមានបេក្ខជននិទ្ទេសA ចូលជួបសំដែងការគួរសមនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២

    April 23, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច អំពីរឿងខ្លះអភិរក្សពេក ម៉េចចូលឆ្នាំខ្មែរទាំងតារានិងពលរដ្ឋខ្លះទៅប្រើកាំភ្លើងជ័រថៃបាញ់ទឹកនៅសៀមរាប ម៉េចមិនប្រើក្អមខ្មែរ កាលពីអំឡុងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងទៅ។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ៗថា «កាលពី១ពាន់ឆ្នាំមុន ក្អមអត់រូប មកដល់២០២២ នៅតែអត់រូបដដែលបើអភិរក្សអញ្ចឹងហេតុអីចូលឆ្នាំនាំគ្នាយកកាំភ្លើងជ័រយកពីថៃ បាញ់ម៉េចមិនយកក្អមរបស់ខ្មែរដែលបានធ្វើ ហើយនារីខ្មែរពិសេសអ្នកល្បីៗ និងតារា តែម្តងសុទ្ធតែឯងមោទកភាពជាតិខ្មែរ ប៉ុន្តែ បង្ហាញរបស់គេ តើរបស់ខ្មែរពេលណាដែលគេស្គាល់? អ្នកណាគេស្គាល់ក្អមខ្មែរ អ្នកណាគេស្គាល់ត្រឡោកដូងខ្មែរ? វាអត់ និយាយអត់មើលសេចក្តីសាច់រឿងទេ ជេរខ្ញុំពេញ Facebook ខ្ញុំចង់​ឱ្យខ្មែរនារីដែលស្អាតកន្លៀតក្អម ចាក់ទឹកចេញពីក្អមអបដោយផ្កាម្លិះស្រោចក្បាលទៅមានភាពក្រអូបបង្ហាញពីវប្បធម៌របស់ជាតិយើង…! វាមានកន្លែងបាញ់ អង្គរវត្តមិនអាចបាញ់បានទេព្រោះកន្លែងវប្បធម៌

    April 23, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ១០៖៣០ នាទីព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុចផ្ទះកាត់ដេរខោអាវ ផ្លូវ៦៣ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សាត សុខារ័ត្ន ភេទ ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ កាត់ដេរ។ +

    April 23, 2022
  • កូវីដ-១៩

    នៅថ្ងៃទី23 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 28នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 28នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 16នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,200 នាក់, ករណីជាសះស្បើយសរុប 132,896 នាក់ និងស្លាប់សរុប 3,056 នាក់៕

    April 23, 2022