សង្គម

ថៅកែសិប្បកម្មម្នាក់ប្រកាសជួយ ប្អូនប្រុញ ឲ្យបន្តរៀនសូត្រនៅភ្នំពេញ រហូតចប់មហាវិទ្យាល័យ និងជួយការធ្វើដំណើរ បាយទឹក កន្លែងស្នាក់នៅ ព្រមទាំងជួយថវិកាប្រចាំខែទៀត

BY
Khmernote Media
April 26, 2022

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានការភ្ញាក់ផ្អើលជុំវិញព័ត៌មានរបស់ នាយប្រុញ ចាកចេញពីទីក្រុងត្រឡប់ទៅស្រុកកំណើតវិញ ដោយសារតែការថតមិនទទួលបានលុយ។ ជុំវិញករណីនេះផងដែរ បុរសម្នាក់ដែលជាម្ចាស់សិប្បកម្មសាច់កែឆ្នៃសាច់ មាន រឹទ្ធិ គឺលោក Rina Hong បានធ្វើការប្រកាសជួយ នាយប្រុញ ឲ្យមករៀនសូត្រនៅភ្នំពេញ រហូតដល់បញ្ចប់ការសិក្សា។

ម្ចាស់គណនីហ្វេសប៊ុក Rina Hong បានឲ្យដឹងថា៖ «គោរពជូនចំពោះ បងប្អូនជនរួមជាតិ ជាទីស្រលាញ់ Share បើបងប្អូនយល់ថាត្រឹមត្រូវ 🙏🏻🙏🏻♥️♥️ (សារនេះជាបេះដូងក្មេងធ្លាប់កំសត់ លំបាក មិនមានន័យបៀតបៀនអ្នកណាឡើយ ) ផ្ញើចំពោះប្អូនប្រុញ ជាពិសេស ដោយឃើញ ការតស៊ូរបស់ប្អូន ជីវភាពគ្រួសារ ខ្វះមុខក្រោយ បងពិតជានឹកកុមារភាពបងណាស់ បងមានបំណងចង់ នាំអូនមកបន្តការរៀនសូត្រនៅភ្នំពេញ រហូតបញ្ចប់ការសិក្សា មហាវិទ្យាល័យ និងភាសារបរទេស ផងដែរ បងគ្មានទ្រព្យអ្វីមានតម្លៃជាងការបញ្ចូនអូនទៅរៀនសូត្របន្តទេ នេះជាដើមទុនជីវិត សម្រាប់អនាគតគ្រួសារប្អូននិងសង្គមជាតិយើង♥️ បញ្ចាក់ ( មធ្យោបាយ ធ្វើដំណើរ បាយទឹក កន្លែងស្នាក់នៅ មើលថែ សុខភាព និងប្រាក់១លានរៀលជារៀងរាល់ខែជូនពុកម៉ែអូន បងជាអ្នកទទួលខុសត្រូវ ) 077362223/012362221/0883682223 ទូរស័ព្ទមកបង បើអូនទទួលការរាប់អានពីបង ♥️»

Share This Post: