- Khmernote Media
- សិល្បៈ
លោក ហេង ឡុង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា»។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់ លោក ហេង ឡុង ជា «ឧកញ៉ា» ហើយនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២។ គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra គឺលោក ព្រាប សុវត្ថិ ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២២/៤៤៣ ដែលបានឡាយព្រះហស្ថលេខា
May 2, 2022 - កូវីដ-១៩
នៅថ្ងៃទី01 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 0១នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 22នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,252 នាក់, ករណីជាសះស្បើយសរុប 133,095 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 1, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាច្រកថៃឡង់ដ៍ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះថា ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមបើកដំណើរការឡើងវិញចាប់ពីថ្ងៃនេះហើយ (០១ ឧសភា ២០២២) ប៉ុន្តែវិធានការសុខាភិបាលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។ ចំពោះអ្នកដំណើរចូលប្រទេសថៃ ត្រូវបែងចែកជា ៣ ប្រភេទគឺ (១) អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ (២) អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ និង (៣) អ្នកដំណើរដែលជាប្រជាជនក្នុងខេត្តជាប់ព្រំដែនដែលកាន់ប័ណ្ណព្រំដែន។ ការបង្ហាញ Thailand Pass, ប័ណ្ណចាក់វ៉ាក់សាំង, ប័ណ្ណធានារ៉ាប់រងក្នុងរង្វង់ទឹកប្រាក់ ១០.០០០ ដុល្លារ, លទ្ធផលការធ្វើតេស្តដោយ RT-PCR, និង ការធ្វើចត្តាឡីស័ក ត្រូវបានអនុវត្តតាមប្រភេទអ្នកដំណើរ
May 1, 2022 - សិល្បៈ
កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra គឺលោក ព្រាប សុវត្ថិ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២២/៤៤៣ ដែលបានឡាយព្រះហស្ថលេខា ដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ផងដែរថា លោក ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងមួយរូបប្រចាំផលិតកម្ម Galaxy Navatra និងជាកំពូលតារាចម្រៀងមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយបច្ចុប្បន្នលោកក៏ជាអ្នកជំនួញដ៏ល្បីឈ្មោះរូបផ្នែកអចលនទ្រព្យផងដែរ៕
April 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់ ការចែកចាយ ឬលក់ឱសថ KAMAGRA Oral Jelly គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល សូមជម្រាបដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលបានពិនិត្យឃើញថាមានឱសថ KAMAGRA Oral Jelly មានសារធាតុសកម្មឱសថ Sildenafil 100mg មានបិទតាបត្របញ្ជិកា CAMR 5439IP-08 ក្លែងបន្លំ ហើយគ្រឹះស្ថានអាហរណ័ នីហរ័ណឱសថ VIGNESH បានបិទដំណើរការរួចហើយ។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើល
April 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ផ្លាកសញ្ញាបង្ហាញកន្លែងចតយានជំនិះ (PARKING AREA)៖ ផ្លាកសញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកបើកបរអំពីទីកន្លែងអនុញ្ញាតឱ្យចតយានជំនិះ។ ករណីប្រសិនបើចង់កំណត់ចំណតសម្រាប់ប្រភេទណាមួយ ត្រូវដាក់សញ្ញាបន្ថែមពីក្រោមសម្រាប់យានយន្តប្រភេទនោះ។ ការសហការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍លើកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ ឬករណីផ្លូវថ្នល់មានជង្ហុកសំបុកមាន់បានជួយសម្រួលការងារមន្រ្តីជំនាញក្នុងការទទួលបានព័ត៌មានកាន់តែរហ័ស ដែលជួយជំរុញចាត់វិធានការជួសជុលបានទាន់ពេលវេលា។ ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖ – App Store: https://roadcare.mpwt.gov.kh/ios –
April 30, 2022 - PR
កាលពីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន អិល ឌី អេស ធី ឌីវេឡុបម៉ិន (ខេមបូឌា) ឯ.ក (LDST Development (Cambodia) Co., Ltd) បានរៀបចំកម្មវិធី សម្ពោធបើកលក់ជាផ្លូវការ គម្រោងខុនដូជប៉ុន TV Tower 1 កម្ពស់ ២៩ជាន់ ស្ថិតក្នុងសង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សែកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ គម្រោងខុនដូ
April 30, 2022 - កូវីដ-១៩
នៅថ្ងៃទី30 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 05នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 23នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,251 នាក់, ករណីជាសះស្បើយសរុប 133,073 នាក់ និងស្លាប់សរុប 3,056 នាក់៕
April 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ បានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមបណ្តាផ្សារនានាក្នុងរាជធានីភ្នំពេញ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមកផ្សារអាចចាក់នៅទីនោះបាន។ លោក សេន ចាន់មេសា ជាក្រុមគ្រូពេទ្យប្រចាំការចាក់វ៉ាក់សាំង ក្នុងផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកនៅទីតាំងចាក់វ៉ាក់សាំងកាន់តែច្រើន ដើម្បីផ្តល់ភាពងាយ ស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានវ៉ាក់សាំង និងបណ្តុះភាពសុំានៅក្នុងសហគមន៍កាន់តែមានភាពខ្លាំងក្លាជាងមុន។ លោកបានបន្តថា ចំពោះការចាក់វ៉ាក់សាំងនេះ គឺមានគ្រប់ដូស តែម្តង តាំងពីដូសមូលដ្ឋានដល់ដូសជំរុញ ហើយចាក់ចាប់ពីក្មេងអាយុ៣ឆ្នាំ រហូត ដល់១៨ឆ្នាំឡើង
April 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានយករូបភាពគ្មានប្រភពច្បាស់លាស់ និងសរសេរចុះផ្សាយថា “ទីតាំងល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ជាច្រើនកន្លែងស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា កំពុងបើកដំណើរលេងយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ ខណ្ឌ និងអាជ្ញាធរមូលដ្ឋានមិនព្រមចុះបង្ក្រាប” ភ្លាម នោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចុះត្រួតពិនិត្យ។ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង ជាលទ្ធផលកម្លាំងសមត្ថកិច្ចពុំឃើញមានការល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ៕ ប្រភព៖
April 30, 2022









