- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ បានឲ្យដឹងថា ថ្ងៃច័ន្ទ ៩កើត ខែវិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា គ.ស. ២០២២ សប្បុរសជន ឯកឧត្តម តែ ឡូរិន និងលោកជំទាវ កៅ គន្ធា ព្រមទាំងបុត្រ មានសទ្ធាជ្រះថ្លាបានប្រគេនរថយន្ដ (ឡាន) ម៉ាក Mercedes-Benz V250 AMG Line ឆ្នាំ២០២២ ចំពោះព្រះមហាវិមលធម្ម
May 9, 2022 - សិល្បៈ
កញ្ញា មាស នីតា ដែលគេស្គាល់ឈ្មោះខ្លាំងក្រោយពេលដែលនាងបានច្រៀងចម្រៀង Cover មួយបទដែលមានចំណងជើងថា “ផ្លូវណាទៅផ្ទះម៉ែក្មេក” ដោយចម្រៀងមួយនេះទទួលបានការទស្សនាដល់ទៅជាង ១៦លានដងនៅលើទំព័រ Youtube ហើយក៏ត្រូវបានផលិតកម្មដើមស្នើអោយនាងលុបចម្រៀង Cover នោះចេញពី Youtube ថែមទៀតផង។ អ្វីដែលចាក់ដោតនៅមុនពេលបញ្ចេញសំនៀងដ៏ក្រអួនក្រអៅនោះ មាស នីតា ត្រូវបានគណៈកម្មការសួរនាំពីជីវប្រវត្តិរបស់ខ្លួនមុនឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ ដោយក្នុងនោះ មាស នីតា បានបង្ហើបពីខ្សែជីវិតរបស់នាងដ៏កម្សត់ កើតចេញពីត្រកូលគ្រួសារក្រីក្រ មានម្តាយជាអ្នកបោសសំរាមតាមផ្លូវ ហើយគ្រួសារបែកបាក់ថែមទៀតផង ដោយបន្ទុកទាំងអស់ត្រូវបានធ្លាក់ទៅលើម្តាយនិងបងប្រុស ដែលធ្វើអោយគណៈកម្មការស្ទើរស្រក់ទឹកភ្នែកចំពោះខ្សែជីវិតរបស់នាង។ យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយកញ្ញា មាស នីតា បានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកគឺ Cambodian Idol
May 9, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមូលនិធិបេតិកភណ្ឌវប្បធម៌នៃប្រទេសកូរ៉េ (Korea cultural heritage foundation) កំពុងដំណើរការជួសជុលសង្រ្គោះប្រាសាទជម ឋិតក្នុងក្រុមប្រាសាទព្រះពិធូ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ។ ដោយផ្អែកលើស្ថានភាពខូចខាតរបស់ប្រាសាទ ការងារជួសជុលតម្រូវឱ្យអ្នកជំនាញអនុវត្តតាមបច្ចេកទេសអាណាស្ទីឡូស(Anastylosis) ពោលគឺត្រូវធ្វើការរុះរើតួនៃប្រាសាទចេញទាំងស្រុង ដើម្បីធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធផ្នែកខាងក្រោម ជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។ គម្រោងជួសជុលនេះ ត្រូវប្រើពេលវេលា៣ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២១ ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
May 9, 2022 - សិល្បៈ
កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី១ មានបេក្ខជនមកពីបណ្ដារាជធានី-ខេត្ត ជាច្រើនរូប បានដាក់ពាក្យចូលមកប្រឡង នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងអាជីព នៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ជ័យលាភី ទទួលបានប្រាក់រង្វាន់ ១០០លានរៀង។ បើក្រឡេកមកមើលបេក្ខជន ភៀន ភារិន មកពីខេត្តបាត់ដំបង អាយុ ២៧ឆ្នាំ រឿងដ៏គួរកំសត់នោះត្រង់ថាបេក្ខជនរូបនេះ ជិះម៉ូតូតាំងពីខេត្តបាត់ដំបង មកដល់ភ្នំពេញ ដោយអាស្រ័យសុំផ្ទះប្រជាពលរដ្ឋស្នាក់នៅ ដើម្បីបានមកប្រកួតប្រឡងនៅក្នុងកម្មវិធីកម្រិតពិភពលោក។ បេក្ខជន ភារិន បានបកស្រាយបទ
May 9, 2022 - សិល្បៈ
កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី១ មានបេក្ខជនមកពីបណ្ដារាជធានី-ខេត្ត ជាច្រើនរូប បានដាក់ពាក្យចូលមកប្រឡង នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងអាជីព នៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ជ័យលាភី ទទួលបានប្រាក់រង្វាន់ ១០០លានរៀង។ ងាកមកមើលបេក្ខជន ជី ស្រីណែត អាយុ ២១ឆ្នាំនេះវិញ ដែលជាកូនស្រី តារាកំប្លែងជើងចាស់លោកពូកុយ បានដាក់ពាក្យចូលប្រកួតប្រឡងប្រជែង បកស្រាយបទ “នឹកភូមិភ្នំធំ ” ក្រោយពីបកស្រាយបទចម្រៀងនេះចប់ សមត្ថភាពខាងសិល្បៈ ពិតជាមានដុងពីកំណើតដូចជាឪពុកមែន
May 9, 2022 - កូវីដ-១៩
នៅថ្ងៃទី0៩ ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ក្នុងនោះករណីឆ្លងសហគមន៍ក៏គ្មានដែរ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 0១នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,182 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងលេខ១៨៥ សជណ.អគឧ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ស្តីពី វគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ និងសិក្សាដោយផ្ទាល់លើជំនាញដុតនំ។ ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងអភិវឌ្ឍសមត្ថភាពថ្មីដល់អ្នកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ ជាពិសេសជំនាញដុតនំ ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជាសមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ឲ្យបានជ្រាបថា ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Willmar CLV នឹងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមប្រព័ន្ធអនឡាញ
May 9, 2022 - សិល្បៈ
កញ្ញា មាស នីតា ដែលគេស្គាល់ឈ្មោះខ្លាំងក្រោយពេលដែលនាងបានច្រៀងចម្រៀង Cover មួយបទដែលមានចំណងជើងថា “ផ្លូវណាទៅផ្ទះម៉ែក្មេក” ដោយចម្រៀងមួយនេះទទួលបានការទស្សនាដល់ទៅជាង ១៦លានដងនៅលើទំព័រ Youtube ហើយក៏ត្រូវបានផលិតកម្មដើមស្នើអោយនាងលុបចម្រៀង Cover នោះចេញពី Youtube ថែមទៀតផង។ យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកញ្ញា មាស នីតា បានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកគឺ Cambodian Idol រដូវកាលទី៤ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ដោយនាងបានលើកយកចម្រៀងមួយបទមកធ្វើការប្រឡងគឺបទ “ខ្លាចឃ្លាត”។ ដើម្បីជ្រាបច្បាស់ថាសំលេងរបស់ មាស នីតា ពីរោះយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖
May 9, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាអស់រយៈពេល ៣ថ្ងៃ រួចមក នៅវេលាព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២ សព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលត្រូវជាបងប្រុសបង្កើត សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន
May 9, 2022 - ព័ត៌មានជាតិ
កំពង់ចាម៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែចេញពីគេហដ្ឋានរបស់សម្តេចនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ ពិធីដង្ហែ និងបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានការរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រុមគ្រួសារ សាច់ញាតិបងប្អូន កូនចៅនៃសព រួមទាំងថ្នាក់ដឹកនាំនៃបណ្តាស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូតនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
May 9, 2022









