Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រោយពីបានឃើញវីដេអូមួយ ដោយមានអ្នកចូលទស្សនាជាច្រើន និងបានចែករំលែកតៗគ្នា ដោយឃើញក្រុមនារីៗច្រើនរូប​ ឡេីង​ភ្នំ​បូកគោ ប៉ះផ្កាបំពង់ក្រឡោម ដែលជាប្រភេទផ្កាត្រូវបានក្រសួងដាក់ជារុក្ខជាតិព្រៃកំពុងរងគ្រោះ និងមិនអនុញ្ញាតឱ្យជួញដូរនោះឡើយ។ ក្រសួងបរិស្ថានបានរៀបរាប់យ៉ាងដូច្នោះថា៖ “ឱ! ផ្កាបំពង់ក្រឡោម អ្វីដែលពួកគាត់កំពុងធ្វើនេះ គឺខុសហើយ និងសូមកុំប្រព្រឹត្តដូច្នេះទៀតនៅថ្ងៃក្រោយ! សូមអរគុណចំពោះការស្រឡាញ់ធនធានធម្មជាតិ ប៉ុន្តែកុំបេះដូច្នេះ វាទៅជាបំផ្លាញវិញទេ!” សូមបញ្ជាក់ផងដែរថា «រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (AppendixII) នៃអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនិងរុក្ខជាតិព្រៃ ដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរនោះឡើយ​» ៕ ប្រភព៖

    May 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Hotline 117 នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ករណី “បាត់ក្មួយ” កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នាម៉ោងប្រហែល ១៨៖០០ នាទី ឈ្មោះ ស៊ឹម សុធារ័ត្ន អាយុ ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យទឹកល្អក់ បានចេញពីផ្ទះជាមួយម៉ូតូចំនួន ០១គ្រឿងម៉ាក Honda Zoomer-X ពណ៌ក្រហម-ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GU-6302 ត្រូវបាននគរបាលអន្ដរាគមន៍ និងជួយផ្សព្វផ្សាយស្វែងរក ក្រោយពូរបស់ក្មេងស្រីបាត់ខ្លួនរាយការណ៍មកកាន់លេខ

    May 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចជូនដំណឹងស្ដីពីការផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិត របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) ដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជាសម្រាប់ឆ្នាំ២០២២។ សម្រាប់ឆ្នាំ២០២២នេះ ក្រោមកម្មវិធី “សហប្រតិបត្តិការត្រីភាគីថៃ-ស៊ុយអែត” ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) បានសហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវជាតិនៃប្រទេសថៃ ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសថៃ និងកម្មវិធីវិទ្យាសាស្ត្រអន្តរជាតិនៃសាកលវិទ្យាល័យ Uppsala នឹងផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន០៥កន្លែងលើមុខជំនាញ៖ គីមីវិទ្យា គណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា ដល់មន្ត្រីរាជការ និងនិស្សិតមកពីប្រទេស CLMV បង់ក្លាដែស ប៊ូតង់ នេប៉ាល់ និងស្រីលង្កា ដោយសិក្សារយៈពេល ០២ឆ្នាំក្នុងប្រទេសថៃ និង០១ឆ្នាំក្នុងប្រទេសស៊ុយអ៊ែត។

    May 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៥៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៨០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,២៥០រៀល មានន័យថាឡើង ៣០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៦០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ២០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    May 11, 2022
  • កូវីដ-១៩

    នៅថ្ងៃទី11 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ក្នុងនោះករណីឆ្លងសហគមន៍ក៏គ្មានដែរ និងមិនមានករណីនាំចូលទេ មិនមានអ្នកជាសះស្បើយ និងអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,184 នាក់ និងស្លាប់សរុប 3,056 នាក់៕

    May 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់​ ក្លិបបាល់ទាត់ភ្នំពេញក្រោន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក បុគ្គលិក ក៏ដូចជាកីឡាករ កីឡាការិនីទាំងអស់នៃក្លិបបាល់ទាត់ភ្នំពេញក្រោនមានក្តីសោកសង្រេងព្រមទាំងក្តីសោកស្តាយជាខ្លាំងចំពោះមរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោនដែលបានទទួលអនិច្ចកម្មនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះដោយរោគាពាធ។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យបំផុតជាមួយ លោកជំទាវ ភូ ឈាលីន និងក្រុមគ្រួសារនៃសពដែលបានបាត់បង់ស្វាមី កូនប្រុស កូនប្រសារ និងឪពុកដែលជាទីគោរពស្រលាញ់បំផុត។ សម្រាប់គ្រប់ៗគ្នានៅក្លិបភ្នំពេញក្រោន មរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង

    May 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម លី រស្មី ជារដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម លី រស្មី គឺស្ថាបត្យករដែលសាងសង់រូបសំណាក «ព្រះថោងនាងនាគ» និងជាអតីតអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គួរបញ្ជាក់ផងដែរថា រូបសំណាក «ព្រះថោងនាងនាគ» ធ្វើ​ពី​ស្ពាន់​មាន​ទម្ងន់ ៦០ ​តោន កម្ពស់​ពី​ព្រះបាទ​ដល់​កំពូល​មកុដ ២១ ម៉ែត្រ មាន​អង្កត់ផ្ចិត ៩៩ ​ម៉ែត្រ ដាក់​លើ​បល្ល័ង្ក​កម្ពស់​ជាង ៦

    May 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ និយ័តករគណនេយ្យនិងសវនកម្ម បានចេញសេចក្តីណែនាំ ស្ដីពីការរាយការណ៍អំពីការបង្កកទ្រព្យសម្បត្តិបុគ្គលរាយការណ៍ សម្រាប់វិស័យគណនេយ្យ និងសវនកម្ម។ និយ័តករគណនេយ្យ និងសវនកម្ម សូមធ្វើការណែនាំ ឲ្យបានជ្រាបថា ក្នុងករណីដែលក្រុមហ៊ុនគណនេយ្យ ដែលជាបុគ្គលរាយការណ៍ ឬបុគ្គលទទួលបន្ទុករាយការណ៍បានពិនិត្យឃើញមានសកម្មភាពការធ្វើហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដូចបានចែងក្នុងច្បាប់នេះ និង/ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធសូមរាយការណ៍អំពីទ្រព្យសម្បត្តិដែលបានបង្កកតាមអំណាចនៃសេចក្ដីសម្រេចរបស់តុលាការ និងរាល់ការប៉ុនប៉ងធ្វើប្រតិបត្តិការ ទៅលើទ្រព្យសម្បត្តិដែលបង្កកតាមអំណាចនៃសេចក្ដីសម្រេចរបស់តុលាការ និងរាល់ការប៉ុនប៉ងធ្វើប្រតិបត្តិការទៅលើទ្រព្យសម្បត្តិដែលបានបង្កកនោះ តាមមាត្រា១២ នៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ទន្ទឹមនឹងនេះ ចំពោះជនបង្គោលដែលជាតំណាងក្រុមហ៊ុនគណនេយ្យ និងសវនកម្ម ត្រូវរាយការណ៍តាមទម្រង់ដូចបានកំណត់នៅក្នុងឧបសម្ព័ន្ធដែលមានភ្ជាប់ជាមួយសេចក្ដីណែនាំនេះ ឬអាចទាញយកទម្រង់បាននៅគេហទំហំអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (https://www.nbc.org.kh/cafiu/laws_and_prakas.html) និងបញ្ជូនទៅអង្គភាពស៊ើបការន៍ហិរញ្ញវត្ថុកម្ពុជាតាមមាត្រា១២ នៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ៕ ប្រភព៖ និយ័តករគណនេយ្យនិងសវនកម្ម

    May 11, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា​ សម្តេចតេជោបញ្ជាក់ថា ក្នុងទិវាកាកបាទក្រហម ៨ ឧសភា ឆ្នាំ២០២២ កាកបាទ ក្រហមកម្ពុជា បានទទួលថវិកាពីសប្បុរសជនជាតិ និងអន្តរជាតិ ជាង ១៦លានដុល្លារសហរដ្ឋអាមេរិក សម្រាប់យកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌នៅទូទំាងប្រទេស។ តាមរយៈសារសំឡេងនារសៀលថ្ងៃទី១០ ឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទិវាកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៩ ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» កាកបាទក្រហមកម្ពុជា

    May 11, 2022
  • ព័ត៌មានជាតិ

    នៅវេលាម៉ោង១៧ និង៣៣នាទីល្ងាចថ្ងៃទី១០ ខែឧសភា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ិនតោន) ត្រូវនឹង ម៉ោង៦និង៣៣នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅរាជធានីភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្តិភាព ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២នេះ។ នៅអាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត ពីឥស្សរជនជាន់ខ្ពស់ ពិធីការក្រសួង

    May 11, 2022