Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃទី៧ជាប់គ្នាហើយ ដែលកម្ពុជាមិនមានករណីឆ្លងកូវីដ១៩ ជាបន្តទៀត ដែលនេះគឺជាជោគជ័យធំណាស់ ផ្ដើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង ក្នុងដំណើរការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩។ ក្នុងសារជាសម្លេងនាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ផ្ញើជូនជនរួមជាតិ សម្ដេចតេជោថ្លែងថា ថ្ងៃនេះសម្ដេចបានទទួលព័ត៌មានពីទីក្រុងភ្នំពេញបញ្ជាក់អំពីការមិនមានកូវីដ១៩ ជាបន្តទៀតក្នុងរយៈពេល៧ថ្ងៃជាប់គ្នាកន្លងទៅនេះ។ នេះគឺជាជោគជ័យធំណាស់ ដែលផ្ដើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង ក្នុងដំណើរការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩។ ទោះបីជាយ៉ាងណាក៏សម្ដេចតេជោនៅតែបន្តការអំពាវនាវចំពោះប្រជាពលរដ្ឋ បើទោះបីជាពេលនេះមិនមានការឆ្លងកូវីដ១៩ ក៏ដោយចុះ ក៏ប៉ុន្តែត្រូវបន្តប្រកាន់យកវិធានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងវិធានការសុខាភិបាលទាំងឡាយដែលបានដាក់ចេញកន្លងទៅ ហើយទោះបីជាកាតព្វកិច្ចពាក់ម៉ាសមិនត្រូវបានធ្វើតទៅទៀតក្តី។ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា រាជរដ្ឋាភិបាលនៅតែបន្តការលើកទឹកចិត្តសម្រាប់ប្រជាជន

    May 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់សាជាថ្មីជូនប្រជាពលរដ្ឋ សាធារណជន ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា បច្ចុប្បន្នកម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាល ទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ សូមកុំមានការភ័ន្តច្រឡំ និងជឿតាមការឃោសនារបស់ជនខិលខូច ជៀងវាងការខាតបង់ថវិកា និងពេលវេលា។ ការបញ្ជាក់របស់ក្រសួងការងារខាងលើនេះ ក៏ដោយសារកន្លងមកក្រសួងបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលបានលើកឡើងថា មានជនខិលខូចមួយចំនួនទាំងជនជាតិខ្មែរ និងជនបរទេសដែលជ្រកក្រោមស្លាកសាលាភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីប្រជាពលរដ្ឋ ដោយធានាអះអាងថាអាចបញ្ជូនទៅធ្វើការតាមរដូវកាល នៅក្រៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ ក្រសួងការងារបានបញ្ជាក់ទៀតថា កន្លងមកក្រសួងក៏ធ្លាប់ទទួលបានការស្នើសុំឱ្យមានកិច្ចសហការលើការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសតាមរដូវកាលផងដែរ ប៉ុន្តែក្រសួងសង្កេតឃើញថា ការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនេះ នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា មិនទាន់មានយន្តការសមស្រប និងច្បាស់លាស់ ការងារមានរយៈពេលខ្លី ខណៈការចំណាយខ្ពស់

    May 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ(ព័ត៌មានបឋម)៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ខណៈពេលនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដែលស្ថិតនៅបុរី ពិភពថ្មី កួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។ លេខផ្តល់ព័ត៌មានបន្ទាន់ 666, លេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស 097 7 3333 55

    May 13, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ CDC កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានធ្វើការបង្ហោះមានភ្ជាប់រូបភាពថា ដើម្បីរួមគ្នាកាត់បន្ថយជំងឺលើសឈាម គ្រប់ពិធីជប់លៀងទាំងអស់មិនគួរមានចានទឹកជ្រលក់ទេ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានសរសេរសារបញ្ជាក់ថា៖ «យេីងរួមគ្នាបង្ការជំងឺលេីសឈាម​។ ការមានចានទឹកជ្រលក់បន្ថែម​ ច្រេីនជាចានដាក់ទឹកត្រីឬទឹកស៊ីអ៊ីវ​ ដែលមានផ្ទុកជាតិអំបិល​ ដែលងាយបង្កជំងឺលេីសឈាម​»។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កែទំលាប់ កុំហូបប្រៃពេក ដើម្បីជៀសវាងកើតជំងឺលើសឈាម៕

    May 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតព្រះរាជក្រឹត្យរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង ប្រធាន, អនុប្រធានតុលាការ និងចៅក្រម សរុបចំនួន១១រូប។ ត្រាសបង្គាប់ តែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រម មានដូចខាងក្រោម៖ ប្រភព៖ Law Enforcement Cambodia

    May 13, 2022
  • កូវីដ-១៩

    នៅថ្ងៃទី13 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ក្នុងនោះករណីឆ្លងសហគមន៍ក៏គ្មានដែរ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 03នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,189 នាក់ និងស្លាប់សរុប 3,056 នាក់៕

    May 13, 2022
  • អន្តរជាតិ

    ឡាវ៖ វិបត្តិប្រេងសាំងនៅក្នុងប្រទេសឡាវ កាន់តែមានភាពយ៉ាប់យ៉ឺនទៅៗ ហើយអ្នកបើកបរយានយន្តក្នុងរដ្ឋធានីឡាវជាច្រើន ត្រូវបង្ខំចិត្តតម្រង់ជួររាប់ម៉ោងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីរង់ចាំចាក់សាំងទៅក្នុងយានជំនិះរបស់ពួកគេ។ បញ្ហានេះបានកើតឡើង នៅពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រេងឡើងថ្លៃ និងការធ្លាក់ចុះនៃរូបិយប័ណ្ណក្នុងស្រុករបស់ឡាវ ខណៈដែលប្រទេសឡាវ ក៏រងការខូចខាតយ៉ាងខ្លាំងដោយសារជំងឺ COVID-19 ។ កង្វះខាតប្រេងសាំង ត្រូវបានគេឃើញនៅតាមបណ្តាខេត្តជាច្រើនសប្តាហ៍មកហើយ ហើយបញ្ហាក៏បានមកដល់រដ្ឋធានីវៀងចន្ទន៍ កាលពីរសៀលថ្ងៃច័ន្ទ។ ឥឡូវនេះនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ កំពុងកំណត់ឱ្យមានការចាក់ប្រេងសាំងត្រឹម ៥០០,០០០ គីប (ប្រហែល ៤០ ដុល្លារ) ក្នុងអតិថិជនម្នាក់ៗប៉ុណ្ណោះ។ ក្រុមហ៊ុននាំចូលរបស់រដ្ឋបាននិយាយថា បច្ចុប្បន្ននេះ ពួកគេអាចនាំចូលបានត្រឹមតែ ២០ លានលីត្រប៉ុណ្ណោះ ខណៈដែលជាធម្មតាពួកគេនាំចូលប្រេងឥន្ធនៈ ១២០ លានលីត្រ ជារៀងរាល់ខែ។

    May 13, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានប្រកាសថា ខេត្តព្រៃវែង ជាខេត្តអស់មីន ហើយនេះគឺជាថ្ងៃប្រវត្តិសាស្រ្តមិនត្រឹមតែសម្រាប់ប្រជាជនខេត្ត​ព្រៃវែង​ប៉ុណ្ណោះទេ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជាទាំងមូល ក្នុងការអបអរសាទរ​ខេត្ត​ព្រៃវែង ជាខេត្តអស់មីន។ ការប្រកាសនេះ ក្នុងពិធីអបអរសាទរការប្រកាស​ខេត្ដ​ព្រៃវែង ជាខេត្ដអស់មីន ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រៃវែង នាថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្រុមប្រឹក្សាខេត្ត តំណាងដៃគូអភិវឌ្ឍន៍ តំណាង​ស្ថានទូតប្រចាំនៅកម្ពុជា ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ

    May 13, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ Hotline 117 នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ករណី ”បាត់កូនប្រុស“ ចំនួន ០២នាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង ១៣៖៣០ នាទី ដែលកូនទី១ ឈ្មោះ ហ៊ុន គិនហេង ភេទប្រុស អាយុ ១៣ឆ្នាំ (ត្រូវជាបង) និងទី២ ឈ្មោះ ហ៊ុន សុវិសាល អាយុ ៩ឆ្នាំ ត្រូវបាននគរបាលចុះអន្ដរាគមន៍ស្រាវជ្រាវស្វែងរក ក្រោយឪពុកក្មេងទាំងពីររាយការណ៍មកកាន់សមត្ថកិច្ច

    May 13, 2022
  • ព័ត៌មានជាតិ

    ក្លីបវិដេអូមួយត្រូវបានចែករំលែកពេញបណ្តាញសង្គមហ្វេសបុក បន្ទាប់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាជាមួយលោកព្រហ្ម ម៉ាញ ក្នុងពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា។ ក្នុងនោះផងដែរសម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចបានឧបត្ថម្ភលោកព្រហ្ម​ ម៉ាញ ពេលនៅមន្ទីរពេទ្យចំនួន ៣០០០០ដុល្លារ ស្រាប់តែលោកព្រហ្មម៉ាញ ឡើងមកតវ៉ាថាបានតែ ២ម៉ឺនដុល្លារទេ ហើយមូលហេតុដែលលោកតវ៉ាដោយសារ ខ្លាចប្រពន្ធរបស់លោកថាបាត់លុយ។ ការសន្ទនារបស់សម្តេចតេជោ និងលោកព្រហ្មម៉ាញ ធ្វើឲ្យសើចពេញអង្គពិធី។ ពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម

    May 12, 2022