- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌ បឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣៖៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ លួច (ទូរស័ព្ទដៃ០១គ្រឿង) ប្រព្រឹត្ដនៅចំណុចហាងលក់ខោអាវយីហោ OASIS ផ្ទះលេខ៧៨CD ផ្លូវលេខ៣៦០ ក្រុមទី៤១ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ តុង បញ្ញា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
May 17, 2022 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសនេះដែរ សម្តេចតេជោ បានបញ្ជាក់ចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សម្តេចជឿថាដោយសារឆុងឆ្នាំ ព្រោះក្នុងត្រកូលរបស់សម្តេចមិនមានអ្នកណាម្នាក់មានជំងឺបេះដូងនោះទេ។ ដោយសារតែរឿងនេះហើយទើបសម្តេចបានពិភាក្សាជាមួយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីធ្វើការស្នើសុំឲ្យតុលាការកែសម្រួលថ្ងៃខែឆ្នាំកំណើតផ្លូវការ មកប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិតប្រាកដវិញ
May 17, 2022 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់ក្រសួងសុខាភិបាលអោយពន្លឿនការសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ខណៈដែលភាគីខាងចិនកំពុងរង់ចាំចម្លើយពីកម្ពុជា ហើយសម្តេចក៏បានបញ្ជាក់ផងដែរថា បើឯកជនយឺតពេក រឺមានបញ្ហាអ្វី សូមដល់អជ្ញាប័ណ្ណអនុញ្ញាត ហើយទុកអោយរដ្ឋជាអ្នកធ្វើវិញ ដោយសម្តេចនឹងបញ្ចេញថវិកាពីក្រសួងសេដ្ឋកិច្ច៕
May 17, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា នៅក្នុងរយៈពេល១សប្ដាហ៍ទៅមុខកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតមធ្យម និងខ្យល់មូសុងនីរតីក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C -សីតុណ្ហភាពអតិបរមា មានពី៣៣-៣៥ °C -អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃ២២-២៤ ខែឧសភា បរិមាណទឹកភ្លៀងនឹងចុះថមថយបន្តិចវិញ។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា
May 17, 2022 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ព្រឹកនេះ សម្តេចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វារ។ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ
May 17, 2022 - សិល្បៈ
កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី២ ដែលបានមានបេក្ខជនជាច្រើនរូប មកដាក់ពាក្យប្រឡង បង្ហាញពីសមត្ថភាព ទេពកោសល្យ ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ ទទួលទឹកប្រាក់ ១០០លានរៀល និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។ មកមើលបេក្ខជន ជ័យ សុខតារា អាយុ ២០ឆ្នាំ មកពីរាជធានីភ្នំពេញ បេក្ខជនរូបនេះធ្លាប់ជាកូនក្រុមរាំរបស់គណៈកម្មការ ណុប បាយ៉ារិទ្ធ មកបង្ហាញសមត្ថភាព និង suprise លោក ណុប បាយ៉ារិទ្ធ
May 16, 2022 - សង្គម
នៅមុននេះបន្តិចលោក ផែង វណ្ណៈ ដែលគេស្គាល់ថាជាអ្នកសារព័ត៌មាន អនឡាញ ល្បីឈ្មោះមួយរូបបានធ្វើការបង្ហោះសារនៅលើទំព័រ Facebook របស់លោកដោយបញ្ជាក់ប្រាប់មហាជនថា រូបលោកបានបើករថយន្តលើសល្បឿនកំណត់ដោយគេតម្រូវអោយបើកត្រឹម 80km/h ប៉ុណ្ណោះ តែលោកបានបើកដល់ល្បឿន 133km/h ហើយក៏ត្រូវបានមន្ត្រីចរាចរឃាត់រថយន្តដេីម្បីផាកពិន័យផងដែរ ប៉ុន្តែដោយមន្ត្រីចរាចរទាំងអស់នោះបានឃើញរូបលោក ស្រាប់តែគេមិនផាកពិន័យ ហើយអោយបន្តដំណើរទៅមុខទៀត។ លោក ផែង វណ្ណៈ បានរៀបរាប់ថា៖ “ខ្ញុំបេីកលេីសល្បឿនកំណត់ ផ្លូវគេអោយបេីក ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ខ្ញុំបេីករហូត ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ មន្ត្រីចរាចរឃាត់រថយន្តខ្ញុំដេីម្បីផាកពិន័យ ខ្ញុំបានអោយគាត់ផាកពិន័យតាមច្បាប់ តែពេលពួកគាត់ឃើញខ្ញុំហាក់ដូចជាពួកគាត់ស្គាល់ខ្ញុំ ពួកគាត់មិនព្រមផាកពិន័យហេីយអោយខ្ញុំបន្តដំណេីរទៅមុខទៀត។ និយាយតាមត្រង់
May 16, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ ក្រោយពីមានរូបភាពបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក ស៊ុន អ៊ូខុង ថាំងចេង និងប៉ាជេ លក់បាយឆា នៅតាមទីធ្លាសាធារណៈក្នុងក្រុងព្រះសីហនុ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានចែករំលែកតៗគ្នាផងដែរ ដោយពេលនេះ អភិបាលរងក្រុងព្រះសីហនុ បានចុះណែនាំអ្នកទាំងនោះ កុំឱ្យលក់នៅតាមផ្លូវសាធារណៈបែបនេះបន្តទៀត ដោយឱ្យរកកន្លែងលក់សមរម្យ ឬជួលកន្លែងគេសម្រាប់លក់ ហើយក្រោយពីលក់ត្រូវជួយសម្អាត និងរៀបចំអនាម័យឲ្យបានល្អ ដោយទុកកន្លែងនេះ សម្រាប់អ្នកថ្មើរជើង។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក៏បានធ្វើការអរគុណស៊ុនអ៊ូខុងសម្រាប់ការចូលរួមជាមួយអាជ្ញាធរ ដើម្បីសោភ័ណ្ឌភាព និងមុខមាត់ក្រុងយើង ៕ ប្រភព៖ លោកស្រី
May 16, 2022 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងលេខ ១៧៤ឥ/២២ សជណ.ខពស របស់រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ទាំង១០០គ្រួសារ ដែលបានមកសាងសង់រោង ខ្ទមដោយខុសច្បាប់ និងកាប់ រុករានទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ជ្រាបថា៖ សកម្មភាពដែលបងប្អូនប្រជាពលរដ្ឋ កំពុងតែសាងសង់រោង ខ្ទម កាប់ គាស់ រុករានទន្ទ្រានដីព្រៃ ដាំដុះ នៅលើទីតាំងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គឺជាអំពើខុសច្បាប់។ ដូចនេះ ដើម្បីធានានូវការគ្រប់គ្រងធនធានធម្មជាតិ ការពារ ថែរក្សា អភិរក្សព្រៃឈើ សត្វព្រៃ ឱ្យបានគង់វង្ស
May 16, 2022 - កូវីដ-១៩
នៅថ្ងៃទី16 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 03នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,197 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 16, 2022









