លោក ផែង វណ្ណៈ បើកឡានលើសល្បឿនកំណត់ ជិះដល់ 133Km/h ប៉ូលីសឃាត់រថយន្តហើយ ស្រាប់តែឃើញមុខលោកបែរជាអត់ផាកទៅវិញ កំពុងក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម
- May 16, 2022
នៅមុននេះបន្តិចលោក ផែង វណ្ណៈ ដែលគេស្គាល់ថាជាអ្នកសារព័ត៌មាន អនឡាញ ល្បីឈ្មោះមួយរូបបានធ្វើការបង្ហោះសារនៅលើទំព័រ Facebook របស់លោកដោយបញ្ជាក់ប្រាប់មហាជនថា រូបលោកបានបើករថយន្តលើសល្បឿនកំណត់ដោយគេតម្រូវអោយបើកត្រឹម 80km/h ប៉ុណ្ណោះ តែលោកបានបើកដល់ល្បឿន 133km/h ហើយក៏ត្រូវបានមន្ត្រីចរាចរឃាត់រថយន្តដេីម្បីផាកពិន័យផងដែរ ប៉ុន្តែដោយមន្ត្រីចរាចរទាំងអស់នោះបានឃើញរូបលោក ស្រាប់តែគេមិនផាកពិន័យ ហើយអោយបន្តដំណើរទៅមុខទៀត។
លោក ផែង វណ្ណៈ បានរៀបរាប់ថា៖ “ខ្ញុំបេីកលេីសល្បឿនកំណត់ ផ្លូវគេអោយបេីក ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ខ្ញុំបេីករហូត ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ មន្ត្រីចរាចរឃាត់រថយន្តខ្ញុំដេីម្បីផាកពិន័យ ខ្ញុំបានអោយគាត់ផាកពិន័យតាមច្បាប់ តែពេលពួកគាត់ឃើញខ្ញុំហាក់ដូចជាពួកគាត់ស្គាល់ខ្ញុំ ពួកគាត់មិនព្រមផាកពិន័យហេីយអោយខ្ញុំបន្តដំណេីរទៅមុខទៀត។ និយាយតាមត្រង់ ច្បាប់ខ្ញុំគោរពណាស់ តែច្បាប់កំណត់ល្បឿននេះ ខ្ញុំគោរពអត់បានទេ ផ្លូវរលោងស្អាតស្ងាត់ឈឹងអោយខ្ញុំបេីកយឺត ដឹងតែងងុយដេក បេីកធ្លាក់ផ្លូវឥលូវហេីយ ខ្ញុំសុខចិត្តអោយសមត្ថកិច្ចចាប់ផាកចុះ។ សង្ឃឹមថា ផ្លូវភ្នំពេញ-សៀមរាប ក៏ដូចជាផ្លូវហាយវេ ដទៃទៀត នឹងកំណត់ល្បឿនឡេីងវិញ ។ កន្លងមកសម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍ប្រាប់ទៅខាងក្រសួងសាធារណការនិងដឹកជញ្ជូនគួរពិចារណាកំណត់ល្បឿនផ្លូវ ហាយវ៉េ ឡេីងវិញ។ បច្ចុប្បន្នការកំណត់ល្បឿនពី ៦០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោង គឺយឺតណាស់។”
- Share This Post: