- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិ បាល បានឱ្យដឹងថា រហូតមក ដល់ពេលនេះ កម្ពុជាមិនទាន់មានករណីជំងឺរលាកថ្លើមស្រួចស្រាវប្រភេទថ្មីនៅឡើយទេ ខណៈជំងឺនេះបានរកឃើញនៅតាមបណ្តាប្រទេសចំនួន២០នៅលើសកលលោក ដែលជាក្តីបារម្ភចំពោះសុខភាពសាធារណៈ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិ បាលបានឱ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ នៅតាមបណ្តាប្រទេស ចំនួន ២០នៅលើសាកលលោក បានរកឃើញនូវជំងឺរលាកថ្លើមស្រួចស្រាវប្រភេទថ្មី ប៉ុន្តែជំងឺនេះ អ្នកវិទ្យាសាស្រ្តនៅមិនទាន់រកឃើញមូលហេតុដែលបង្កនាំកើតជំងឺនេះនៅឡើយទេ ហើយត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ទុកថាជាជំងឺអាថ៌កំបាំង។ លោកជំទាវបន្ថែមថា ជំងឺនេះត្រូវបានរកឃើញមានករណីចំនួនជាង២០០ករណី ដោយក្នុងនោះមាន១៤០ករណីនៅអឺរ៉ុប ដែលភាគច្រើនគឺចក្រ ភពអង់គ្លេស (១១០ករណី) នឹងបន្តរកឃើញទៀតនៅក្នុងប្រទេសអ៊ីស្រាអែល
May 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រោយមានសាធារណជន ចោទជាសំណួរថា “តើផ្លាកលេខទម្រង់ខ្លី អាចស្នើប្តូរយកផ្លាកលេខទម្រង់វែងបានដែរឬទេ?” ក្រសួងសាធារណការ បានបញ្ជាក់ឲ្យដឹងថា ផ្លាកលេខទម្រង់ខ្លី អាចស្នើប្តូរយកផ្លាកលេខទម្រង់វែងបាន។ ឯកសារតម្រូវសម្រាប់ប្តូរយកផ្លាកលេខទម្រង់វែងរួមមាន៖ -បណ្ណសម្គាល់យានយន្ត (ច្បាប់ដើម) -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) -ផ្លាកលេខដែលស្នើសុំប្តូរ -ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន ជាក់ស្ដែង) -វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។ កម្រៃសេវាប្តូរយកផ្លាកលេខទម្រង់វែងសម្រាប់រថយន្តធុនតូច ឬធុនស្រាល(ផ្លាកលេខរាជធានី-ខេត្ត)៖ -ផ្លាកលេខម្ខាង តម្លៃ ១២០.០០០ រៀល -ផ្លាកលេខ១គូ តម្លៃ ១៨០.០០០
May 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា នាព្រឹកវេលាម៉ោង ១១៖០០នាទី ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះឃ្លាំងអេតចាយ មួយកន្លែង ផ្ទះលេខ១៦បេ ដែលស្ថិតនៅផ្លូវបេតុង ក្រុមទី៣ ភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះបន្ទប់ស្នាក់នៅចំនួន ៣បន្ទប់ ទំហំ ៣ម៉ែត្រ x ៦ម៉ែត្រ,
May 18, 2022 - ព័ត៌មានជាតិ
យោងតាមការផ្សាយនៅលើគណនីហ្វេសប៊ុករបស់ កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តម ឌួង អេលីត នាយកពិធីការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ២០លានរៀល ជូនកញ្ញា សុវត្ថិឌី ធារិកា និងក្រុមគ្រួសារ ចំពោះមរណភាពលោកឪពុក និងអ្នកម្តាយបង្កើត កាលពី ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្ថាស័ក ព.ស. ២៥៦៦
May 18, 2022 - កូវីដ-១៩
នៅថ្ងៃទី18 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះ ពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីចំនួន 01នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,198 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 18, 2022 - សិល្បៈ
ព្រះវិហារ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ខណៈដែលនាងត្រឡប់មកពីកម្មវិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ចំណែកឯរថយន្តរងគ្រោះម៉ាក Lexus RX300 ផ្លាកលេខ ភ្នំពេញ 2BJ-1672។ គួរបញ្ជាក់ផងដែរថា ពិធីបុណ្យបុណ្យសពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី
May 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង អំពីការយឺតយ៉ាវក្នុងការសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅប្រទេសកម្ពុជា ចំពោះក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការសាងសង់ ហើយព្រមានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុននោះ ដោយសម្តេចបានញ្ជាក់ថា បើមិនធ្វើទេ នឹងត្រូវដកទៅឱ្យក្រុមហ៊ុនផ្សេង ដែលមានសមត្ថភាពធ្វើ ឬក្រសួងសុខាភិបាលជាអ្នកធ្វើផ្ទាល់តែម្ដង ពីព្រោះរោងចក្រផលិតវ៉ាក់សាំងនេះ ចាំបាច់ណាស់ដែលត្រូវតែធ្វើសាងសង់ឱ្យបានឆាប់រហ័ស។ ក្នុងពីធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ចំនួនប្រមាណជិត ២ ០០០ នាក់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅសាលសន្និសីទ ជ្រោយចង្វារ រាជធានីភ្នំពេញ
May 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០៣ថ្ងៃ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹកក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី សិស្ស និស្សិត នៅទូទាំងប្រទេសឲ្យបានជ្រាបថា ការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសត្រូវបានផ្អាកជាបណ្ដោះអាសន្ន ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ អាចធ្វើដំណើរទៅចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋត្រូវដំណើរការជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី០៧ ខែមិថុនា
May 18, 2022 - ព័ត៌មានជាតិ
ព្រះវិហារ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ខណៈដែលនាងត្រឡប់មកពីកម្មវិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ចំណែកឯរថយន្តរងគ្រោះម៉ាក Lexus RX300 ផ្លាកលេខ ភ្នំពេញ 2BJ-1672។ តាមការរៀបរាប់របស់កញ្ញា សុវត្ថិឌី ធារិកា បានឲ្យដឹងថា
May 18, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទិ១៨ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយយោងតាមបទបញ្ជាលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំផែនព្រហ្មទណ្ឌ បើកការស៊ើបអង្កេត ស្រាវជ្រាវ និងសហការជាមួយអង្គភាពពាក់ព័ន្ធ លើករណីក្មេងប្រុសចំនួន ០២នាក់ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ដោយមិនដឹងមូលហេតុ។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំផែនព្រហ្មទណ្ឌបានបញ្ជាក់ថា នៅក្នុងថ្ងៃទី១៤
May 18, 2022









