សង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ វ័យ២៨ឆ្នាំ ពាក់ព័ន្ធករណីឆ្កឹះលួចកញ្ចក់រថយន្ដទំនើប នៅមុខហាងលក់ស្រា S.Liquor

BY
Khmernote Media
May 7, 2022

យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីឆ្កឹះលួចកញ្ចក់រថយន្ដ ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី ដោយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។

គួរអោយដឹងដែរថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ​ខាងលើ ពាក់ព័ន្ធករណីឆ្កឹះលួចកញ្ចក់រថយន្ដ នៅចំណុចម្ដុំបេនឡានវីរះប៊ុនថាំង ផ្លូវលេខ៤៧ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំពោះសកម្មភាពឆ្កឹះលួចកញ្ចក់រថយន្តទំនើបនោះដែរ ប្រព្រឹត្ដិកាលពីនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខហាងលក់ស្រា S.Liquor ទីតាំងលេខ២៤៨ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ជនសង្ស័យឈ្មោះ ចាន់ ទូច ហៅតូច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៨ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ។
វត្ថុតាងដកហូត: ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JK 5289, ម៉ទ័រឆាបចំនួន០១គ្រឿង, ទូល័រវីស ដងពណ៌ខ្មៅ ចំនួន០២, កូនកំបិត ចំនួន០១, ដបសម្រាប់ជក់ថ្នាំ ចំនួន០១, មួកសុវត្ថិភាព ចំនួន០២ និងកូនសោរមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

Share This Post: