- Khmernote Media
- សង្គម
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ១៤៖០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំដើមឈើ បណ្តាលឲ្យបាក់សង្កត់លើរថយន្ដចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពី ឬស និងគល់ឈើមានសភាព ពុកផុយ (មុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ)។ រថយន្តដែលរងការខូចខាតរួមមាន៖ ១. រថយន្ដ Lexus 200T ពណ៌ក្រហម ស្លាកលេខ (ភ្នំពេញ 2AX-1787) ០១គ្រឿង ខូចខាតផ្នែកខាងក្រោយ ២. រថយន្ដ Ford
May 24, 2022 - កូវីដ-១៩
នៅថ្ងៃទី24 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,201 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 24, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្ញុំសូមចូលរួមអបអរសាទរដល់អត្តពលិកទាំងអស់ ជាពិសេសអត្តពលិកកម្ពុជា ដែលបានចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ ក្នុងឆ្នាំនេះ នៅប្រទេសវៀតណាម។ កម្ពុជាបានទទួលមេដាយសរុបចំនួន៦៣៖ មាស៩ ប្រាក់១៣ និង សំរឹទ្ធ៤១។ ស្របពេលដែលកម្ពុជាបានបំបែកកំណត់ត្រាថ្មីៗទាំងនេះប្រកបដោយមោទនភាព យើងនឹងបន្តបង្កើនទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ ៕ ប្រភព៖ ប្រាក់ សុខុន – Prak Sokhonn
May 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សូមជម្រាបជូនថា រាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យបងប្អូនកម្មករ និយោជិត នៅទូទាំងប្រទេស បានឈប់សម្រាកដើម្បីទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បានសម្រាកមុន ១ថ្ងៃ នឹងក្រោយថ្ងៃឆ្នោត ១ថ្ងៃ។ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យបងប្អូនកម្មករនិយោជិតឈប់សម្រាក ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុននេះ ១ថ្ងៃមុនថ្ងៃបោះឆ្នោត និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ៕
May 24, 2022 - សង្គម
រូបថតប៉ុន្មានសន្លឹកដែលធ្វើអោយសម្តេចតេជោ ហ៊ុន សែន រំភើបចិត្តនិងកោតសរសើរចំពោះទឹកចិត្តយុវជនម្នាក់ដែលជិះកង់ចាស់មួយគ្រឿងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ពេលនេះត្រូវបានលោក ជឿន វិចិត្រ ដែលជាមន្ត្រីនគរបាលមួយរូបនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយលើ បានប្រកាសផ្តល់ជូនម៉ូតូមួយគ្រឿង និងសម្ភារមួយចំនួនដល់ប្អូនប្រុស។ លោក ជឿន វិចិត្រ បានរៀបរាប់នៅលើ Facebook ក៏ដូចជា Page ផ្ទាល់ខ្លួនរបស់លោកថា៖ “គាត់ក្រលុយ តែគាត់មិនក្រការគិត និងឧត្តមគតិ” និងសារមួយឃ្លាទៀតថា “សូមជួយសួររកគាត់ផងថាគាត់នៅឯណា? ខ្ញុំចង់ជូនម៉ូតូ Scopy Today មួយគ្រឿង និងសម្ភារមួយចំនួន។ សូមអរគុណ”៕
May 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា មានការវាយប្រហារបោកបញ្ឆោតប្រភេទ Business Email Compromise (BEC) ក្នុងគោលបំណងលួចសាច់ប្រាក់ តាមរូបភាពទាក់ទងផ្ញើព័ត៌មានតាមរយៈអ៊ីមែល សម្រាប់ប្រតិបត្តិការទូទាត់សាច់ប្រាក់ទៅក្រុមហ៊ុននៅក្រៅប្រទេស។ ការបោកបញ្ឆោតនេះកើតឡើងជាពិសេសទៅលើវិស័យឯកជន ដោយចោរព័ត៌មានវិទ្យាធ្វើការវាយប្រហារទៅកាន់អង្គភាពដែលជាគោលដៅ តាមរយៈការផ្ញើសារអ៊ីមែល ដែលសារនោះមើលទៅហាក់ដូចជាមកពីប្រភពដែលស្គាល់ និងត្រឹមត្រូវ។ ចោរព័ត៌មានវិទ្យាបានធ្វើពុតជាក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្ម ដែលធ្លាប់ទាក់ទងជាទៀងទាត់ ក្នុងរូបភាពជានាយកប្រតិបត្តិក្រុមហ៊ុន ឬនាយកផ្នែកហិរញ្ញវត្ថុ ឬជំនួយការនិងបុគ្គលិកជាន់ខ្ពស់ដែលទាក់ទងនឹងហិរញ្ញវត្ថុ ឬពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅកាន់ដៃគូអាជីវកម្មនៅក្រៅប្រទេស ដើម្បីស្នើសុំឱ្យមានការទូរទាត់ថ្លៃទំនិញឬសេវាទៅកាន់គណនីធនាគារថ្មីមួយ ខុសពីគណីសម្រាប់ទូទាត់កន្លងមក ដោយផ្ញើវិក្កយបត្រតាមរយៈអាសយដ្ឋានអ៊ីមែលរបស់ក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្មនោះដែលត្រូវបានចោរព័ត៌មានវិទ្យាលួចចូលគ្រប់គ្រងប្រើប្រាស់ ឬអាសយដ្ឋានអ៊ីមែលមួយផ្សេងខុសពីអាសយដ្ឋានអ៊ីមែលដែលធ្លាប់ប្រើ ឬអាស័យដ្ឋានដែលមានលក្ខណៈប្រហាក់ប្រហែល។
May 24, 2022 - សង្គម
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គេសង្កេតឃើញថាគណបក្សមួយចំនួនបានចាប់ផ្តើមបញ្ចេញក្បួនឃោសនារាងៗខ្លួន ខណៈពេលដែលគណប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានធ្វើការរៀបចំក្បួនឃោសនាយ៉ាងធំមួយ ដែលមានសមាជិកបក្សចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះរូបថតប៉ុន្មានសន្លឹកដែលបង្ហាញអោយពីទិដ្ឋភាពមួយដែលយុវជនម្នាក់ជិះកង់ចាស់មួយគ្រឿង ចូលរួមធ្វើយុទ្ធនាការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងទឹកមុខសប្បាយរីករាយ រហូតធ្វើអោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានបង្ហោះសារកោតសរសើរថា៖ “កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៏ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។”
May 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានជ្រាបថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ និងប្រទេសឡាវ ជាមួយនិងខ្យល់មូសុងនិរតីកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C -បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំទៅដោយ ផ្គរ រន្ទះ
May 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីព្រួយ បារម្ភពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលអាចជះឥទ្ធិ ពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែង ខណៈស្ថានភាពនៃសង្គ្រាមនេះ កំពុងបន្តអូសបន្លាយដែលជះឥទ្ធិពលលើវិស័យពាក់ព័ន្ធផ្សេងៗនៅក្នុងតំបន់ រាប់ចាប់តាំងពីវិស័យពាណិជ្ជកម្ម រហូតដល់វិស័យទេសចរណ៍។ ថ្លែងសុន្ទរកថាគន្លឹះ តាមរយៈសារវីដេអូថតទុក ក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) ក្រោមមូលបទ «របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣
May 23, 2022 - សិល្បៈ
កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី3 បានបង្ហាញសមត្ថភាពបេក្ខជនជាច្រើនរូប ចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភី ទទួលបានទឹកប្រាក់ចំនួន ១០០លានរៀល និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។ បើងាកមកមើលបេក្ខជន ចំរើន ដារ៉ា អាយុ ២៦ឆ្នាំ មកពីរាជធានីភ្នំពេញ ជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មកពីចង្កោមគ្រួសារអ្នកសិល្បៈ ពោលពេញទៅដោយទេពកោសល្យ និងសមត្ថភាពចម្រុះពេញខ្លួនតែម្ដង។ បេក្ខជនរូបនេះ ជាប្អូនប្រុសបង្កើតរបស់ តារាចម្រៀងដ៏ល្បីមួយរូបគឺ កញ្ញា ចំរើន សុភ័ក្រ្ត
May 23, 2022









