លោក ជឿន វិចិត្រ ប្រកាសជូនម៉ូតូមួយគ្រឿងនិងសម្ភារមួយចំនួន ដល់ប្អូនប្រុសជិះកង់ហែបក្សកាលពីថ្ងៃមុន
សង្គម May 24, 2022 Khmernote Media

រូបថតប៉ុន្មានសន្លឹកដែលធ្វើអោយសម្តេចតេជោ ហ៊ុន សែន រំភើបចិត្តនិងកោតសរសើរចំពោះទឹកចិត្តយុវជនម្នាក់ដែលជិះកង់ចាស់មួយគ្រឿងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ពេលនេះត្រូវបានលោក ជឿន វិចិត្រ ដែលជាមន្ត្រីនគរបាលមួយរូបនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយលើ បានប្រកាសផ្តល់ជូនម៉ូតូមួយគ្រឿង និងសម្ភារមួយចំនួនដល់ប្អូនប្រុស។

លោក ជឿន វិចិត្រ បានរៀបរាប់នៅលើ Facebook ក៏ដូចជា Page ផ្ទាល់ខ្លួនរបស់លោកថា៖ “គាត់ក្រលុយ តែគាត់មិនក្រការគិត និងឧត្តមគតិ” និងសារមួយឃ្លាទៀតថា “សូមជួយសួររកគាត់ផងថាគាត់នៅឯណា? ខ្ញុំចង់ជូនម៉ូតូ Scopy Today មួយគ្រឿង និងសម្ភារមួយចំនួន។ សូមអរគុណ”៕