សង្គម

រំភើបជំនួស ! ប្អូនប្រុសដែលជិះកង់ចាស់ ចូលរួមហែបក្សកាលពីថ្ងៃមុន ទទួលបានកាដូម៉ូតូមួយគ្រឿង និងថវិកា $200 ពីក្មួយស្រីសម្តេចតេជោ ហ៊ុន សែន

BY
Khmernote Media
May 24, 2022

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គេសង្កេតឃើញថាគណបក្សមួយចំនួនបានចាប់ផ្តើមបញ្ចេញក្បួនឃោសនារាងៗខ្លួន ខណៈពេលដែលគណប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានធ្វើការរៀបចំក្បួនឃោសនាយ៉ាងធំមួយ ដែលមានសមាជិកបក្សចូលរួមយ៉ាងច្រើនកុះករ។

ក្នុងនោះរូបថតប៉ុន្មានសន្លឹកដែលបង្ហាញអោយពីទិដ្ឋភាពមួយដែលយុវជនម្នាក់ជិះកង់ចាស់មួយគ្រឿង ចូលរួមធ្វើយុទ្ធនាការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងទឹកមុខសប្បាយរីករាយ រហូតធ្វើអោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានបង្ហោះសារកោតសរសើរថា៖ “កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៏ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។”

ថ្មីៗនេះដែរលោកស្រី ហ៊ុន ចាន់ថុល កូនស្រីលោក ហ៊ុន សាន និងជាក្មួយស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានឧបត្ថម្ភម៉ូតូម៉ាក Scopy ១គ្រឿង និងថវិកាចំនួន២០០ដុល្លារ ដល់យុវជនម្នាក់ដែលជិះកង់ចូលរួមដង្ហែក្បួនគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលរូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានគេចាប់អារម្មណ៍ និងយកទៅបង្ហោះចែកចាយតាមបណ្តាញសង្គម Facebook។

គួរបញ្ជាក់ផងដែរថា យុវជនខាងលើមានឈ្មោះ រឿន តុលា ដោយឪពុករបស់គាត់បានស្លាប់ ខណៈម្តាយដើរលាងចាន បោកខោរអាវឱ្យគេ និងមានបងប្អូនជាង១០នាក់ ហើយ សព្វថ្ងៃយុវជនរូបនេះស្នាក់នៅផ្ទះជួលភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។

Share This Post: