សូមប្រយ័ត្នបងប្អូនស្រីៗ ដែលចូលចិត្តស្ពាយកាបូបជិះម៉ូតូ ជៀសវាងត្រូវចោរឆក់ដូចករណីនេះ (មានវីដេអូ)
សង្គម June 4, 2022 Khmernote Media

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងវីដេអូខ្លីមួយបង្ហាញពីសកម្មភាពចោរឆក់កាបូបរបស់នារីម្នាក់ ដែលកំពុងតែធ្វើដំណើរតាមដងផ្លូវ ដោយហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៥៣នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែម្ចាស់សាមីខ្លួនមិនបានបញ្ជាក់ទីតាំងកើតហេតុនោះទេ។

យោងតាមម្ចាស់គណនីហ្វេសប៊ុក MoNi Leak បានឲ្យដឹងថា៖ «នេះជាវិដេអូចោរឆក់កាបូបខ្ញុំកាលម៉ោង 11:53 am ប្រុងប្រយ័ត្ននេះភិនភាគចោរ ជិះម៉ូតូ Honda dream មិនស្គាល់ឆ្នាំពណ៌ខ្មៅ នេះគ្រាន់តែចង់ចែករំលែកដល់បងប្អូនៗស្រីៗ ដែលចូលចិត្តស្ពាយកាបូបជិះម៉ូតូគ្រោះថ្នាក់ណាស់ នេះសំណាងហើយដែលវាឆក់ខ្ញុំមិនបានមិនមានគ្រោះថ្នាក់ដល់ខ្ញុំតែខ្ញុំនៅមានអារម្មណ៍តក់ស្លុតភ័យមិនទាន់បាត់ផង🥺🥺លើកទីមួយក្នុងជិវិតហើយស្បថហើយ🙏🏻»

នេះជាសារដាស់តឿនមួយសម្រាប់បងប្អូនស្រីៗ ឲ្យមានការប្រុងប្រយ័ត្នពេលធ្វើដំណើរ និងជាពិសេសមិនគួរស្ពាយកាបូបពេលជិះម៉ូតូនោះទេ ព្រោះប្រសិនបើត្រូវចោរឆក់ វាអាចបង្កគ្រោះថ្នាក់ និងខាតបង់ទ្រព្យសម្បត្តិថែមទៀតផង៕