- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា សហគមន៍មូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងតំណាងរាជរដ្ឋាភិបាល កម្ពុជា បានចូលរួមពិធីអបអរសមិទ្ធ ផលនៃផលប័ត្របរិស្ថានរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID និងប្រកាសអនុវត្តគម្រោងថ្មីមួយ ដែលមាន ឈ្មោះថា “USAID មរតកបៃតង” ក្រោមថវិកាសរុប ២៤ លានដុល្លារអាមេរិក និងមានរយៈពេល ៥ឆ្នាំ។ តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID រដ្ឋាភិបាលសហរដ្ឋអាមេរិក បានគាំទ្រដល់ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដែលរស់នៅក្បែរតំបន់ការពារនានា អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែមិថុនានេះ។ គម្រោងនេះ
June 16, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យរបស់អគ្គនាយកដ្ឋាន ក.ប.ប. ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប. ប្រចាំក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ព្រះវិហារ រតនគិរី ស្វាយរៀង បន្ទាយមានជ័យ និងខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត។ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីបន្តភារកិច្ចត្រួតពិនិត្យតាមបណ្តាផ្សារក្នុងស្រុកសំខាន់ៗ ស្តង់លក់ត្រីក្នុងក្រុងប៉ោយប៉ែត ម៉ាត ផ្សារទំនើប ឃ្លាំងស្តុកទំនិញនានា ដោយយកចិត្តទុកដាក់លើទំនិញហូបចុក ទំនិញវេចខ្ចប់ស្រេច គ្រឿងភេសជ្ជៈជាដើម។ ក្នុងបេសកកម្មនេះមន្ត្រីយើងបានត្រួតពិនិត្យដោយដកយកគំរូត្រីចំនួន ៤ប្រភេទ និងគំរូទំនិញហូបចុកចំនួន ៩គំរូផ្សេងទៀត
June 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយឆ្លើយតបទៅសំណួររបស់មិត្តអ្នកអានរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍បញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសជំរុញ នូវប្រភេទខុសគ្នា នាំឱ្យអង់ទីគ័រការពារបុគ្គលកាន់តែកើនឡើងខ្ពស់ជាងការចាក់ដូសជំរុញដោយប្រើវ៉ាក់សាំងតែមួយប្រភេទដូចគ្នា។ លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា៖ “វ៉ាក់សាំងដែលបាននិងកំពុងប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដែលមាន ៦ប្រភេទខុសៗគ្នានេះ សុទ្ធតែមានប្រសិទ្ធភាព សុវត្ថិភាព និងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ដោយអង្គការសុខភាពពិភពលោកទាំងអស់។ បន្ថែមពីលើនេះ ខ្ញុំសូមបញ្ជាក់ថាការចាក់វ៉ាក់សាំងដូសជំរុញប្រភេទតែមួយ ដូចជាអ្នកខ្លះចាក់វ៉ាក់សាំង អាស្រ្តាហ្សេនេកា ទាំង៣ដូស នោះអង់ទីគ័រការពារខ្លួនបានកើនឡើងដូចគ្នា ប៉ុន្តែការកើនឡើងអង់ទីគ័រនេះ មិនខ្ពស់ដូចការចាក់ឆ្លាស់ប្រភេទវ៉ាក់សាំងនោះទេ
June 16, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីដ៏ល្បី ដែលមានមហាជនរាប់ម៉ឺននាក់ទស្សនា ដែលផ្សាយផ្ទាល់ ពីស្ទូឌីយោបាយ័នស្ទឹងមានជ័យ ពីការប្រកួតផ្ដាច់ព្រ័ត្រ ជ្រើសរើសបវរកញ្ញាមួយរូប សាកសមទទួលតំណែងមកុដថ្មី និងមានបទពិសោធន៍មួយក្នុងជីវិត ក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាទី៦។ ហើយក៏ចូលរួមអបអរសាទរ ម្ចាស់មកុដបវរកញ្ញាកូនខ្មែរកាត់បារាំង ហង្ស ម៉ានីតា HANG MANITA បានក្លាយជា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ជាស្រ្តីទី៦ ដែលនឹងត្រូវតំណាងកម្ពុជាទៅកាន់ការប្រកួតបវរកញ្ញាចក្រវាល២០២២ លើកទី៧១ អ្នកពិតជាស័ក្តិសមនិងពោរពេញទៅដោយឥទ្ធិពល កម្ពុជាពិតជាមានមោទកភាពណាស់ដែលបានជ្រើសអ្នក សូមអោយដំណើរនៃការគ្រងមកុដរបស់អ្នកពោរពេញទៅដោយភាពស្រស់ស្អាត និងជោគជ័យ។ គូរបញ្ជាក់ផងដែរថា បវរកញ្ញា ហង្ស ម៉ានីតា នឹងតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិធំ «Miss
June 16, 2022 - ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ ដែលបានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជនមួយចំនួនធំ បានអនុវត្តការបង់ថវិកាតាមតារាងកម្រៃថ្មីយ៉ាងល្អប្រសើរ ប៉ុន្តែនៅមានមួយចំនួនតូចទៀត នៅមិនទាន់បានអនុវត្តការបង់ថវិកាតាមតារាងកម្រៃថ្មីនេះនៅឡើយ។ ក្នុងន័យនេះ រដ្ឋបានលរាជធានីភ្នំពេញ សូមធ្វើសេចក្តីជូនដំណឹងសារជាថ្មីម្តងទៀតដើល់បងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជន សូមមេត្តារួសរាន់មកបង់ថ្លៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) ក្នុងករណីដែលមិនព្រមបង់ថ្លៃសេវាតាមតារាងកម្រៃថ្មីនេះទេ
June 16, 2022 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ០១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
June 16, 2022 - ព័ត៌មានជាតិ
ក្រុងសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣៖០០នាទីរសៀល មានករណីឆបោក (រៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់) ប្រព្រឹត្តទៅនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។ បង្កឡើងដោយជនសង្ស័យចំនួន០៥នាក់ ជិះរថយន្តម៉ាកឡិចស៊ីស RX300ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ២R-៤១៧៩ បានចូលទៅផ្ទះជនរងគ្រោះ រស់នៅភូមិកើតហេតុ ដោយប្រាប់ជនរងគ្រោះថាខ្លួនជាឯកឧត្តម មានម៉ាស៊ីនភ្លើងលក់ ដោយលក់ក្នុងតម្លៃដើម១២០០ដុល្លារ ហើយចង់លក់យកលុយទិញស្រាផឹក បើទិញពួកខ្លួនលក់តែតម្លៃ ៧០០ដុល្លារទេ ពេលនោះជនរងគ្រោះមិនព្រមទិញ ក៏ធ្លាក់ថ្លៃក្នុងតម្លៃត្រឹមតែ ៤០០ដុល្លារប៉ុណ្ណោះ
June 15, 2022 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា នៅព្រឹកស្អែកនេះ ពោលគឺថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ រោងចក្របង្គុំ និងតម្លើងរថយន្តFord ប្រភេទFord Renger និងFord Everest របស់ក្រុមហ៊ុនRMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃប្រមាណ ២១លានដុល្លារ ដែលសាងសង់ឡើងនៅខេត្តពោធិ៍សាត់ នឹងត្រូវធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មហើយ។ ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្របង្គុំ និងតម្លើងរថយន្តFordខាងលើនេះ ធ្វើឡើងនៅទីតាំងរោងចក្រ ដែលស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ក្រោមអធិបតីភាព ឯកឧត្តម
June 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ពានរង្វាន់ FIFA World Cup – Trophy Tour ត្រូវបាននាំយកដោយបេសកកជនពិសេស FIFA មកដល់ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងពិធីទទួលនិងដង្ហែយ៉ាងអធិកអធមពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះមកវិមានសន្តិភាព ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា «ពានរង្វាន់បាល់ទាត់ពិភពលោកគឺជានិមិត្តរូបនៃមនុស្សជាតិជាង ៣,២ ពាន់លាននាក់ លើពិភពលោក»។ ឯកឧត្តមបានមានប្រសាសន៍ថា
June 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្រ្តីក្រុមជម្រើសជាតិកម្ពុជា ៤រូប រួមជាមួយកីឡាករជម្រើសជាតិកម្ពុជា ១រូប ហ៊ុល គីមហុយ បានឆ្លងវីរុសកូវីដ-១៩ អំឡុងពេលបំពេញភារកិច្ចចូលរួមប្រកួតពានរង្វាន់វគ្គជម្រុះ AFC Asian Cup នៅប្រទេសឥណ្ឌា។ ពួកគេនឹងបន្តស្នាក់នៅ និងព្យាបាលនៅប្រទេសឥណ្ឌារហូតជាសះស្បើយ។ ជូនពរដល់មន្ត្រី និងកីឡាករឆាប់ជាសះស្បើយ ហើយត្រលប់មកមាតុភូមិកម្ពុជាយើងវិញឆាប់ៗ។ “ទាំងអស់គ្នាដើម្បីកម្ពុជា” ៕ ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
June 15, 2022









