- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា តុលាការចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត សម្ដេចតេជោ ហ៊ុន សែន ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ជាផ្លូវការ។ ខ្លឹមសារនៃដីកាសម្រេចដែលអ្នកដាក់ពាក្យសុំទាមទារឲ្យតុលាការចេញ៖ ១.កែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃខែឆ្នាំកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦។
June 23, 2022 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
June 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Hotline 117 នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ករណី “បាត់កូនស្រី” កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ មានឈ្មោះ ឆាន សំភស្ត័ អាយុ ១៦ឆ្នាំ បានចាកចេញពីផ្ទះប្រហែលម៉ោង ១៣៖០០ នាទីថ្ងៃត្រង់ នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបាននគរបាលចុះអន្ដរាគមន៍ផ្សព្វផ្សាយ និងស្រាវជ្រាវស្វែងរក ក្រោយលោកស្រី ភឹម ចាន់ដែន រាយការណ៍មកកាន់លេខ ១១៧ ។ នៅម៉ោង
June 22, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង១៧ និង១០នាទី ចំណុចខាងកើតប្រាសាទប្រែរូបស្ថិតនៅក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ដោយធម្មជាតិ បាក់ដើមក្រឡាញ់សង្កត់ឡាន ១គ្រឿង ម៉ាកHiynai ពាក់ស្លាកលេខសៀមរាប 2B-0061 ពណ៌ខ្មៅ ប្រភេទទេសចរណ៍។ អ្នកបើកបរមានឈ្មោះ សោម ចាន់ថា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប អ្នករួមដំណើរចំនួន ០៦នាក់ ស្រី
June 22, 2022 - កូវីដ-១៩
នៅថ្ងៃទី22 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យ នគរបាលចាត់វិធានការបន្ទាន់ បញ្ឈប់ការប្រើប្រាស់ និងការជួញដូរ “SISHA និងបារីអេឡិចត្រូនិក (Vape)” និងត្រូវដកហូតរឹបអូស យកមករក្សាទុក។ ករណីរកឃើញមានការប្រើប្រាស់លាយសារធាតុញៀន ត្រូវចាប់បញ្ចូនទៅតុលាការ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ដែលហាស់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួយបារម្ភ។ សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនផលិតហាមឃាត់ទាំងនេះ ដែលធ្វើឲ្យក្រុមយុវជនយុវនារី ជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភនោះ
June 22, 2022 - ព័ត៌មានជាតិ
បន្ទាយមានជ័យ ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ថា ៖ នគរបាលស្រុកអូរជ្រៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មជិះម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីម សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាគលេខបាត់ដំបង1AL១៣៨៦ ឆក់កាបូបបានសម្រេច នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង០២ល្ងាច ត្រង់ចំណុចផ្សារគុត្តសត ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថា ៖ សង្ស័យឈ្មោះ យី ជ័យ ភេទប្រុស
June 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីករណីផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ តាមប្ដី ឬប្រពន្ធជាមន្ត្រីរាជការឆ្នាំសិក្សា២០២១-២២។ ក្រសួងអនុញ្ញាតឲ្យមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ទទួលពាក្យសុំផ្លាស់ប្ដូរ ទីកន្លែងបម្រើការងារបុគ្កលិកអប់រំ តាមប្ដី ឬប្រពន្ធ ជាមន្ត្រីរាជការសម្រាប់ឆ្នាំសិក្សា ២០២១-២២នេះ។ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ត្រូវទទួលពាក្យសុំផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ តាមប្ដី ឬប្រពន្ធ ជាមន្ត្រីរាជការ ចាប់ពីខែសីហា ឆ្នាំ២០២២ តទៅ
June 22, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីមានករណីបាក់មែកឈើសង្កត់រថយន្តដឹកភ្ញៀវទេសចរនៅប្រាសាទប្រែរូបកាលពីល្ងាចថ្ងៃ២០ ខែមិថុនា ឆ្នាំ២០២២ លោក ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះថា ដោយសារតែអាកាសធាតុបច្ចុប្បន្ននេះ មានការប្រែប្រួលបណ្តាលឱ្យមានខ្យល់កន្រ្តាក់មានល្បឿនខ្លាំង អាចធ្វើឱ្យប៉ះពាល់ដល់ដើមឈើ និងវត្ថុផ្សេងៗទៀតនៅក្នុងតំបន់អង្គរ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ លោកបានសំណូមពរឱ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ និងអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលមានភ្លៀង ឬខ្យល់ខ្លាំងសូមកុំទៅជ្រកក្រោមដើមឈើ ឬយករថយន្តទៅចតក្រោមដើមឈើ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់បានគ្រប់ពេលដោយយើងបានដឹងជាមុន។ លោក ឡុង កុសល បានបញ្ជាក់ថា បើទោះបីជាមន្រ្តីអាជ្ញាធរជាតិអប្សរាបានដើរពិនិត្យ
June 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បុរស ២នាក់ អាងខ្លួនជាអ្នកសារព័ត៌មាន មិនគោរពវិជ្ជាជីវៈ ល្មើសច្បាប់ មិនស្តាប់តាមការណែនាំរបស់មន្ត្រីអនុវត្តច្បាប់។ ថែមទាំងរារាំងដល់ការអនុវត្តការងាររបស់មន្ត្រីអនុវត្តច្បាប់ ជាពិសេសបានប្រើប្រាស់ពាក្យសម្តីអសីលធម៌ជេរប្រមាទមកលើសមត្ថកិច្ចនគរបាលជាតិ សុទ្ធតែពាក្យថា “ពួកហែង អញ ….” ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ដើម្បីនាំយកមកធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
June 21, 2022









