- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី25 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា នាវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃសុក្រ ១០រោច ខែជេស្ធ ឆ្នាំខល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅចំណុចផ្លូវR៨ ១០៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការកម្តៅសម្លចោលបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈ ពូក, ម៉ាស៊ីនបោកខោអាវ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំណែកឯទីតាំងខាងលើ
June 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ ពន្យល់ពីអត្ថន័យ ផ្លាកសញ្ញាដែលមានរាងមូល ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេង។ ផ្លាកសញ្ញាហាមចត (NO PARKING)៖ ផ្លាកសញ្ញាដែលមានរាងមូល មានជាយខាងក្រៅស្ដើងមានពណ៌ស ជាយខាងក្នុងក្រាស់មានពណ៌ក្រហមក្រាស់ ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេងនេះ ហាមចតចំពោះយានជំនិះគ្រប់ប្រភេទ ប៉ុន្តែអ្នកបើកបរអាចឈប់ដាក់មនុស្ស ឬទំនិញឡើងចុះក្នុងរយៈពេលចាំបាច់។ បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ក្នុងករណីឃើញមានផ្លាកសញ្ញាខូចខាត ឬដួលរលំ ដើម្បីអាចឱ្យមន្រ្តីជំនាញអាចពិនិត្យ និងដោះស្រាយបានទាន់ពេលវេលា។ ទាញយកកម្មវិធីថែទាំផ្លូវ
June 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចឆ៍ ធី ភី (HTPs) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយអូសទាញយុវវ័យ ឱ្យប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆ៍ ធី ភី ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពដូចជា បង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យព្រមទាំងបង្កអន្តរាយដល់រាយកាយ។ ក្រសួងអប់រំ យុវជន និងកីឡា
June 25, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃសុក្រ ១០ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី លទ្ធផលសិក្សាបឋម លើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ជាជម្រើស នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូល
June 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មាន នឹងជ្រើសរើសអ្នកស្ម័គ្រចិត្តថតរូបជាច្រើននាក់ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ី-អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីផ្តិតយករូបភាពពីគ្រប់ព្រឹត្តិការណ៍ប្រកួតដ៏សំខាន់នេះ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។ ថ្លែងក្នុងវេទិកាអ្នកសារព័ត៌មានក្នុងដំណើរឆ្ពោះទៅការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( 32th SEA GAMES ) នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ
June 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ ដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមានគណនីបណ្ដាញសង្គមហ្វេសប៊ុកចំនួនគឺ ១.Jee Ni Ka ២.Multi Vitamin Plus ដែលបានកំពុងផ្សព្វផ្សាយលក់ ឬចែកចាយឱសថឈ្មោះ MULTIVITAMIN PLUS គ្មានលេខបញ្ជិកពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នា២០២២។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១.ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ
June 24, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ០២នាក់ ទាក់ទងនឹងករណីលួចទ្រព្យសម្បត្តិអ្នកដទៃ(លួចអាគុយពីក្នុងរថយន្ត)ក្នុងនោះគឺ៖ ១-ឈ្មោះ ស៊ាន ភក្តី
June 24, 2022 - កូវីដ-១៩
នៅថ្ងៃទី2៤ ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 24, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់គណនីហ្វេសប៊ុក លោក Khun Pen បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ឆ្លៀតចុះពិនិត្យរូបសំណាក “ព្រះស្កន្ទគង់លើក្ងោក” គឺជារូបសំណាកដែលតម្លើងក្រោយគេក្នុងចំណោមសមិទ្ធផលរូបសំណាកធំៗទាំង៤នៅក្នុងខេត្តព្រះសីហនុ តម្លើងនៅរង្វង់មូល សម្ដេចតេជោ(កន្ទុយនាគ)។ គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ នឹងលេចឡើងរូបសំណាក់ “ព្រះស្កន្ទគង់លើក្ងោក ” ឆាប់ៗនេះ ដោយកន្លងមកនៅខេត្តព្រះសីហនុ បានកសាងនូវរូបសំណាកជាបន្តបន្ទាប់រួមមាន៖ ១.បដិមានព្រះឧមា-មហេស្វរ ធ្វើពីស្ពាន់កម្ពស់ ៩ម៉ែត្រ បានសាងសង់រួច។ ២.បដិមាសីហរាជមុខបី ធ្វើពីស្ពាន់ កម្ពស់ ៩ម៉ែត្រ
June 24, 2022









