Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៥នាក់ យកមកសាកសួរ ហៅអាណាព្យាបាល ធ្វើកិច្ចសន្យា និងអប់រំណែនាំ និងបានឲ្យត្រលប់ទៅវិញ ពាក់ព័ន្ធករណីឈ្លោះប្រកែកគ្នាមានកាន់កាំបិតផ្គាក់ ទីប ដំបងដេញវាយ និងរកកាប់គ្នាបង្ហោះតាមបណ្តាញសង្គមTikTok កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី។ សមត្ថកិច្ចបានឲ្យដឹងថាក្រុមទី១ ឃាត់បានចំនួន០៣នាក់រួមមាន៖ ១.ឈ្មោះ

    June 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីសម្រេច ស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្ពោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ រាជរដ្ឋាភិបាល សម្រេចដោយបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ៕​

    June 29, 2022
  • កូវីដ-១៩

    នៅថ្ងៃទី29 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១០នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ ០៨នាក់( ៥ករណីសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលចំនួន ០២នាក់ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានទេ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,272 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕

    June 29, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការរុះរើសំណង់ និងការ្យផ្សេងៗនៅលើដីចំណីផ្លូវចំនួន ០៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបដែលនឹងចាប់ផ្ដើមដំណើរការស្ថាបនានាពេលដ៏ខ្លីខាងមុខ។ ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវចំនួន ០៨ខ្សែ ខាងលើ បងប្អូនត្រូវចូលរួមសហការ រុះរើដោយខ្លួនឯងតាមជើងម៉ែត្រ នៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (LMAP) ឱ្យរួចរាល់ក្នុងរយៈពេល ១៥ ថ្ងៃ ជាកំហិត ដោយគិតចាប់ពីថ្ងៃចេញសេចក្តី ជូនដំណឹងនេះតទៅ។ ក្នុងករណី ពុំបានចូលរួមសហការរុះរើតាមការកំណត់ដូចការ ជូនដំណឹងខាងលើនេះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើ តាមនីតិវិធីច្បាប់ជាធរមាន ដោយមិនទទួល ខុសត្រូវចំពោះរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋឡើយ។ អនុវត្តតាមផែនការថវិកាខេត្តដែលបានអនុម័តរួច

    June 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណ ពន្យល់ពីភ្លើងសញ្ញា និងផ្លាកសញ្ញាប្រយ័ត្នគ្រោះថ្នាក់ ដែលអ្នកធ្វើដំណើរច្រើនជួបប្រទះតាមដងផ្លូវ។ ១.ភ្លើងសញ្ញាពណ៌លឿង ភ្លឹបភ្លែតៗ៖ ភ្លើងសញ្ញានេះសម្រាប់បញ្ជាឱ្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទបន្ថយល្បឿន ហើយប្រុងប្រយ័ត្ន។ ភ្លើងសញ្ញាប្រភេទនេះ ច្រើនប្រើនៅកន្លែងមានការដ្ឋាន កន្លែងកំពុងមានឧបសគ្គនៅលើទ្រូងផ្លូវ ឬត្រង់ផ្លូវប្រសព្វ។ ២.ផ្លាកសញ្ញាប្រយ័ត្នគ្រោះថ្នាក់! មានរថយន្តធុនធ្ងន់ឆ្លងកាត់៖ ផ្លាកសញ្ញានេះ សម្រាប់ពញ្ញាក់អារម្មណ៍អ្នកបើកបរឱ្យបង្កើនការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ដោយសារមានរថយន្តធុនធ្ងន់ឆ្លងកាត់នៅខាងមុខ។ ក្រសួងសាធារណការ និងដឹកជញ្ជូនសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ពីផ្លូវថ្នល់ និងផ្លាកសញ្ញាចរាចរណ៍ដែលត្រូវជួសជុលថែទាំតាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App)

    June 29, 2022
  • ព័ត៌មានជាតិ

    នៅរាត្រីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារសំលេងពិសេសមួយ ដោយសម្តេចបានមានប្រសាសន៍ថា នៅក្នុងថ្ងៃនេះយើងបានសង្កេតឃើញនូវការចាប់ផ្តើមឆ្លងឡើងវិញនូវកូវីដ-១៩ ដោយក្នុងនោះយើងបានរកឃើញអ្នក ដែលឆ្លងក្នុងសហគមន៍តាមរយៈនៃការធ្វើតេស្ត PCR មួយចំនួន អ្នកធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេសមួយចំនួន និងមួយចំនួនទៀតគឺអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសចូលមកក្នុងប្រទេសវិញ។ នេះជាការបញ្ជាក់ដោយម៉ាស៊ីន PCR ដែលយើងបានធ្វើសម្រាប់អ្នកឆ្លងក្នុងសហគមន៍ អ្នកមកពីក្រៅប្រទេស និងអ្នកធ្វើវិញ្ញាបនបត្រសម្រាប់ការចេញទៅក្រៅប្រទេស។ សម្តេចក៏បានបញ្ជាក់ទៀតថា នៅតាមទីកន្លែងមួយចំនួនក្នុងការធ្វើតេស្តរហ័ស ក៏ឃើញវិជ្ជមាននៃកូវីដ-១៩។ ដូច្នេះអាចសន្មត់បានថា កូវីដ-១៩ វាចាប់ផ្តើមឡើងវិញ ទោះបីនៅក្នុងចំនួនតិច ហើយអាការមិនទាន់ធ្ងន់ធ្ងរក៏ដោយ។ សម្តេចក៏បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នទៅលើការការពារសុខភាពផ្ទាល់ខ្លួន៕

    June 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសម្នាក់ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ជេរប្រមាទ និងយកខ្សែក្រវ៉ាត់វាយចំមកលើសមត្ថកិច្ច ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ។ ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥០៣ បទប្រឆាំងនឹងអ្នករាជការសាធារណៈ មាត្រា២១៧ បទហិង្សាដោយចេតនា និងមាត្រា៨០ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    June 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសុខាភិបាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ ការចែកចាយ ឬ លក់ឱសថ ឈ្មោះ Omeprazole GPO 20 mg ដែលគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់ឱសថការីទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្ដាញទំនាក់ទំនង សង្គមក្រុមតេលេក្រាម (Telegram Group) មានក្រុមគណនីមួយឈ្មោះ eMed Marketplace ដែលគណនីឈ្មោះ Hark T ជាម្ចាស់គ្រប់គ្រងតេលេក្រាមកំពុងផ្សព្វផ្សាយ និងលក់ឱសថឈ្មោះ

    June 28, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ មហាជនពិតជាធ្លាប់បានស្គាល់រួចហើយ លោក អ៉ឹម ជីវ៉ា គឺជាសិល្បករមួយរូប ហើយក៏បានចាប់អាជីពជា​អ្នកកាសែតផ្នែកសិល្បៈ ដែលតែងតែជួយដល់សិល្បៈករចាស់ជរា អ្នកសិល្បៈក្រីក្រខ្វះខាតមានជំងឺ ក្នុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលការចាប់អារម្មណ៍ខ្លាំង ពីបណ្ដាញសង្គមអ្នកលេងហ្វេសប៊ុកច្រើនគួរឲ្យកត់សម្គាល់ ដោយមុននេះបន្តិច យោងតាមការគណនីហ្វេសប៊ុករបស់ លោកជំទាវ ហ៊ុន ស៊ីណាត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានចូលរួមអបអរសាទរ លោក អ៊ឹមជីវ៉ា ទទួលពានរង្វាន់ អ្នកកាសែតឆ្នើមប្រចាំឆ្នាំ ២០២២។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារពោលពេញទៅដោយខ្លឹមសារយ៉ាងដូច្នេះថា៖ ” សូមចូលរួមអបអរសាទរ ដែល

    June 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា​ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមជម្រាបជូន ឯកឧត្ត​ម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជាពិសេសដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ គ.វ.ក-១៩ ​សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មេត្តាជ្រាប ដើម្បីពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ បន្ថែមទៀតសំដៅបញ្ចៀសនូវ ការវាយលុកសារជាថ្មី នៃវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីៗ និងបង្ការនូវភាពធ្ងន់ធ្ងរ ព្រមទាំងការស្លាប់ដែលបង្កឡើងដោយវីរុសកូវីដ-១៩ និងដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី

    June 28, 2022