- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ១២និង០០នាទី នគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់រថយន្តចំនួន០១គ្រឿង ម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម2A-0087។ អ្នកបើកបរឈ្មោះ
July 2, 2022 - ព័ត៌មានជាតិសមត្ថកិច្ច ចុះបង្ក្រាបសិស្សសាលានាំគ្នាជក់បារីអេឡិចត្រូនិច (Vaps) ឃាត់ខ្លួនបាន ៩នាក់ យកមកធ្វើការអប់រំ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក្រោយពីទទួលបានមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអន្តរាគមន៍ស្រុកភ្នំក្រវាញ បានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាច បានចុះបង្ក្រាប សិស្សសាលានាំគ្នាជក់បារីអេឡិចត្រូនិច(វេប)ចំនួន០២ និង ទឹកវេប ០១ដប នៅចំណុច កញ្ចុះមាត់ស្ទឹង ភូមិព្រៃខ្លុង ឃុំរកាត និងកញ្ចុះមាត់ស្ទឹងភូមិព្រែក៣ ឃុំសំរោង។ កម្លាំងប៉ុស្តិ៍នគរបាល បានឃាត់ខ្លួនចំនួន ០៩នាក់ ស្រី
July 2, 2022 - សិល្បៈ
កាលពីពេលថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលមួយ ក្រោយពេលដែលឧកញ៉ា លាន អាហ្វ្រីលគីនីន ដែលជាអតីតសិល្បករល្បីឈ្មោះ និងបច្ចុប្បន្នជាអ្នកជំនួញមួយរូបត្រូវបាន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ក្នុងសំណុំរឿង «បង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែទោសត្រូវព្យួរ និងសងជំងឺចិត្តទៅភាគីដើមបណ្ដឹង។ យ៉ាងណាក៏ដោយ ចៅក្រមជំនុំជម្រះលើសំណុំរឿងនេះ ក៏បានប្រកាសទុកសិទ្ធិឲ្យ ឧកញ៉ា លាន អាហ្វ្រីលគីនីន ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ។ ឧកញ៉ា លាន អាហ្វ្រីលគីនីន អាយុ៤៤ឆ្នាំ ត្រូវបានដើមបណ្តឹងប្តឹងពីបទ បង្វែរវត្ថុរឹបអូស ឬវត្ថុធានា តាមបញ្ញត្តិមាត្រា ៣៩៧នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥
July 1, 2022 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បើបងប្អូនប្រជាពលរដ្ឋដែលមានថវិកាល្មមៗគួរចាប់ផ្តើមផ្លាស់ប្តូរពីពេលនេះតទៅគឺទិញរថយន្តប្រើប្រាស់អាគុយ ឬអគ្គិសនីវិញ ដោយសារតែសាំងឡើងថ្លៃនោះ។ ថ្លែងក្នុងពិធីអបអរសារទទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “បើសិនបងប្អូនយល់ថាចាំបាច់ ហើយអ្នកមានលុយល្មមៗ គួរតែចាប់ផ្តើមផ្លាស់ប្តូរពីឥឡូវទៅនោះគឺការប្រើប្រាស់ឡានប្រើអាគុយ ឬអគ្គិសនីវិញ
July 1, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលព្រះពុទ្ធបដិមា នៅរួតបាកាណប្រាសាទអង្គរវត្ត ក្នុងពេលឆាប់ៗខាងមុខនេះ។ លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកដឹកនាំគម្រោងជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គ នៅជាន់បាកាណ មានប្រសាសន៍ថា គម្រោងជួសជុលនេះ គ្រោងនឹងបញ្ចប់ឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារជួសជុលកំពុងលាបម្រ័ក្សណ៍លើរូប ដែលជាការងារចុងក្រោយ។ លោក សុភារិន្ទ បានរំឭកពីស្ថានភាពដើមឡើយនៃព្រះពុទ្ធបដិមា គឺមានស្ថានភាពខូចខាតច្រើន ដែលត្រូវជួសជុល និងអភិរក្សជាបន្ទាន់។ លោកពន្យល់ថា លើរូបបដិមាមានស្នឹមខ្មៅ ក្តាំងធូលី ក្តាំងអំបិល កំណកអាចម៍ប្រចៀវ និងទឹកនោមប្រចៀវជាដើម
July 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៨០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៦,២០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,៨០០រៀល មានន័យថា តម្លៃនៅដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៦,៣០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ១០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
July 1, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដាក់ព្រះនេត្ររូបសំណាកព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីបានលើកដាក់លើបល្ល័ង្ករួចរាល់។ រូបសំណាកព្រះស្កន្ទគង់លើក្ងោក គឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀតដែលត្រូវបានកសាងរួចរាល់ដាក់ឱ្យដំណើរការ នៅលើទឹកដី នៃខេត្តព្រះសីហនុ ហើយបានទាក់ទាញនូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញ មកទស្សនា និងថតផ្តិតយករូបភាពយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ន។ សូមជម្រាបជូនថា រូបសំណាកព្រះស្កន្ទគង់លើក្ងោក
July 1, 2022 - កូវីដ-១៩
នៅថ្ងៃទី01 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 03នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 03នាក់( 3ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដូចគ្នា និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,282 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
July 1, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង បានក្រើនរំលឹកជាថ្មីម្តងទៀត ដល់នគរបាល គ្រប់ជាន់ថ្នាក់ទាំងអស់ គប្បីធ្វើឱ្យប្រជាពលរដ្ឋគោរពស្រឡាញ់ និងកុំធ្វើឱ្យពួកគាត់គ្រាន់តែឮឈ្មោះ ឃើញមុខស្អប់ខ្ពើម និងមិនចង់ជួបនោះទេ ខណៈករណីបែបនេះ គឺធ្លាប់មានកន្លងមកហើយ ជាពិសេសករណីនគរបាលដើរគំរាមកំហែង ចាប់គេមិនដឹងហេតុផល។ ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរបស់សិស្សនគរបាល កម្ពស់២ជាន់ បើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ សម្តេចក្រឡាហោម
July 1, 2022 - សិល្បៈ
ប្រិយមិត្តពិតជាធ្លាប់បានស្គាល់រួចទៅហើយ តារាចម្រៀង ស្ថិតនៅក្នុងទ្រនំផលិតកម្មរស្មីហង្សមាសជាច្រើនឆ្នាំ ទឹកដមផ្អែមស្រទន់ គឺ លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ ដែលតែងតែបង្ហាញពីភាពផ្អែមល្ហែមគូរស្នេហ៍ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ទៅលើទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់នេះ។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក សយ រតនៈ បង្ហាញពីពិធីភ្ជាប់ពាក្យ ជាមួយកញ្ញា ប៉ាច គីមមួយ ដែលបានភ្ជាប់ឃ្លាដ៏មានអត្ថន័យយ៉ាងដូច្នេះថា៖ “Our prince and princess
July 1, 2022









