ផ្ទុះការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុក ករណីយកម៉ុងសាយមកលោតសម្តែងនៅក្នុងវត្តអារាមមួយកន្លែង (មានវីដេអូ)
- June 26, 2022
កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរូបភាព និងវីដេអូឃ្លីបខ្លីមួយ បង្ហាញពីទិដ្ឋភាពក្រុមម៉ុងសាយ បានលោតសម្តែងនៅក្នុងទីវត្តអារាមព្រះពុទ្ធសាសនាមួយកន្លែង ដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ភិក្ខុមួយអង្គ បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។
បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ភិក្ខុ សុភមិតោ ផល សុភា បានឲ្យដឹងថា ការលោតម៉ុងសាយនោះបានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅវត្តព្រែកបង្កង ភូមិព្រែកបង្កង ប៉ុន្តែមិនបានបញ្ចាក់ថាការលោតម៉ុងសាយនោះធ្វើក្នុងពិធីអ្វីនោះទេ។
មហាជនជាច្រើន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្តែងការមិនពេញចិត្ត ចំពោះការលោតម៉ុងសាយ ដែលជាទម្រង់ប្រពៃណីវប្បធម៌បុរាណចិន នៅក្នុងទីវត្តអារាម ដែលជាកន្លែងគោរពបូជារបស់ព្រះពុទ្ធសាសនា បែបនេះឡើយ៕
- Share This Post: