Khmernote Media
  • សិល្បៈ

    រាជធានីភ្នំពេញ៖ ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់រួចទៅហើយ តារាចម្រៀងដែលមានទឹកដម ផ្អែមស្រទន់ រូបសម្រស់ស្រស់ស្អាត គឺ តារាចម្រៀង ពេជ្រ សូលីកា ដោយកាលពីពេលថ្មីៗនេះ ត្រូវបានមហាជនដាក់ការសង្ស័យលើទំនាក់ទំនងស្នេហាថា កំពុងមានបញ្ហា​រកាំរកូសជាមួយនឹងស្វាមី រហូតដល់មានអ្នកខ្លះល្បីថា បានចែកផ្លូវគ្នាទៀតផង។ ពេលនេះបានស្រាយបញ្ជាក់ ដូចដែលបានសង្ស័យណាស់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ​យោងតាមគណនីបង្ហោះសារលើ Story Instagram ផ្ទាល់ ស្វាមីរបស់ ពេជ្រ សូលីកា បានប្រកាសជាផ្លូវការ ពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្ដាយរបស់កូនប្រុស ព្រមទាំងជាមិត្តភក្តិល្អ។ ជាចុងក្រោយលោក ក៏សូមជូនពរឱ្យ ពេជ្រ សូលីកា

    July 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ ប្រទេសអូស្ត្រាលី បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់កុមារ ចំនួន ១៩៦,៨០០ដូស នៃចំនួនដែលនឹងប្រគល់សរុប ៤៨២,៤០០ដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ វ៉ាក់សាំងនេះ បានដឹកមកដល់ប្រទេសកម្ពុជា ព្រមទាំងបានប្រគល់ជូនកម្ពុជារួចរាល់ហើយ ដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា អញ្ជើញប្រគល់ និងទទួលនូវជំនួយវ៉ាក់សាំងនេះ។ ការប្រគល់ប្រគល់ជូនវ៉ាក់សាំងនៅពេលនេះ

    July 8, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្ដម ខៀវ កញារិទ្ធ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ មួយគ្រឿងបានបង្ខំចុះចតនៅមាត់ទន្លេ ដើម្បីសុវត្ថិភាពព្រោះតែធាតុអាកាសមិនអំណោយផល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧៖១៥នាទី ល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទន្លេក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ។ តាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា៖ ក្រោយពេលកើតហេតុ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យក្រុមសមត្ថកិច្ចទៅអន្តរាគមន៍និងដឹកយកអ្នកបើកបរឧទ្ធម្ភាគចក្រ ជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ អេន ឌី មកសម្រាកនៅសណ្ឋាគារសុវណ្ណភូមិ ក្នុងក្រុងកំពង់ឆ្នាំង។ ចំណែកឧទ្ធម្ភាគចក្រនោះត្រូវបានក្រុមសមត្ថកិច្ចនៅមូលដ្ឋានដាក់កម្លាំងការពារយ៉ាងយកចិត្តទុកដាក់នៅទីតាំងដែលឧទ្ធម្ភាគចក្របានចុះចត

    July 8, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ ក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះធ្វើការពង្រឹង ការដឹកជញ្ជូនលើសទម្ងន់ នៅតាមបណ្តាស្រុកជាប់ព្រំដែនខេត្តបាត់ដំបង ដូចជាស្រុក សំពៅលូន ស្រុកកំរៀង និង ស្រុកភ្នំព្រឹកជាដើម ស្របពេលដែលកសិករកំពុងប្រមូលផលពោតដើមដៃ ។ លោក ហេង ប៊ុនលី ប្រធានការិយាល័យ ដឹកជញ្ជូននៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមជញ្ជីងចល័តក្រសួងបានចុះមកត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ទូទៅ នៅបណ្តាស្រុកជាប់ព្រំដែន ខេត្តបាត់ដំបង ដោយសហការជាមួយក្រុមស្ថានីយជញ្ជីងខេត្តបាត់ដំបង និង ជំនាញ អធិការស្រុកនៅមូលដ្ឋាន។ លោកបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ

    July 8, 2022
  • ព័ត៌មានជាតិ

    មូលនិធិគន្ធបុប្ផាកម្ពុជាសូមគោរពជម្រាបជូនសប្បុរជន សាធារណជនទាំងក្នុង និងក្រៅប្រទេស សារព័ត៌មានជាតិ-អន្តរជាតិជម្រាបថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ”សម្រាប់គន្ធបុប្ផា បានបិទបញ្ចប់ជាមួយការទទួលបានលទ្ធផលគួរជាទីមោទនៈ និងទទួលបានថវិកាបរិច្ចាគចំនួន ១ ១៦២ ០៨២ ៥១៧ រៀល។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណសប្បុរសជនទាំងអស់ដែលតែងតែបន្តបរិច្ចាគជូន​មូលនិធិគន្ធបុប្ផាកម្ពុជា និងជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង-ស្ថាប័ន សារព័ត៌មាន និងក្រុមហ៊ុននានា ដែលបានសហការផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ” នាពេលកន្លងមកនេះ។ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ”សម្រាប់គន្ធបុប្ផា គឺជាយុទ្ធនាការប្រចាំឆ្នាំថ្មីបន្ថែមមួយទៀតក្នុងចំណោមយុទ្ធនាការផ្សេងៗដទៃទៀតរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលបានរៀបចំឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងជាការបំផុសស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នាក្នុងការបន្តកិច្ចដំណើរការរបស់មូលនិធិគន្ធបុប្ផាទាំង៥

    July 8, 2022
  • ព័ត៌មានជាតិ

    យោងតាមរូបភាពហ្វេសបុកលោក ព្រំ ចាន់ថុល និងការចុះផ្សាយរបស់អង្គភាព Freshnews បានឲ្យដឹងថានា ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលបង់ថ្លៃផាកពិន័យជូនមន្ដ្រីនគរបាលចរាចរណ៍នៅស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយមន្ដ្រីនគរបាលឃាត់រថយន្ដរបស់លោក ដែលបើកបរលើសល្បឿនកំណត់ ពេលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៦ ក្នុងគោលបំណងទៅខេត្តសៀមរាប។ ក្រោយពេលសមត្ថកិច្ចឃាត់រថយន្ដរបស់ឯកឧត្តម ឯកឧត្តមក៏ចុះពីលើរថយន្ដដើម្បីទទួលខុសត្រូវនូវអ្វីដែលបានប្រព្រឹត្តខុស ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់មន្ដ្រីនគរបាលដែលកំពុងអនុវត្តច្បាប់នៅតាមដងផ្លូវផងដែរ៕

    July 7, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ ដែលបានចូលរួមសហការអនុវត្តតាមសេចក្តីណែនាំ និងបំពេញលក្ខខណ្ឌផ្សេងៗរបស់ក្រសួងនាពេលកន្លងមក។ ជាមួយគ្នានេះ ក្រសួងក៏នៅតែសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងនៅតែប្រកាន់ស្មារតីបន្តការចូលរួមសហការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា ដោយរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ មិនត្រូវធ្វើការប្រមូលផ្តុំប្តឹងតវ៉ា ដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិត ធ្វើឲ្យប៉ះពាល់ដល់ពេលវេលា ផលប្រយោជន៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សូមអំពាវនាវដល់ ជាម្ចាស់យានយន្ត គ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនដឹកជញ្ជូនផងដែរ សូមមេត្តា កុំប្រេីឱកាសនៃការប្រមូលផ្ដុំក្នុងរូបភាពណាមួយ ដើម្បីស្នើសុំ ឬទាមទារឱ្យមានការលើកលែងលើលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុវត្ថិភាពយានយន្ត បង្កឱ្យមានកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ព្រមទាំងធ្វើឱ្យផ្លូវថ្នល់របស់យើងឆាប់ខូចមុនអាយុកាលកំណត់។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់ មេត្តាជ្រាប

    July 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានសង្កេតឃើញមានការកើនឡើងទាក់ទងនឹងការលួចយក ឈ្មោះសម្គាល់និងលេខសម្ងាត់តាមរយៈការផ្ញើសារដែលមានតំណភ្ជាប់ តាមរយៈកម្មវិធី Messenger។ ជាមួយនឹងល្បិចកលបោកបញ្ឆោតនេះ ក្រុមជនខិលខូចបានធ្វើការផ្ញើរសារតាមរយៈកម្មវិធី Messenger របស់មិត្តភ័ក្កិជនរងគ្រោះដែលពួកគេបានលួចចូលទៅប្រើប្រាស់។ ការប្រើប្រាស់គណនីរបស់មិត្តភក្កិដើម្បីធ្វើការផ្ញើសារ គឺដើម្បីជៀសវាងកុំឱ្យជនរងគ្រោះមានការសង្ស័យក្នុងការចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារនោះ។ ម្យ៉ាងវិញទៀត ដើម្បីទាក់ទាញអារម្មណ៍របស់ជនរងគ្រោះ ជនខិលខូចក៏បានភ្ជាប់មកជាមួយនូវពាក្យពេចន៍ថា ពួកគេបានរកឃើញរូបភាពចាស់ៗរបស់ជនរងគ្រោះ “look i found an old photo of you”។ នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះ វានឹងបើកគេហទំព័រមួយដែលទាមទារឱ្យជនរងគ្រោះវាយបញ្ចូល ឈ្មោះសម្គាល់និងលេខសម្ងាត់ សម្រាប់ចូលទៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលនេះជាឱកាសដែលពួកគេលួចយកព័ត៌មានដើម្បីចូលទៅក្នុងគណនីរបស់ជនរងគ្រោះ។ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា

    July 7, 2022
  • សិល្បៈ

    កញ្ញា ចំរើន សុភ័ក្ត្រ គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយប្រចាំផលិតកម្មហង្សមាស និងជាអ្នកចម្រៀងភ្លេងខ្មែរផងដែរ ហើយនាពេលថ្មីៗកន្លងទៅនេះ កញ្ញាបានបង្ហោះសារនៅលើគណនីហ្វេសប៊ុក សម្តែងអារម្មណ៍អាក់អន់ចិត្ត ដោយសារតែគេហាក់មិនសូវអោយតម្លៃភ្លេងខ្មែរនៅក្នុងពិធីមង្គលការ ដោយអោយតម្លៃតិចតួចពេក បើធៀបនឹងសេវាកម្មនានា។ កញ្ញា ចំរើន សុភ័ក្ត្រ បានរៀបរាប់ឲ្យដឹងថា៖ «ក្នុងនាមខ្ញុំជាអ្នកចម្រៀងភ្លេងខ្មែរ ខ្ញុំសូមមិននិយាយពីក្រុមវង់ភ្លេងធំៗទេ❌ ហើយក៏សូមសំណូមពរដល់លោកគ្រូអ្នកគ្រូបងប្អូនសិល្បៈករភ្លេងខ្មែរទាំងអស់ ចូលពង្រឹងតម្លៃខ្លួនឯងនិងអោយតម្លៃខ្លួនឯងអោយបានច្រេីនជាងនេះ ព្រោះបើយើងមិនអោយតម្លៃខ្លួនឯងគ្មានអ្នកណាគេអោយតម្លៃយើងទេ ហើយក៏សំណូមពរដល់បងៗសំអាងការក៏ដូចគ្នា ទទួលគេរាប់ពាន់$ រាប់ម៉ឺន$ អោយភ្លេង 200ទៅ300$អីអស់ហើយ ម្ចាស់ដេីមការខ្លះក៏ចឹងដែរ​ ចំណាយផ្ការាប់ម៉ឺន$មិនតទេ​ តែមកតភ្លេងខ្មែរញាក់សាច់​ មួយវង់6ទៅ7នាក់អោយ​គ្នា 2ទៅ3រយ😐 លោកគ្រូព្រះអាចារ្យក៏ចឹងដែរ គាត់ជាអ្នកមានចំណេះដឹង អ្នកដឹកនាំកម្មវិធីទាំងមូល អោយគាត់50$

    July 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាពចរាចរណ៍នៅម្ដុំផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤ ព្រំប្រទល់ខេត្តកណ្ដាល ជាមួយខេត្តកំពង់ស្ពឺ មានការកកស្ទះ ដោយសារមានការប្រមូលផ្ដុំគ្នា តវ៉ាពីសំណាក់ម្ចាស់រថយន្ដធុនធំ ដែលបានកែចង្កូតពីស្ដាំទៅឆ្វេងរួចរាល់។ រហូតមកដល់ពេលនេះ ម្ចាស់រថយន្ដធុនធំប្រមាណ៤០គ្រឿង បានប្រមូលផ្ដុំគ្នាតវ៉ានៅម្តុំផ្សារថ្នល់ទទឹង ហើយបម្រុងបិទចរាចរណ៍នៅតំបន់នោះ ដូច្នេះហើយស្ថានភាពចរាចរណ៍នៅពេលនេះ មានការកកស្ទះជាងសព្វមួយដង។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច នៅគោលដៅនោះទាំងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល កំពុងតែសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានផលរំខានធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ។ ជៀសវាងការប្រឈមជាមួយនឹងការកកស្ទះចរាចរណ៍ អាជ្ញាធរ និងសមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរឆ្លងកាត់តំបន់នេះ អាចរកផ្លូវវាងបណ្ដោះអាសន្នសិន។ ពាក់ព័ន្ធការតវ៉ានេះ បានឲ្យដឹងថា ពួកគាត់ចង់ឲ្យម្ចាស់រថយន្ដចង្កូតស្ដាំ

    July 7, 2022