ខ្មែរណូត

ស្វែងរក

  • សង្គម

    លោកជំទាវ ហ៊ុន ស៊ីណាត សម្រេចប្ដឹង លោក ផែង វណ្ណៈ ពីបទ «ញុះញង់អោយប្រព្រឹត្តិអំពើបង្កអោយមានភាពវឹកវរ» ហើយសំណូមពរអោយផ្តន្ទាទោសលោក និងបង្គាប់ឲ្យសងសោហ៊ុយជម្ងឺចិត្ត ២០០លានរៀល

    BY Khmernote Media July 9, 2022
    លោកជំទាវ ហ៊ុន ស៊ីណាត សម្រេចប្ដឹង លោក ផែង វណ្ណៈ ពីបទ «ញុះញង់អោយប្រព្រឹត្តិអំពើបង្កអោយមានភាពវឹកវរ» ហើយសំណូមពរអោយផ្តន្ទាទោសលោក និងបង្គាប់ឲ្យសងសោហ៊ុយជម្ងឺចិត្ត ២០០លានរៀល

    កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការ Live នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលោកជំទាវបានប្រកាសថា នឹងដាក់ពាក្យប្តឹងទៅលោក ផែង វណ្ណៈ ហើយមូលហេតុដែលនាំឲ្យលោកជំទាវដាក់ពាក្យប្តឹងនេះ ដោយសារលោកផែង វណ្ណៈ បាន live និយាយថា លោក ជឿន ចក់ មកថតជាមួយលោកជំទាវ ដើម្បីយកជាខ្នងបង្អែក។

    ក្រោយបញ្ចប់ការ Live វីដេអូ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ពីបទ «ញុះញង់អោយប្រព្រឹត្តិអំពើបង្កអោយមានភាពវឹកវរ» ដោយសំណូមពរ៖

    ទី១-សុំអោយធ្វើការចោទប្រកាន់ ឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួនលោក ផែង វណ្ណៈ ដើម្បីផ្តន្ទាទោសអោយធ្ងន់ៗតាមច្បាប់

    ទី២-បង្គាប់អោយលោក ផែង វណ្ណៈ សងសោហ៊ុយជម្ងឺចិត្តចំនួន ២០០លានរៀល

    ទី៣-សូមអោយដាក់ទោសបន្ថែម តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕

    Share This Post: