- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានចេញជូនដំណឹង ស្ដីពីវិធានការសុខាភិបាលសម្រាប់អ្នកដំណើរប្រជាជន ឬពលករខ្មែរ- ដែលចូលមកកម្ពុជា តាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ។ ក្រោយពីមានការកែសម្រួលលក្ខខណ្ឌមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មណ្ឌលចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនត្រូវបានបិទដំណើរការ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ប្រភេទថ្មីៗនាំចូលពីបរទស សូមអនុវត្តនូវវិធានការសុខាភិបាលចំពោះអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជា
July 15, 2022 - ព័ត៌មានជាតិ
នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសេចក្តីប្រកាសព័ត៌មាន ស្តីពី ការសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០បង្គោល ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ ការដាក់ចេញនូវផែនការអនុវត្តន៍សាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០បង្គោលនេះដែរ ក្រោយមានការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកផងដែរថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ
July 14, 2022 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា រយៈពេល០៤ ទៅ០៥ថ្ងៃ នៅតំបន់ជួរក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ បានធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ហក់ឡើងខ្លាំង ជិតដល់កម្រិតប្រកាសអាសន្ន, ជាក់ស្តែងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជំនន់ ចាប់ពីកោះសំពៅមាស រហូតដល់ឃុំស្យា ស្រុកកណ្តៀង ដើម្បីមានវិធានការទប់ស្កាត់ ប្រសិនបើទឹកនៅតែបន្តជន់ទៀតនោះ។
July 14, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាជាប្រទេសដំបូងគេមួយនៅក្នុងតំបន់ ដែលបានបើកចំហ ដោយកាត់បន្ថយរបាំងទទួលទេសចរអន្តរជាតិ ក្នុងការចូលមកកាន់ប្រទេសកម្ពុជា ហើយកាលពីខែមីនា ឆ្នាំ២០២២ កម្ពុជាក៏បានសម្រេចបើកការធ្វើដំណើរតាមច្រក ទ្វារអន្តរជាតិឡើងវិញ និងផ្តល់ទិដ្ឋាការនៅពេលមកដល់និងលុបចោលលក្ខខណ្ឌតម្រូវឱ្យបង្ហាញលទ្ធផល PCR តេស្តអវិជ្ជមាន និងមិនតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់ដោយគ្រាន់តែបង្ហាញប័ណ្ណ ឬព័ត៌មាននៃការចាក់វ៉ាក់សាំងគ្រប់ដូស។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្ការនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២
July 14, 2022 - កូវីដ-១៩
នៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 17នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 17នាក់( 8ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី 09នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,407 នាក់, ករណីជាសះស្បើយសរុប 133,267 នាក់ និងស្លាប់សរុប 3,056 នាក់៕
July 14, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ – មូលហេតុ៖ ប្រេះធ្លាយបំពង់មេនាំទឹកស្អាតទំហំ ៥០មម។ – ទីតាំង៖ លើផ្លូវលេខ៣៦០។ – ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ នៅលើផ្លូវលេខ៣៦០ ចន្លោះផ្លូវលេខ១៦៣ ដល់ផ្លូវលេខ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ រយៈពេល៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ១១៖៣០នាទីព្រឹក រហូតដល់បញ្ចប់ការជួសជុល។ សូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ៕
July 14, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ក៏ដូចយោបល់របស់លោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ
July 14, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សហរដ្ឋអាមេរិកតាមរយៈឯកឧត្ដម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានប្រគល់ និងបញ្ជូនវត្ថុបុរាណដែលត្រូវបានលួចចេញចំនួន ២៧ដុំ ត្រឡប់មកឱ្យកម្ពុជាវិញ។ ការប្រគល់នេះ បានធ្វើឡើង នៅសារមន្ទីរជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។ ឯកឧត្ដម
July 14, 2022 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។ ក្នុងពិធីបិទសន្និបាតនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អោយពង្រឹងសេវាទូរស័ព្ទ និង អ៉ីនធើណែត ទាំងនៅក្នុងទីក្រុង
July 14, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមកីឡាការិនី ប៉េតង់ ជម្រើសជាតិកម្ពុជា រួមមានកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានឈ្នះមេដាយមាស ១គ្រឿងបន្ថែមទៀត ពីព្រឹត្តិការណ៍កីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះ ក្រុមកីឡាការិនី បារាំង Nadege BAUSSIAN និង
July 14, 2022









