ខ្មែរណូត

ស្វែងរក

  • សង្គម

    លោកជំទាវ ហ៊ុន ស៊ីណាត បញ្ជាក់ថា លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ជាអ្នកអន្តរាគមន៍ ដោះស្រាយបញ្ហាលោក ផែង វណ្ណៈ ជាមួយលោកជំទាវ

    BY Khmernote Media July 15, 2022
    លោកជំទាវ ហ៊ុន ស៊ីណាត បញ្ជាក់ថា លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ជាអ្នកអន្តរាគមន៍ ដោះស្រាយបញ្ហាលោក ផែង វណ្ណៈ ជាមួយលោកជំទាវ

    កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ផែង វណ្ណៈ បានចូលទៅសុំទោសលោកជំទាវ ហ៊ុន ស៊ីណាត ដល់គេហដ្ឋានរបស់លោកជំទាវ និងបានបង្ហោះសារមួយឃ្លាថា៖ “ក្រោយ​ភ្លៀង​មេឃស្រលះ​ ! នៅព្រឹក​ថ្ងៃ​ទី​ ១៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ ខ្ញុំបាទបាន​ការ​អនុញ្ញាត​ពី​អ្នកមីង​ ហ៊ុន​ ស៉ីណាត​ ចូលជួបដើម្បីធ្វើការ​សុំទោស​អ្នកមីង​ និង​ ទទួល​យកការ​ណែនាំ​ពីអ្នកមីងដើម្បី​កែប្រែ​នូវចំណុចខ្វះខាតដើម្បី​បន្តការងារ​លើបណ្ដាញសង្គម​ហ្វេសប៊ុក​តទៅ​មុខទៀត​ ។ ក្មួយ​សូមគោរព​ជូនពរ​អ្នកមីង​ មានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដើម្បី​បន្តបំរើ​ប្រជាពលរដ្ឋ​តទៅទៀត​ក្រោមម្លប់សន្តិភាព​នៃ​ការដឹកនាំ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​”

    ក្នុងនោះដែរលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហាញមុខអ្នកអន្តរាគមន៍ជួយលោក ផែង វណ្ណៈ ផងដែរគឺលោក ឃ្លាំង ហួត ដែលជាអភិបាលខណ្ឌជ្រោយចង្វារផ្ទាល់តែម្តង។ លោកជំទាវ បានរៀបរាប់នៅលើ ហ្វេសប៊ុក ថា៖ “អុញ! ស្មានតែអត់ចេះរត់រកអន្តរាគមន៍ ណ្ហើយចុះដោយសារមានវត្តមានលោកក្មួយ ឃ្លាំង ហួត ជាមនុស្សម្នាក់ក្នុងសង្គមជាចាស់ទំអញ្ជើញមកដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនក្នុងពាក្យសម្ដី កន្លងមកគាត់មកអង្វរខ្ញុំក៏បញ្ចប់ទៅ ។ ម្យ៉ាងទៀតមីងសូមឲ្យក្មួយចេះប្រើភាសាល្អហើយដាក់មានះមិនមែនអ្វីដែលក្មួយនិយាយសុទ្ធតែត្រូវ សុទ្ធតែល្អគ្រប់ដប់ទេ ។ រៀនដាក់មានះ រៀនស្ដាប់ចាស់ៗ រៀនទទួលយកគំនិតអ្នកដទៃ រៀនឲ្យតម្លៃគេ ដើម្បីការរីកចម្រើនរបស់ក្មួយទៅអនាគតសុភាសិតបុរាណខ្មែរយើងអប់រំអោនដាក់គ្រាប់ងើយស្កក សម្ដីរបស់មីងក្មួយទទួលយកមិនទទួលយកបោះចោលចុះ”៕

    Share This Post: