- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២២៦,៤៤១ នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤,៤៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៩៦០នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តបាត់ដំបង ៣៦.៥២០ នាក់ * ខេត្តកំពត ២៨.៩៦៤ នាក់ * ខេត្តព្រះសីហនុ ២៨.៥០៤ នាក់ * ខេត្តសៀមរាប ២៧.៥៨៦
July 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១៖ តំបន់ទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C -នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន
July 19, 2022 - ព័ត៌មានជាតិ
យោងតាមអនុក្រឹត្យលេខ ២៣៩អនក្រ.បក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការកែសម្រួលបន្ថែម នាយករងរដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ បានសម្រេច៖ + កែសម្រួលបន្ថែម នាយករងរដ្ឋបាលចំនួន ០២រូប នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តនីមួយៗ។ + កែសម្រួលបន្ថែម នាយករងរដ្ឋបាលចំនួន ០១រូប នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌនីមួយៗ។ បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
July 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ស្ថានទូតរុស្ស៉ី នឹងរៀបចំសន្និសីទនៅថ្ងៃពុធសប្តាហ៍នេះ បង្ហាញពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន, គោលនយោបាយរុស្ស៉ី និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ។ ស្ថានទូតសហព័ន្ធរុស្ស៉ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សូមជម្រាប ដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន និងអន្តរជាតិ មេត្តាជ្រាបថា ការិយាល័យព័ត៌មានរបស់ ព័ត៌មានស្ថានទូតសហព័ន្ធរុស្ស៉ី ប្រចាំកម្ពុជា នឹងរៀបចំ សន្និសីទសារព័ត៌មានលើកទី៦ អំពី៖ ១.ស្ថានការណ៍ វិវឌ្ឍន៍ពាក់ព័ន្ធនឹងប្រទេសអ៊ុនក្រែន។ ២.គោលនយោងបាយការបរទេសរបស់សហព័ន្ធរុស្ស៉ី ។ ៣.ទំនាក់ទំនងរវាងប្រទេសកម្ពុជា-រុស្ស៉ី។ ជូនស្ថាប័នព័ត៌មាន និងអ្នកព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា
July 18, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Live Show សប្ដាហ៍ទី ១ ដែលមានបេក្ខជនជើងខ្លាំងចំនួន ១៦រូប បង្ហាញសមត្ថកិច្ច នៅចំពោះមុខគណៈកម្មការ ដែលផ្សាយផ្ទាល់ក្នុងស្ថានីយទស្សន៍ ហង្សមាស HDTV ។ បើក្រឡេកមកមើលបេក្ខជន ថុល សុភិទិ កាលពីយប់មិញនេះ បានធ្វើឱ្យគណៈកម្មការ និងទស្សនិកជន ដែលកំពុងមើលបន្តផ្ទាល់ ភ្ញាក់ផ្អើលជាខ្លាំងនូវការបញ្ចេញសមត្ថភាព ទេពកោសល្យរបស់ ភិទិ ច្រៀងបានយ៉ាងពីរោះរន្ដំ រហូតដល់គណៈកម្មការសរសើរមិនដាច់ពីមាត់។
July 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ ធ្វើការបកស្រាយសំណួរ ដែលសួរច្រើនជាងគេ តាមរយៈលេខទូរសព្ទ (Hotline 1275 ) ដែលបានសួរថា តើបាត់ផ្លាកលេខរថយន្តអាចស្នើសុំថ្មីបានទេ និងតម្រូវមានឯកសារអ្វីខ្លះ? ក្រសួងសាធារណការ បានបញ្ជាក់ថា ករណីបាត់ផ្លាកលេខរថយន្ត គឺ អាចស្នើសុំថ្មីឡើងវិញបាន (ទុតិយតា ឬតតិយតា) ដោយតម្រូវឱ្យមានឯកសាររួមមាន៖ – អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) – ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង) –
July 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Hong Meng Hour ដែលបានសរសេរថា (លុយដល់ចឹង) ដែលករណីអគ្គិភ័យឆាបឆេះអគារខនដូរ មួយកន្លែង ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ។ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Hong Meng Hour
July 18, 2022 - កូវីដ-១៩
នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 22នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 22នាក់( 14 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,477នាក់, ករណីជាសះស្បើយសរុប 133,302 នាក់ និងស្លាប់សរុប 3,056 នាក់៕
July 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Hotline 117 នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ករណី “បាត់មនុស្ស” កាលពីវេលាម៉ោង ១៥៖០០ នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ វឿន សុវិជ័យ ភេទប្រុស អាយុ ១៧ឆ្នាំ មិនឃើញមកផ្ទះវិញ ជាមួយម៉ូតូ ១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស លាយផ្កាឈូក សេរីឆ្នាំ២០២២ ស្លាកលេខភ្នំពេញ 1IW-8722 ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ
July 18, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីប្រកាសរកអ្នកមានជំនាញ ធ្វើរូបព្រះបាទព្រះថោង ធ្វើពីស្ពាន់ ត្រូវខ្យល់សមុទ្រ មិនអោយឡើងស្នឹម។ ឯកឧត្តម បានមានប្រសាសន៍ឲ្យដឹងថា៖ «ប្រិយមិត្តណា មានជំនាញ មានបទពិសោធន៍ ព្រះបាទព្រះថោង ធ្វើពីស្ពាន់ ចាក់បេតុងខាងក្នុង ពេលត្រូវខ្យល់សមុទ្រ ចេញស្នឹមដូចនេះ ។ តើមានវិធីបែបណា ដើម្បីការពារ ទប់ទល់អោយបានល្អ មិនចេញស្នឹម សូមជួយផ្ដល់យោបល់ ! សូមអរគុណចំពោះការចែករំលែក»។ គួរបញ្ជាក់ផងដែរថា
July 18, 2022









