- Liny Chan
- PR
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវការគាំទ្រ និងផ្តល់ឱកាសទៅដល់ ប្រជាជននៅក្នុងសង្គមកម្ពុជា ក្នុងការបោះជំហ៊ានថ្មីមួយ ដើម្បីចូលរួមបង្កើតភាពរីកចម្រើនក្នុងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាពនៅកម្ពុជា បន្ទាប់ពីវិបត្តិរយៈពេល២ឆ្នាំ ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។ វិស័យសហគ្រិនភាពនៅកម្ពុជា បានមានដំណើរការយ៉ាងសកម្ម ក្នុងមួយរយៈពេលចុងក្រោយនេះដែលមានអាជីវកម្មខ្នាតតូច និងមធ្យមរាប់ពាន់ និងប្រតិបត្តិករអាជីវកម្មជាច្រើនទូទាំងប្រទេស ហើយវប្បធម៌សហគ្រិនភាពនៅក្នុងប្រទេស កំពុងតែបន្តមានសន្ទុះទៅមុខជាលំដាប់។ ឥឡូវនេះ ជាមួយនឹងការដាក់ចេញទិសដៅការងារ និងការគាំទ្រពីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពហៅកាត់ថា ម.អ.ស. (EDF) និងស្ថាប័នដៃគូពាក់ព័ន្ធនានា ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបោះជំហ៊ានទៅរកការអភិវឌ្ឍ នៅដំណាក់កាលបន្ទាប់។ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២, ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំលើកទី ១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម
May 9, 2022 - PR
ភ្នំពេញ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២៖ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ម៉ៃឡូ បានបញ្ចប់ដោយជោគជ័យ។ ការប្រកួតបានកំណត់យកវិញ្ញាសាដែលមានសក្តានុពលចំនួន ៨ប្រភេទ រួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WTF និងតេក្វាន់ដូ ITF ស្មើនឹង ៣៤ វិញ្ញាសា សរុប ៤២៩ មេដាយ
May 9, 2022 - PR
ទឹកត្រចៀកកាំជីន ស៊ុន ដែលកំពុងចរាចរណ៍លើទីផ្សារអស់រយៈពេលប្រមាណ5ឆ្នាំ ពេលនេះហាក់មានសន្ទុះគួរអោយកត់សំគាល់ ដោយសារការធ្វើទីផ្សារនិងការផ្សព្វផ្សាយមួយរយៈក្រោយនេះមានការកើនឡើងការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជនជាច្រើន។ អ្វីដែលពិសេសនោះ យើងឃើញថាមានបុគ្គលល្បីៗក្នុងសង្គមដែលជោគជ័យលើវិស័យការងាររបស់ខ្លួនបានធ្វើការផ្សព្វផ្សាយអោយផលិតផលនេះផងដែរក្នុងនោះមានរួមមាន លោក កែវ សុខផេង ជាកីឡាករបាល់ទាត់ជម្រើសជាតិដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា និង លោក TOMMY ស្វាមីរបស់ លោកស្រី សួស វីហ្សា ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ជាពិសេសលោក TOMMY គាត់ក៏កំពុងជោគជ័យនូវក្នុងមុខជំនួញរបស់គាត់ផងដែរ។ ដោយការលើកឡើងរបស់ លោក កែវ សុខផេង និង លោក TOMMY មានលក្ខណៈប្រហាក់ប្រហែលគ្នាថា ពួកគាត់សម្រេចចិត្តធ្វើជាអ្នកផ្សព្វផ្សាយជូនផលិតផលទឹកត្រចៀកកាំជីន ស៊ុនដោយផ្អែកទៅលើគុណភាពរបស់ផលិតផល ដែលជួយអោយសុខភាពល្អ ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់មនុស្សម្នាក់ៗ។
May 9, 2022 - PR
បន្ទាប់ពីខ្សែភាពយន្តភាគយន្តភាគខ្មែរ រឿងលោកប្តី ៣៦៥ ថ្ងៃ ត្រូវបានបញ្ចប់ទៅ ស្ថានីយទូរទស្សន៍ភីអិនអិន បានបន្តពាំនាំយកនូវចំណងដៃថ្មីមួយទៀត ដើម្បីបម្រើជូនទៅដល់ទស្សនិកជន អ្នកនិយមគាំទ្ររឿងភាគខ្មែរកន្លងមក។ សម្រាប់វត្តមាន នៃខ្សែភាពយន្តភាគខ្មែរលើកនេះ ទស្សនិកជន នឹងប្លែកអារម្មណ៍ជាមួយនឹងសាច់រឿងថ្មី តួអង្គដែលជាតារាពន្លកក្រោយ រួមសម្តែងជាមួយនឹងតារាមុនៗ ដែលពោរពេញទៅដោយភាពរសនិយម និងឆ្លុះបញ្ចាំងពីជីវិតនៃតួអង្គនីមួយៗ។ នោះគឺ រឿង ស្នេហ៍ឥតព្រាង ដែលជារឿងភាគខ្មែរមួយទទួលបានគាំទ្រ និងទន្ទឹងមរង់ចាំទស្សនាពីសំណាក់ទស្សនិកជនជាច្រើន។ ជាមួយនឹងការមកដល់នៃសាច់រឿងថ្មីនេះដែរ ក៏បានបញ្ចូលនូវអត្ថន័យនៃជីវិតរបស់តួអង្គ និងការឆ្លុះបញ្ចាំងអំពីភាពស្មោះត្រង់ រួមទាំងរឿងរ៉ាវកើតឡើងដោយចៃដន្យជាច្រើន ដែលនឹងធ្វើឲ្យអ្នកតាមដានទស្សនាដោយជក់ចិត្ត។ ដំណើរសាច់រឿងថ្មីនេះដែរ គឺបង្ហាញពីជីវិតគ្រួសារអភិជន និងគ្រួសារក្រីក្រ មួយ ដែលបានបណ្តាលឲ្យជួបគ្នាដោយចៃដន្យ និងឥតព្រាងទុក រហូតក្លាយជាចំណងគ្រួសារតែមួយ
May 9, 2022 - PR
● អ្នកចែកចាយ ៥នាក់ ,ម៉ូតូដែល Custom ៥គ្រឿង -មហិច្ឆតាតែមួយ – បញ្ចេញការស្រមើលស្រមៃរបស់អ្នកដើម្បីបង្កើត Twins 650 ដែលអ្នកចង់បានបំផុត ● Royal Enfield បានប្រកាសការប្រកួតបង្កើតផ្ទាល់ខ្លួនដ៏គួរឱ្យរំភើបបំផុតមួយ – Busted Knuckles Build-off Season II ● ម៉ូតូផ្ទាល់ខ្លួនដែលមានភាពខុសប្លែកគ្នាពិសេសដែលបង្កើតឡើងដោយ Royale M/C NZ, Surfside Sydney, Revelry Sydney, Moto Max Perth
May 9, 2022 - បច្ចេកវិទ្យា
ក្នុងឆ្នាំនេះនាថ្ងៃទី8 ឧសភា គឺជាថ្ងៃបុណ្យ «ទិវាអ្នកម្តាយ» ឬហៅថា Mother’s Day ជាពិធីបុណ្យមួយដើម្បីរំលឹកដឹងគុណ និងបង្ហាញពីក្តីស្រលាញ់ចំពោះអ្នកម្តាយដ៏ធំធេងគ្មានអ្វីប្រៀបបាន។ ក្នុងនាមជាកូនៗតើអ្នកបានគិតគូរទិញកាដូសម្រាប់ជូនដល់អ្នកម្តាយហើយឬនៅ? ការជ្រើសរើសអំណោយ ឬកាដូសម្រាប់ជូនចំពោះអ្នកម្តាយមានច្រើនប្រភេទអាស្រ័យលើចំណង់ចំណូលចិត្តរបស់អ្នកម្តាយ និងទឹកប្រាក់របស់កូនៗផងដែរ។ ដូចនេះ តើជម្រើសកាដូអ្វីខ្លះដែលគួរទិញជូនអ្នកម្តាយជាទីស្រលាញ់ក្នុង «ទិវាអ្នកម្តាយ»? គ្រឿងសម្អាង, ទឹកអប់, កាបូប, នាឡិកា, ស្បែកជើង, សម្លៀកបំពាក់, គ្រឿងអលង្ការ, អាហារសុខភាព ឬ បាច់ផ្កា។ ក្នុងនោះយើងក៏សូមណែនាំនូវកាដូបច្ចេកវិទ្យាទំនើប និងស័ក្កិសមបំផុត សម្រាប់អ្នកម្តាយនាយុគសម័យទំនើបដែលវាអាចជួយសម្រួលច្រើនក្នុងជីវិតរស់នៅ និងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបនោះគឺស្មាតហ្វូន OPPO Reno7 Series ម៉ូដែលថ្មីចុងក្រោយបង្អស់
May 8, 2022 - PR
សប្តាហ៍នេះបេក្ខជនទាំងអស់គ្នាជួបជាមួយវិញ្ញាសារច្រៀងដែលជាវិញ្ញាសារដ៏ពិបាកមួយសម្រាប់បេក្ខជនដែលមិនមែនជាជំនាញរបស់គាត់ ដូចដែលទស្សនិកជនទាំងអស់គ្នាបានជ្រាបហើយថា កម្មវិធី GATSBY IDOL មិនផ្តោតសំខាន់តែលើផ្នែកច្រៀងតែមួយមុខនោះទេបេក្ខជនទាំងអស់ ដាក់ពាក្យប្រកួតលើវិញ្ញាសារសិល្បៈផ្សេងៗគ្នា ទៅតាមសមត្ថភាពរបស់ខ្លួន។ សប្តាហ៍នេះបេក្ខជនទាំង ១១រូប ត្រូវជួបជាមួយ Special Judge ដែរជាលោកគ្រូភ្លេងដ៏ល្បីដែលបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកព្យាណូមកពីប្រទេសជប៉ុន គឺ លោកសូរ ស្រណោះ និង Judge ទាំង ៣ រូបរបស់ GATSBY IDOL ។ ក្រឡេកមកមើលការសម្តែងក្នុងសប្តាហ៍នេះវិញ ក្រោយពីឆ្លងកាត់ការហ្វឹកហាត់ពីរបៀបផ្លាស់ប្តូរការតុបតែងខ្លួនរួចមកបេក្ខជនម្នាក់ៗ ពិតជាសង្ហា និង មានភាពជឿជាក់ រហូតដល់ខ្លាំងរហូតធ្វើអោយគណៈកម្មការសរសេីរមិនដាច់ពីមាត់ ចង់ជ្រាបច្បាស់ទស្សនាការសម្តែងរបស់ពួកគាត់ដូចតទៅ៖ ក្នុងកាសម្តែងសប្តាហ៍នេះបេក្ខជន ៣រូប
May 6, 2022 - PR
(ភ្នំពេញ) ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២៖ រូបភាពដែលថតនៅពេលយប់ចេញពីស្មាតហ្វូនភាគច្រើនមានស្នាមអុចព្រាល មិនច្បាស់ ខ្មៅៗ មិនស្អាត…! ត្រូវអត់! មិនបាច់ប្រាប់ចម្លើយក៏ដឹងថាអ្នកដែលកំពុងអានលួចញញឹម និងដឹងច្បាស់ក្នុងចិត្តខ្លួនឯងហើយ! អ៊ីចឹងថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង អាចដោះស្រាយបញ្ហានេះជូនពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បានទេ? បើធ្វើមិនបាន…ម្តេចនឹងជាប់ឈ្មោះជាកំពូលក្រុមហ៊ុនបច្ចេកវិទ្យាយក្សឈានមុខគេក្នុងពិភពលោកទៅហ្អ៎ក…! យើងដឹងហើយថាក្រុមហ៊ុន សាមសុង បានធ្វើការអភិវឌ្ឍន៍លើផ្នែក Camera Hardware និង Photo Software ទៅលើគ្រប់ Galaxy S22 Series របស់ខ្លួនដែលធ្វើឱ្យលោកអ្នកអាចថតរូប ឬវីដេអូនៅទីងងឹត នៅកន្លែងដែលស្ទើរពន្លឺ ឬមិនមានពន្លឺគ្រប់គ្រាន់យ៉ាងណាក៏ដោយ
May 6, 2022 - PR
ប្រទេសសិង្ហបុរី ថ្ងៃទី 31 ខែមីនា ឆ្នាំ ២០២២ – ជម្រើសជាច្រើនដែលមានពណ៌ភ្លឺៗ សម្រាប់បង្ហាញពីភាពរឹងមាំ ការបង្កើនថាមពល និង ភាពរីករាយនៃជីវិត គឺជាចំនុចដ៏សំខាន់សម្រាប់ខូលិកសិនរដូវក្តៅ ២០២២ របស់ CHARLES & KEITH នេះ។ ខូលិចសិនមួយនេះ គឺមានការលាយបញ្ចូលគ្នានូវរសនិយមជាច្រើនដែលនិយាយអោយចំទៅគឺដូចជាអារម្មណ៏រំភើប និងកក់ក្តៅ ដែលប្រៀបបីដូច ជាវិស្សមកាលដ៏រីករាយ និងការជួបជុំជាមួយមនុស្សជាទីស្រលាញ់នាពេលរដូវក្តៅដ៏រីករាយមួយដែលពោរពេញទៅដោយពន្លីថ្ងៃចាំងចែង ធ្វើអោយមានអារម្មណ៏ថាមិនចង់អោយមានទីបញ្ចប់ទាល់តែសោះ។ ស្បែកជើងសម្រាប់ពាក់នៅឆ្នេរសមុទ្រ រួមបន្ថែមនឹងគ្រឿងលម្អ avant-garde និងការតុបតែងខ្លួនសម្រាប់ពេលថ្ងៃ និង យប់ដ៏គួរអោយទាក់ទាញទាន់សម័យ គឺមានគ្រប់សព្វសម្រាប់រដូវកាលនេះ។ ការស្រមើស្រមៃនាពេលថ្ងៃដ៏រីករាយរីករាយ
May 6, 2022 - PR
នាពេលថ្មីៗនេះឃើញក្រុមអ្នកលេង Tik Tok ដែលជាបណ្ដាញសង្គមដ៏ល្បីនាំគ្នាផ្អើលភ្លូកទឹកភ្លូកដីផុសវិដេអូបែបកំប្លែងៗនិយាយពីរឿង ម៉ៅយន្តហោះជិះទៅដើរលេងទាំងនៅក្នុង និងក្រៅប្រទេស។ យ៉ាងណាមិញមិនដឹងថា មានរឿងអ្វីនោះទេ តែវិដេអូទាំងនោះ កំពុងធ្វើឱ្យអ្នកនិយមលេង Tik Tok មានការងឿងឆ្ងល់ និងចង់ដឹងយ៉ាងខ្លាំង។ បើក្រលេកទៅមើលវិដេអូដែលបានផុស ក្រុមអ្នកលេង Tik Tok ដែលកំពុងមានប្រជាប្រិយភាពបាននាំគ្នាផុសវិដេអូស្វែងរក លិខិតឆ្លងដែនរបស់ពួកគេ ទាំងប្រញាប់ប្រញាល់ហើយថា នឹងកក់យន្តហោះជិះដើរលេងឱ្យសប្បាយម្ដង។ បន្ទាប់ពីវិដេអូបានផ្ទុះពេញ Tik Tok អ្នកលេងបណ្ដាញសង្គមនេះ ងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាគេនិយាយពីរឿងម៉ៅយន្តហោះគ្រប់គ្នាអញ្ចឹង ហើយនាំគ្នារង់ចាំមើលថា ការម៉ៅយន្តហោះនេះជាអ្វី? សូមទស្សនាវិដេអូដែលកំពុងផ្ទុះពីរឿងម៉ៅយន្តហោះជិះដើរលេងពីសំណាក់អ្នកល្បីលើបណ្ដាញសង្គមនៅខាងក្រោម៖ @sinat_neang99 #ចាំមើលម៉ៅយន្តហោះមួយជិះលេង #jeojao
May 5, 2022









