- Liny Chan
- PR
ប្រាំឆ្នាំបន្ទាប់ពីចាប់ដៃគ្នាសម្តែងឲ្យរឿងភាគដំបូងរបស់ទូរទស្សន៍ហង្សមាស ពេលនេះលោក ឆន សុវណ្ណារាជ និង សុគន្ធ និសា បានរួមគ្នាសាងរូបភាពថ្មីមួយទៀតក្នុងរឿងភាគថ្មីដែលមានចំណងជើងថា “ចំណតថ្មីនៃសុភមង្គល”។ តាមរយៈឃ្លីបខ្លីៗដែលបានបង្ហោះនៅលើផេក Hang Meas Khmer Drama ដៃគូចម្រៀងនិងសម្តែងដ៏ស័ក្តសមនេះ បានទទួលការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំងតែម្តង ជាក់ស្តែងចំនួនទស្សនា ឡើងដល់រាប់លានដងក្នុងរយៈពេលតែមួយថ្ងៃ។ នៅក្នុងរឿងភាគថ្មីនេះ អ្នកទាំងពីរផ្លាស់ប្តូរ ១៨០ដឺក្រេ តែម្តងពីរឿងមុន លោក ឆន សុវណ្ណារាជ ដើរតួ បែបជាបុរសកំពូលព្រាន កំពូលហ៊ាន ដៃក៏ឆៅ ចិត្តក៏មានះ រីឯខាងតួស្រី អ្នកនាង សុគន្ធ និសា
April 26, 2022 - PR
ដំណើរការដ៏ខ្លាំងក្លា,ល្បឿន,ភាពល្អឥតខ្ចោះ និងភាពច្នៃប្រឌិតទាំងអស់នឹងបង្ហាញនៅក្នុងកម្មវិធី ជាមួយនឹងការប្រមូលផ្ដុំនៃការបង្កើតថ្មី ដ៏គួរឱ្ចាប់អារម្មណ៍។ កាលបរិច្ឆេទ និងពេលវេលានៃព្រឹត្តិការណ៍៖ ថ្ងៃទី០៩ ខែឧសភា ផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ASUS វេលាម៉ោង ១១:០០ យប់ ចំណុចសំខាន់៖ • ដំណើរការដ៏ខ្លាំងក្លា៖ ការកែលម្អដំណើរការនៅលើកុំព្យូទ័រយួរដៃរបស់ ASUS ទាំងមូល រួមជាមួយនឹងបច្ចេកវិទ្យាដំបូងគេរបស់ពិភពលោក និងលក្ខណៈពិសេសដែលផ្តោតលើអ្នកប្រើប្រាស់ • បំពាក់មកជាមួយនឹងការច្នៃប្រឌិត៖ នឹងទទួលបានបទពិសោធន៍ថ្មីនៃកុំព្យូទ័រយួរដៃ ASUS ជាមួយនឹងប្រព័ន្ធត្រជាក់ថ្មី ការរចនាថ្មី លក្ខណៈពិសេសឆ្លាតវៃ និង ergonomics ដែលត្រូវបានធ្វើឱ្យប្រសើរឡើង • លក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍៖ កុំព្យូទ័រយួរដៃ
April 26, 2022 - PR
ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២៖ ម៉ៃឡូ ជាស្លាកសញ្ញារបស់ក្រុមហ៊ុន Nestlé ដែលជាក្រុមហ៊ុនធំលំដាប់អន្តរជាតិ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឧបត្ថម្ភព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនៅកម្ពុជានាឆ្នាំ២០២២នេះ។ ការចូលរួមឧបត្ថម្ភនេះ គឺជាការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ ម៉ៃឡូ ក្នុងការលើកទឹកចិត្តកុមារកម្ពុជាឱ្យ “រីកចម្រើនជាមួយកីឡា” ព្រោះ “កីឡា គឺជាគ្រូដ៏អស្ចារ្យ”។ ម៉ៃឡូ ជឿជាក់ថា កីឡា គឺជាគន្លឹះក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ល្អរបស់កុមារ។ តាមរយៈការចូលរួមក្នុងកីឡា កុមារនឹងទទួលបានចំណេះដឹងដែលជួយអភិវឌ្ឍសក្តានុពលរបស់ពួកគេលើគ្រប់ផ្នែកទាំងអស់ ទាំងការផ្តោតអារម្មណ៍ អត់ធ្មត់ ភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហា ការយកឈ្នះលើភាពភ័យខ្លាច ការធ្វើការជាក្រុម ទំនុកចិត្តលើខ្លួនឯង និងការគោរពវិន័យ។ ស្របពេលជាមួយគ្នានេះដែរ
April 25, 2022 - បច្ចេកវិទ្យា
ទោះជាពេលវេលាដើរទៅមុខ អនុស្សាវរីយ៍ចាស់ៗរំលងផុត គ្រប់យ៉ាងបានផ្លាស់ប្តូរ ប៉ុន្តែសម្រាប់ក្តីស្រលាញ់របស់អ្នកម្តាយចំពោះកូនគ្រប់រូបគឺធំធេងជ្រាលជ្រៅ និងគ្មានថ្ងៃប្រែប្រួលឡើយ។ តើអ្នកដឹងទេ? មុននឹងក្លាយគាត់ក្លាយជាអ្នកម្តាយមួយរូប គាត់ក៏ធ្លាប់ជាក្មេងស្រីម្នាក់ យុវវ័យម្នាក់ ដែលធ្លាប់មានក្តីស្រមៃ មានគោលដៅ ឬការងារផ្សេងៗ ប៉ុន្តែក្រោយមកនៅពេលគាត់បានក្លាយជាអ្នកម្តាយគឺប្រៀបបានជាមាតាដៃមួយរយ គាត់អាចធ្វើបានគ្រប់រឿងជាច្រើន គាត់បានផ្លាស់ប្តូរគ្រប់យ៉ាង គាត់បានជំនះរាល់ឧបសគ្គ និងលះបង់សូម្បីតែជីវិត ដើម្បីឲ្យកូនបានឃើញពីពិភពលោកដ៏ស្រស់ស្អាត និងសម្របខ្លួនជានិច្ចដើម្បីកូន ដែលអាចនិយាយបានថាគ្មានអ្វីប្រៀបផ្ទឹមនឹងក្តីស្រលាញ់របស់ម្តាយមានចំពោះកូនបានឡើយ។ ដោយការតបស្នងក្តីស្រលាញ់ និងរំឭកដល់ការដឹងគុណដ៏ធំធេងទៅកាន់អ្នកម្តាយ ទើបពិភពលោកបានបង្កើតនូវទិវាអ្នកម្តាយនេះឡើង។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ប៉ុន្មានថ្ងៃនេះឃើញមានតារាប្រុសស្រីល្បីៗបានបង្ហោះរូបភាពអតីតកាលដែលបានរំលងទៅយ៉ាងលឿនដើម្បីរំលឹកពីកុមារភាព គួបនឹងរូបបច្ចុប្បន្នភាពជាមួយអ្នកម្តាយជាទីស្រលាញ់ ខណៈទិវារំឭកគុណអ្នកម្តាយនឹងមកដល់ឆាប់ៗនាថ្ងៃទី08 មេសា ដែលក្នុងនោះតារាៗក៏បានសរសេររៀបរាប់នូវពាក្យពេចន៍ស្រដៀងៗគ្នាយ៉ាងដូច្នេះថា អ្នកម្តាយគឺជានារីដ៏អស្ចារ្យបំផុត ដោយហ៊ានជំនះគ្រប់ឧបសគ្គ តស៊ូគ្រប់រឿងរ៉ាវ ពិសេសអ្នកម្តាយតែងតែផ្តល់នូវក្តីស្រលាញ់ចំពោះកូនដោយមិនផ្លាស់ប្តូរឬប្រែប្រួលសូម្បីតែបន្តិចសោះ ព្រមទាំងភ្ជាប់ #MultiFacetedMom
April 24, 2022 - ព័ត៌មានជាតិ
ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងគូម៉ាម៉ូតូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបជាមួយប្រមុខរដ្ឋាភិបាលនៃប្រទេសជប៉ុន ប្រទេសទូវ៉ាលូ ឡាវ នេប៉ាល់ និងបណ្តារដ្ឋមន្រ្តី មកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ជាច្រើនរូបទៀត។ កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២២។ វត្តមានជាផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំកំពូលលើកទី៤ របស់គណៈកម្មាធិការប្រតិបត្តិចម្រុះ ស្តីពី
April 23, 2022 - បច្ចេកវិទ្យា
កាលពីពេលកន្លងទៅថ្មីៗនេះ realme ប្រចាំប្រទេសកម្ពុជាបានរៀបកម្មពិធីជួបជុំ “Capture the Light Party” ដែលមានការចូលរួមពីសំណាក់អ្នកជំនាញថតរូបតាមស្មាតហ្វូន-Smartphone photographer ក៏ដូចជាសារព៌តមានបច្ចេកវិទ្យាល្បីៗផងដែរ។ ហើយបច្ចុប្បន្ននិន្នាការ នៃការថតរូបតាមស្មាតហ្វូន មានការចាប់អារម្មណ៍កើនឡើងច្រើន។ https://www.facebook.com/realmeCambodia/videos/685657779152426 លើកនេះ realme បានផ្តោតខ្លាំងលើការថតរូប ហើយមុខងារពិសេសជាច្រើនបានបំពាក់មកជាមួយ realme 9 Pro series ដូចជា៖ Street photography Mode 2.0, Smart Long Exposure (Rush hour, Neon trail,
April 23, 2022 - PR
សប្តាហ៍ថ្មី! វិញ្ញាសារថ្មី! ធ្វើអោយបេក្ខជនម្នាក់ៗ មានការភ្ញាក់ផ្អើលគ្រប់ៗគ្នា! តែបេក្ខជនក៏សាងភាពភ្ញាក់ផ្អើល ខ្លាំងដល់គណ:កម្មការដែរ ទោះបីនេះជាលើកទី១សម្រាប់បេក្ខជនក៏ពិតមែន តែក្រោយពីហាត់រៀនជាមួយអ្នកជំនាញ បេក្ខជនម្នាក់ៗពិតជាមានភាពជឿជាក់ បង្ហាញសម្ថភាពខ្លាំងរហូតគណ:កម្មការលាន់មាត់ថា អង្គុយមើលបេក្ខជនដើរម៉ូដ ប្រៀបដូចជាកំពុងអង្គុយមើលអ្នកអាជីពកំពុងដើរម៉ូដដែរ អបអរដល់បេក្ខជន សាន់តា ជាបេក្ខជនជើងខ្លាំងដែលធ្វើបានល្អក្នុងសប្តាហ៍នេះ ហើយទទួលបាន ពិន្ទុឡូហ្គោហ្គេតប៊ីមួយបន្ថែមទៀត ពីមួយសប្តាហ៍ទៅមួយសប្តាហ៍បេក្ខជនទាំងអស់គ្នា ត្រូវជួបជាមួយវិញ្ញាសារកាន់តែពិបាក ចង់ដឹងថាតើវគ្គក្រោយ បេក្ខជនទាំង១៣ រូបត្រូវប៉ះលើវិញ្ញាសារអ្វី? រងចាំតាមដានទស្សនាទាំងអស់គ្នា រៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ៧:៣០ នាទីយប់ ទស្សនា full show តាម link ខាងក្រោម៖
April 23, 2022 - PR
សហគមន៍ប្រជាជនខ្មែររស់នៅប្រទេសជប៉ុនយ៉ាងច្រើនកុះករបាននាំគ្នាមករង់ចាំទទួលវត្តមានអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសុក្រនេះ ប្រកបដោយក្តីសោមនស្សរីករាយ និងរំភើបក្រែលែង ខណៈដែលសម្តេចតេជោ នឹងអញ្ជើញធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ នៅក្នុងប្រទេសជប៉ុន។ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២នេះ នៅទីក្រុង ខឹម៉ាមូតុ ប្រទេសជប៉ុន។ កិច្ចប្រជុំកំពូលនេះ ផ្តោតលើមូលបទសំខាន់ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ហើយក្នុងឱកាសនៃការចូលរួមនោះ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដោយនឹងរំលេចពីសារៈសំខាន់នៃទឹក និងបញ្ហាពាក់ព័ន្ធនានា ដើម្បីគ្រប់គ្រងធនធានដ៏ចាំបាច់នេះ ប្រកបដោយចីរភាព ជាពិសេសក្នុងបរិបទនៃប្រទេសកម្ពុជា
April 22, 2022 - PR
ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០០២២៖ បណ្តាញទំនាក់ទំនងសង្គមគឺជាមធ្យោបាយផ្សព្វផ្សាយដ៏សំខាន់មួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាការពារបរិស្ថានទាំងនៅថ្នាក់ពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមអ្នកធ្វើការងារលើកិច្ចការការពារបរិស្ថាន។ ថ្លែងនៅក្នុងឱកាសទិវាភពផែនដីឆ្នាំ២០២២ អេកូយុវទូត (YEA) ដែលជាសហគមន៍ដែលមានគោលបំណងផ្តល់អំណាច បំផុស និងអប់រំប្រជាពលរដ្ឋកម្ពុជាអំពីរបៀបរស់នៅកាន់តែមាននិរន្តរភាព បានបង្ហាញអនុសាសន៍មួយចំនួនអំពីរបៀបចូលរួមយ៉ាងងាយស្រួលក្នុងការការពារបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយប្រើបណ្តាញទំនាក់ទំនងសង្គម។ អនុសាសន៍ទាំងនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «វិនិយោគលើភពផែនដីរបស់យើង»។ កញ្ញា វិន ពុទ្ធាលី អ្នកសម្របសម្រួលគម្រោងនៃអេកូយុវទូត បានមានប្រសាសន៍ថា៖ «មានបញ្ហាប្រឈមជាច្រើនដែលត្រូវជម្នះក្នុងប្រទេសកម្ពុជា។ ទោះបីជាមានចលនាជាច្រើនលើកស្ទួយរបៀបរស់នៅបៃតង និងការបោះចោលសំរាមឱ្យបានត្រឹមត្រូវក៏ដោយ ក៏ប្រជាជនកម្ពុជាភាគច្រើននៅតែបោះចោលសំរាម និងប្លាស្ទិកពាសវាលពាសកាល។ យើងប្រឹងប្រែងយ៉ាងខ្លាំងលើកិច្ចការពាក់ព័ន្ធនឹងការយល់ដឹង ពាក់ព័ន្ធនឹងសំរាម និងការផ្លាស់ប្តូរឥរិយាបថ និងលើការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងសំរាមក្នុងសហគមន៍»។ អេកូយុវទូតចាត់ទុកការលើកកម្ពស់ការយល់ដឹង ការផ្សព្វផ្សាយព័ត៌មាន និងបន្ទាប់មកការចាត់វិធានការថាជាគន្លឹះសំខាន់ក្នុងការការពារបរិស្ថានកម្ពុជា។ ពួកគេប្រើប្រាស់ឧបករណ៍អនឡាញ
April 22, 2022 - PR
ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ – ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT) ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សមាគម។ តាមរយៈអនុស្សរណៈនេះ ABA បានផ្តល់វិភាគទានសប្បុរសធម៌ចំនួន 10 ម៉ឺនដុល្លារអាមេរិកដល់ TYDA សម្រាប់ការងារសំខាន់ៗក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់សហគមន៍ជនបទទូទាំងប្រទេស និង 10 ម៉ឺនដុល្លារអាមេរិកទៀតដល់ AMT សម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាតាមរយៈអាហារូបករណ៍ កម្មវិធីអប់រំ និងគម្រោងជំនួយហិរញ្ញវត្ថុនានា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ
April 21, 2022








