- Liny Chan
- PR
ភ្នំពេញ៖ ពិភពលោកត្រូវបានទាក់ទាញមកលេងកម្ពុជាដោយសារតែវប្បធម៌ សិល្បៈ ស្ថាបត្យកម្ម ប្រពៃណី និងបេតិកភណ្ឌដ៏សម្បូរបែប។ ទាំងនេះក៏ជាអ្វីដែលប្រជាជនកម្ពុជាមានមោទកភាពក្នុងអតីតកាល និងជាប្រាកដទៅថ្ងៃអនាគត។ ខេមប្រ៊ូវ គឺជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ មានក្តីសោមនស្សរីករាយក្នុងការបើកយុទ្ធនាការ និងចូលរួមចែករំលែកជាមួយប្រជាជនកម្ពុជានូវយុទ្ធនាការរបស់ស្រាបៀរអង្គរ “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិយើង” នៅទូទាំងប្រទេស។ អត្តសញ្ញាណជាតិខ្មែរទាំងបួន ដែលត្រូវបានជ្រើសរើសសម្រាប់យុទ្ធនាការរបស់ក្រុមហ៊ុនសា្របៀរអង្គរ បានបង្កប់នូវខ្លឹមសារ និងអត្ថន័យសំខាន់ៗរៀងៗខ្លួនដូចខាងក្រោម៖ ១.ក្រមា៖ តម្បាញក្រមាដែលញឹកដូចទំនាក់ទំនងរឹងមាំ ២.ចាប៉ី៖ ចាប៉ីមិនអាចខ្វះខ្សែដូចភាពរីករាយមិនអាចខ្វះគ្នា ៣.ដើមត្នោត៖ ដើមត្នោតលូតខ្ពស់ដូចមិត្តភាពយូរអង្វែង ៤. ល្ខោនស្បែក៖ ពន្លឺឆ្លុះចេញជាស្រមោលឆ្លុះបញ្ចាំងពីជីវិតដ៏រស់រវើក ជាមួយនឹងប្រវត្តិសាស្រ្ត ចរិតលក្ខណៈ និងមន្តស្នេហ៍ដ៏ពិសេសរបស់ប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់ថាជា “ព្រះរាជាណាចក្រអច្ឆរិយៈ” មិនមានអ្វីចម្លែកទេដែលប្រជាជនកម្ពុជាគោរពស្រឡាញ់នូវកេរតំណែលរបស់ពួកគេ។
April 21, 2022 - PR
G15 ត្រលប់មកវិញ ជាមួយការបំពាក់អេក្រង់ដែលផ្ដល់នូវបទពិសោធន៍ថ្មី ជាមួយនឹង CPU និង GPUs ដែលបានកាន់តែល្អប្រសើរជាងមុន។ GA503RM-HQ140W 1749 R7-6800HS/8+8GB/ 1TB PCIE/ RTX 3060/Win11/ WQHD 165HZ ចំណុចសំខាន់ •CPUs, GPUs និង DDR5 ថ្មីទាំងអស់៖ CPU និង GPU hardware ថ្មី ពី AMD ផ្តល់ថាមពលកាន់តែខ្លាំងដល់ G15 រួមជាមួយនឹងប្រព័ន្ធបញ្ចេញកម្ដៅថ្មី •
April 21, 2022 - PR
(ភ្នំពេញ) ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២៖ រួសរាន់ឡើង…! ពិតជាអស្ចារ្យមិនធ្លាប់មានពីក្រុមហ៊ុន សាមសុង! ក្រុមហ៊ុន សាមសុង ចែកកាដូអនុស្សាវរីយ៍ឥតគិតថ្លៃភ្លាមៗសម្រាប់ការចូលរួមលេង Game សប្បាយៗ ងាយៗ ស្រួលៗ និងផ្តល់ជូនកម្មវិធីចាប់រង្វាន់សម្រាប់រាល់ការជាវផលិតផលណាមួយរបស់ សាមសុង ដែលដាក់តាំងបង្ហាញនៅផ្សារទំនើប AEON Mall សែនសុខ៖ – Galaxy A ស៊េរីឆ្នាំ 2022: Galaxy A13, Galaxy A23, Galaxy A33 5G, Galaxy
April 20, 2022 - PR
ដើម្បីជ្រើសរើសម៉ូតូឱ្យបានត្រឹមត្រូវ យើងត្រូវមើលលម្អិតទៅលើចំណុចពិសេសៗដ៏គួរឱ្យចាប់ជាច្រើន និងគិតយ៉ាងប្រុងប្រយ័ត្នចំពោះម៉ាកយីហ៊ោដែលអ្នកនិងជ្រើសរើស!ហើយប្រសិនបើអ្នកចូលចិត្តការប្រណាំងបែបផ្សងព្រេង អ្នកគួរតែជ្រើសរើស Scram 411cc ឬ Duke 200cc ដែលជាម៉ូតូពហុមុខងារ រចនា និងធ្វើឡើងដើម្បីយកជម្នះគ្រប់ស្ថានភាពផ្លូវទាំងអស់ឬសូម្បីដីវាលគ្មានផ្លូវ។ ទន្ទឹមនឹងនេះផងដែរអត្ថបទខាងក្រោមនឹងលើកឡើងអំពី ADV 2022s ថ្មីចំនួនពីរគឺ Duke 200cc និង Scram 411cc ហើយការប្រៀបធៀបម៉ូឌែលទាំងពីរខាងក្រោមនឹងជួយឱ្យអ្នកយល់កាន់តែច្បាស់ពីលក្ខណៈបច្ចេកទេស មុខងារពិសេសៗ ដំណើរការ និងតម្លៃរបស់ម៉ូតូទាំងពីរនេះ។ KTM ដែលជាក្រុមហ៊ុនដ៏ពេញនិយមមួយនៅក្នុងឧស្សាហកម្មម៉ូតូ ថ្មីៗនេះបានចេញលក់ Duke 2022 នៅកម្ពុជា ដែលជាម៉ូដែល 200cc ហើយអាចចាត់ទុកថាជា
April 20, 2022 - PR
ភ្នំពេញ៖ ស្រាបៀរ អង្គរ មានក្តីសោមនស្សរីករាយ ដែលបានរៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី “អង្គរ អបអរអត្តសញ្ញាណយើង” ដោយបានបង្ហាញនូវការសម្តែង និងផ្ទាំងទស្សីយភាពសិល្បៈជាច្រើនទម្រង់ដែលសុទ្ធសឹងតែឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ។ កម្មវិធីនេះបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV កាលពីចុងសប្តាហ៍មុន បន្ទាប់ពីយុទ្ធនាការ “ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង” របស់ ស្រាបៀរអង្គរ នៃក្រុមហ៊ុន ខេមប្រ៊ូវ ទទួលបានជោគជ័យ។ ព្រឹត្តិការណ៍ប្រគំតន្រ្តីអង្គរអបអរអត្តសញ្ញាណយើង បានបង្ហាញនូវផ្ទាំងទស្សនីយភាពជាច្រើនដូចជា៖ ការបង្ហាញក្បាច់រាំ ការសម្តែងល្ខោនស្រមោលស្បែកធំ ក្រមា ដើមត្នោត និង ចាប៉ីដងវែង ជាដើម ដោយមានការចូលរួមពីលោកគ្រូ គង់ បូរាណ ដែលជាកូនប្រុសរបស់ព្រឹទ្ធាចារ្យ គង់
April 19, 2022 - PR
កម្មវិធីសំណើចថ្មី កំពូលកូរប៉ះកំពូលកូរ កំពុងត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយម ទស្សនាកម្មវិធីបែបកំប្លែងៗសប្បាយៗ ដោយសារតែតារាកិត្តិយសម្នាក់ៗក្នុងកម្មវិធីនេះចំរាញ់សុទ្ធតែ កំពូលអ្នកជើងកូរបែកសំណើចពេញ Show តែម្តង។ យ៉ាងណាមិញ កញ្ញា សុភ័ក្រ្ត កុសុម៉ា ត្រូវបានសង្កេតឃើញថាមានវត្តមានជាប្រចាំក្នុងកម្មវិធីសំណើចថ្មី នេះតែម្តង ដែលត្រូវបានមហាជនសង្ស័យថានាងគឺជាតួសំខាន់ឲ្យកម្មវិធី កំពូលកូរប៉ះកំពូលកូរ នេះហើយ។ គួរបញ្ជាក់ផងដែរថា កម្មវិធីសំណើចថ្មី កំពូលកូរប៉ះកំពូលកូរ ជាខនធិនកម្មវិធីទូរទស្សន៍ថ្មីរបស់ ហង្សមាស ដែលមានតារាកិត្តិយសជាក្រុមម្ចាស់ផ្ទះ 4នាក់ គឺលោក ជា វិបុល កញ្ញា សុភ័ក្រ្ត កុសុម៉ា លោក ដេវីដ និង តារាកំប្លែងមាឌបាន
April 19, 2022 - PR
ទូរទស្សន៍ ហង្សមាស HDTV បានចាប់ផ្តើមបញ្ចេញសាច់រឿងប្រភេទសង្គម និងគ្រួសារ ជាលើកដំបូង ដែលបានចាក់ផ្សាយក្នុងម៉ោងមាសលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ រឿង ម៉ែ ជារឿងដំបូងដែលត្រូវបានយកមកចាក់ផ្សាយ ក្នុងខ្សែស្រឡាយប្រភេទ ភាពយន្តសង្គម និងគ្រួសារ នេះ។ ជាសាច់រឿងប្រភេទកូនដើរខុសគន្លងចូលផ្លូវអបាយ ធ្វើបាបចិត្តម្តាយម្តងហើយម្តង ទៀតមិនស្រាកស្រាន្ត ចូលរួមសម្តែងដោយតារាល្បីខ្លាំងក្នុង TikTok លោក ផាត់តាភូ។ រឿង ម៉ែ ទើបបានចាក់ផ្សាយភាគដំបូងប៉ុណ្ណោះកាលពីយប់មិញនេះ ដែលសរុបមានចំនួន 3ភាគ ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងនៅលើឆាណែលយូធូប Hang Meas Khmer Drama
April 19, 2022 - បច្ចេកវិទ្យា
កាលពីមុនយើងបានស្គាល់ហើយពីបច្ចេកវិទ្យាកាមេរ៉ាស្មាតហ្វូនដែលអាចថត Zoom កម្រិតឆ្ងាយពី 10 រហូតដល់ 60 ដងរួចមកហើយ។ ស្រាប់តែពេលនេះ OPPO បែរជាងាកមកបង្កើតនូវមុខងារ Zoom កម្រិតជិតឬហៅថាកាមេរ៉ា Microscope ដែលមានសមត្ថភាពថត Zoom កម្រិតជិតរហូតដល់ 30 ដងលើសពីអ្វីដែលភ្នែកទទេអាចមើលឃើញ ដែលភាពអស្ចារ្យនេះគឺបានបំពាក់ហើយនៅលើស្មាតហ្វូនតម្លៃក្រោម $400 ទាំងដែលពីមុនមកស្មាតហ្វូនបំពាក់នូវបច្ចេកវិទ្យានេះគឺមានតែស្មាតហ្វូនកំពូលៗតម្លៃថ្លៃៗកប់ពពកតែប៉ុណ្ណោះ។ ចង់ដឹងថា តើស្មាតហ្វូននេះម៉ូដែលអ្វី? ហើយមុខងារនេះមានចំណុចលម្អិតអ្វីខ្លះ? ស្មាតហ្វូន OPPO Reno7 ស៊េរីថ្មីតម្លៃត្រឹមតែ $369 ដំបូងគេបង្អស់ ដែលបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា Microscope ធ្វើឲ្យគ្រប់គ្នាពុះកញ្ជៀលភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំងជាមួយបច្ចេកវិទ្យាកាមេរ៉ាថ្មីមួយនេះ។ ចំពោះ
April 13, 2022 - PR
ភ្នំពេញ៖ មិនសរសើរមិនបានមែន ស្រីអូនអគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ មិនត្រឹមតែមានទឹកចិត្តស្មោះសដើរជួយអ្នកខ្វះខាតឬអ្នកត្រូវការជំនួយនោះទេ ប៉ុន្តែដោយសារតែមានចិត្តស្រឡាញ់និងចង់លើកស្ទួយក្បាច់គុនល្បុក្កតោខ្មែរ អ្នកនាងស្រីអូនក៏បានចំណាយថវិកាផ្ទាល់ខ្លួនដាក់ក្នុងការទុនផលិតបទចម្រៀងមួយនេះនឹងរួមសហការដោយសហព័ន្ធ ល្បុក្កតោខ្មែរ ដែលមានចំណងជើងថា “អ្នកចម្បាំង” ក្នុងគោលបំណង់ដើម្បីប្រគល់ជូន គណៈកម្មាធិការជាតិរៀបចំSEA Games លេីកទី៣២ ឆ្នាំ២០២៣ ដោយមិនគិតពីផលចំណេញឡើយ ដើម្បីអោយខាងសហព័ន្ធអាចយកបទនេះទៅប្រើប្រាស់ក្នុងវិស័យក្បាច់គុនបាន។ គួរអោយដឹងដែរថា បទចម្រៀង “អ្នកចម្បាំង” មួយនេះគឺត្រូវបានផលិតយ៉ាងសម្រិតសម្រាំងឡើងដោយផលិតកម្មរាម ដោយមានការបញ្ចូលបទភ្លេងបុរាណនិងច្រៀងបង្អួតពីក្បាច់គុណល្បុក្កតោរបស់ខ្មែរយើង ដែលអាចសបញ្ជាក់បានថាទោះបីជាយើងរស់នៅក្នុងសម័យទំនើបយ៉ាងណាក៏ដោយ ក៏ពួកយើងមិនដែលភ្លេចនូវប្បធម៌ដ៏ស្រស់បំព្រងដែលបុព្វបុរសយើងបានបន្សល់ទុកអោយនោះឡើយ។ តាមរយៈពាក្យសម្តីផ្ទាល់របស់ស្រីអូនគឺគាត់ចង់លើកតម្កើងក្បាច់គុណក៏ដូចជាវប្បធម៌ខ្មែរយើងដើម្បីអោយជាតិសាសន៍ដទៃបានស្គាល់មិនថាតាមរយៈបទចម្រៀងឬខ្សែភាពយន្តនោះឡើយ។ ហើយបើទោះបីជាមិនមានផលតបស្នងអ្វីមកវិញក៏ដោយ ស្រីអូនគឺពេញចិត្តនឹងធ្វើវាក្នុងនាមជាកូនខ្មែរមួយរូបដែលឈរនៅលើអាណាចក្រខ្មែរដ៏អស្ចារ្យមួយនេះ។ យ៉ាងណាមិញ បទចម្រៀងមួយនេះគឺមិនធ្វើអោយអ្នកនាងស្រីអូនខកបំណងឡើយ ព្រោះវាមានលក្ខណៈពីរោះនិងប្លែកពីគេ រីឯអត្ថន័យវិញគឺចាក់ចំបេះដូងអ្នកសេ្នហាគុនខ្មែរតែម្តង។ មួយវិញទៀត សូម្បីតែ MV ក៏មានគុណភាពអន្តរជាតិ
April 12, 2022 - PR
ភ្នំពេញ ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២- ធនាគារវីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង ដោយមានវត្តដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។ តាមរយៈអនុស្សរណៈនេះ
April 12, 2022









