Liny Chan
  • PR

    (ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ ចូលជួបសំណេះសំណាលសម្ដែងការគួរសមជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិកម្ពុជា និងទទួលអនុសាសន៍ណែនាំ។ ជាកិច្ចចាប់ផ្ដើម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរពថ្លែងអំណរគុណជូនចំពោះលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលនេះ។ ក្នុងជំនួបនើដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនលោកជំទាវបណ្ឌិតស្ត្រីទី១ នៃកម្ពុជា អំពីប្រវត្តិរបស់សមាគម ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ

    August 6, 2024
  • PR

    កាលពីថ្មីៗនេះ ក្រុមហ៊ុន ហ្វដ បានធ្វើការសម្ពោធជាផ្លូវការនូវរថយន្ត Ford Territory Dark Edition ស៊េរីឆ្នាំ ២០២៥ ដែលជារថយន្តដ៏ស្អាត ឆ្លាត និងទំនើបលើសគេក្នុងទីផ្សាររថយន្តថ្មីក្នុងព្រះរាជាណាចក្រកម្ពុជា។ តើអតិថិជនទាំងអស់បានដឹងឬទេថារថយន្ត Ford Territory Dark Edition មានលក្ខណៈពិសេសអ្វីខ្លះ តស់យើងមកសង្កេតមើលបច្ចេកវិទ្យាទំនើបៗទាំងអស់គ្នា! ចំណុចពិសេសទី១ គឺការរចនារបស់រថយន្ត Ford Territory Dark Edition គឺត្រូវបានរចនាម៉ូដថ្មីប្លែកបែបស្ព័រពណ៌ខ្មៅ រួមទាំងផ្នែកខាងក្នុងនៃរថយន្ត ក៏ត្រូវបានរចនាម៉ូដប្រណិតលាយជាមួយនឹង Carbon Fiber ធំទូលាយ ប្រកបដោយផាសុខភាព បូករួមជាមួយនឹងកៅអីបែបប្រណិតរំលេចដោយថ្នេរពណ៌ទឹកក្រូចដ៏ប្រណឹត

    August 6, 2024
  • អន្តរជាតិ

    (ដាក្កា)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង់ក្លាដែស បានរាយការណ៍ថា នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែង និងភៀសខ្លួនចេញពីប្រទេសថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។ ការលាលែងពីតំណែង និងរត់ចេញពីប្រទេសនេះ កើតមានឡើង ចំពេលមានការធ្​វើបាតុកម្មផ្ទុះជាអំពើហិង្សា ទាមទារឱ្យលោកស្រី ចុះចេញពីអំណាច។ បើតាមសេចក្តីរាយការណ៍ព័ត៌មាន លោកស្រី Hasina បានភៀសខ្លួនចេញពីបង់ក្លាដែសតាមឧទ្ធម្ភាគចក្រ ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ខណៈក្រុមបាតុកម្មបានសម្រុកចូលដល់ វិមាននាយករដ្ឋមន្រ្តីរបស់លោកស្រី។ មនុស្សប្រមាណជិត ១០០នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួស ក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ

    August 5, 2024
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នា ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នេះ បាន អញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ” ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ បានប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ចាប់ពីពេលនេះតទៅ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បានមានប្រសាសន៍ថា៖ «ក្នុងនាមថ្នាក់ដឹកនាំ និងជាកូនខ្មែរមួយរូប ខ្ញុំសូមអំពាវនាវ និងបំផុសឱ្យបងប្អូនគ្រប់ទិសទី ជាពិសេសយុវជន និងយុវនារី

    August 5, 2024
  • PR

    បទ «5សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» របស់ផលិតកម្ម Galaxy Navatra ដែលមានតារាចម្រៀងច្រៀងរួមគ្នាជាង100នាក់ និងយុវជនច្រៀងអមជាង 3,000 នាក់និងគ្រប់ ក្រសួងស្ថាប័នបានថត កាលពីពេលថ្មីៗ នៅល្ងាចថ្ងៃនេះ បានចេញវីឌីអូ Teaser ហើយ តាមរយៈវីដេអូនោះ គឺពិតជាមានភាពទាក់ទាញជាខ្លាំង។ ជាមួយនឹង Teaser ផលិតកម្ម Galaxy Navatra ក៏បានប្រកាសថា MVផ្លូវការ របស់បទចម្រៀង ប្រវត្តិសាស្ត្រមួយបទនេះ នឹងចេញនៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ ពោលគឺចំថ្ងៃបើកការដ្ឋានជីកព្រែកនេះតែម្ដង។ ដូចដែលមហាជនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ

    August 1, 2024
  • បច្ចេកវិទ្យា

    សព្វថ្ងៃនេះស្មាតហ្វូន AI កំពុងអភិវឌ្ឍខ្លួនពីមួយជំហានទៅមួយជំហាន ហើយយើងមើលឃើញថាស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យា AI សុទ្ធតែស្មាតហ្វូនលំដាប់កំពូលមានតម្លៃចាប់ពី 1000$ ឡើងទៅ។ ប៉ុន្តែថ្មីៗនេះ OPPO បែរជាធ្វើរឿងមួយដ៏ភ្ញាក់ផ្អើល និងអស្ចារ្យមែនទែនដោយ OPPO បានបំពាក់នូវមុខងារ AI លើស្មាតហ្វូនស៊េរីថ្មីដែលស្ថិតក្នុងតម្លៃសមរម្យគឺ OPPO Reno12 Series 5G ទាំង 3 ម៉ូឌែលគឺ Reno12 F $279 | Reno12 5G $429 | Reno12 Pro 5G

    August 1, 2024
  • PR

    អ្នកជំនាញ Review ស្មាតហ្វូនក៏ដូចជា Influencer ជាច្រើនផ្ទុះ ការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីការបើកបង្ហាញកំពូលតួឯកស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 កាលពីពេលថ្មីៗនេះ ក្នុងនោះក៏មានវត្តមានកំពូល តារាដ៏ល្បីប្រចាំប្រទេសផងដែរ គឺកញ្ញា ស៊ីន យូប៊ីន។ ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានធ្វើការប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 ស៊េរីថ្មី នៅលើទីផ្សារកម្ពុជា យើងហើយ។

    August 1, 2024
  • PR

    បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអតិថិជននៅក្នុងរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ កម្មវិធីកក់ហៅកង់បី ឬរថយន្តតាក់ស៊ីជិះTADA ដែលបង្កើតឡើងដោយក្រុមហ៊ុន MVL TADA (CAMBODIA) CO., LTD. ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាននៅប្រទេស​សិង្ហបុរី បានបង្ហាញវត្តមានរបស់ខ្លួន​នៅលើទឹកដីក្រុងកំពត និងក្រុងកែប ក្នុងពេលតែមួយចំនួនពីរក្រុងព្រមគ្នា ជាមួយនឹងការអបអរសាទរពីសំណាក់អតិថិជន ក៏ដូចជាប្រជាពលរដ្ឋស់នៅក្នុងតំបន់ តាមរយៈការ ចុចកម្ម៉ង់សេវាកម្មហៅជិះក្នុងថ្ងៃបើកសម្ពោធតែម្តង។ ការទទួលបានការគាំទ្រដ៏រំភើបរីករាយបែបនេះ ក៏ព្រោះតែ TADA បានកសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះក្នុងការផ្តល់សេវាកម្មជូនដល់អតិថិជនដែលធ្លាប់ប្រើប្រាស់សេវាកម្មរបស់ខ្លួន ថាជាកម្មវិធីកក់ហៅជិះរប្រកបដោយទំនុកចិត្ត ផាសុកភាព និងសុវត្ថិភាព ដែលគ្រាន់តែ TADA មានវត្តមានភ្លាម គាំទ្រចុចកក់ហៅជិះភ្លាម។ ការពង្រីកវិសាលភាពសេវាកម្ម ដែលមានចក្ខុវិស័យផ្ដោតលើខេត្ត-ក្រុងដែលជាតំបន់ទេសចរណ៍ទីបួន និងទីប្រាំនេះ

    August 1, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមក្មេងទំនើងសរុបចំនួន ២២នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវនៃកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលកំពុងធ្វើការបង្ហោះម៉ូតូ ដោយគិតថាស្ងាត់និងមិនមានសមត្ថកិច្ចទៅដល់ ហើយក៏មិនខ្វល់ពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។ សកម្មភាពទំនើងទាំងឡាយណាដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង

    July 30, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងបំផុត ជូនដល់ក្រុមគ្រួសារនៃសពអាកាសយានិក ស៊ុន ផល្លា និងអាកាសយានិក ខេង ឆៃយុទ្ធ ចំពោះការបាត់បង់នូវកូនប្រុស ស្វាមី ឪពុក ដ៏ល្អជាទីស្រឡាញ់រកទីបំផុតគ្មាន និងជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ នៃកងយោធពលខេមរភូមិន្ទទាំងមូលនូវនាយទាហានម្នាក់ដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិ គួរជាទីសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម សម្តេចធិបតី បានលើកឡើងថា « មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២

    July 30, 2024