- Liny Chan
- PR
ភ្នំពេញ៖ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ភេសជ្ជៈ ប៉ិបស៊ី បាននាំយកព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល នោះគឺ ការប្រគំតន្ត្រីដ៏អស្ចារ្យ PEPSI INTO THE NEW ERA ដែលមិនធ្លាប់មានពីមុនមក ដើម្បីអបអរនៃការដាក់បង្ហាញរូបរាងនៃរចនាប័ទ្មម៉ាកសញ្ញាថ្មីរបស់ ប៉ិបស៊ី រសជាតិជាប់ចិត្ត នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលធ្វើឱ្យអ្នកចូលរួមទស្សនា ស្រែកហ៊ោអបអរកក្រើកពេញឆាកតន្ត្រីលំដាប់ឌីជីថលដ៏ទំនើប ដែលរៀបចំនៅក្នុងផ្សារទំនើបដ៏ធំ អ៊ីអន ម៉ល មានជ័យ។ លោក Akira Nopakunkajorn នាយកទីផ្សារជាន់ខ្ពស់ របស់ក្រុមហ៊ុន Cambrew LTD
July 30, 2024 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌចំការមន នឹងចាប់ផ្តើមផាកពិន័យចំពោះអ្នកបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បើកបញ្ច្រាសផ្លូវ) នៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដោយសមត្ថកិច្ចបញ្ឈប់ការអប់រំហើយ។ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន បញ្ឈប់ការអប់រំចំពោះអ្នកបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បើកបញ្ច្រាសផ្លូវ) នៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនហើយ ព្រោះសមត្ថកិច្ចបានអប់រំបងប្អូនប្រជាពលរដ្ឋរយៈពេលពីរសប្តាហ៍មកហើយ។ ជាមួយគ្នានោះសមត្ថកិច្ចសង្កេតឃើញថានៅមានប្រជាពលរដ្ឋមួយចំនួនតូចបន្តបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បញ្ច្រាសទិស)នៅចំណុចខាងលើ ដោយមិនរៀងចាលឡើយ។ ជាក់ស្តែងនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះនៅចំណុចផ្លូវនរោត្តមមុខអគារភ្លោះ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានឃាត់ម៉ូតូប្រជាពលរដ្ឋ ១០គ្រឿងដែលបើកបរមិនគោរពច្បាប់ចរាចរណ៍ (បញ្រ្ចាសផ្លូវ) ដើម្បីធ្វើការអប់រំនិងឲ្យត្រឡប់ទៅក្រោយវិញ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
July 30, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដានេះ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤០០លានរៀល សម្រាប់លើកទឹកចិត្តដល់កងកម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នៅតំបន់ជួរភ្នំក្រវាញ ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាចក្រ និងអាកាសយានិក២នាក់ រហូតដល់ទទួលបានជោគជ័យនៅថ្ងៃនេះ។ នេះបើយោងតាមប្រភពព័ត៌មានពី ទទក នារសៀលថ្ងៃទី៣០ ខែកក្កដានេះ។ តាមក្រសួងការពារជាតិ នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានជូនដំណឹងដល់សាធារណៈជនជ្រាបថា គិតត្រឹមព្រឹកនេះវេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤
July 30, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា បុរសដែលបានបោះសំរាមចោលទៅក្នុងព្រែកកំពង់បាយ កាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានិងអប់រំ។ តាមរយៈវិដេអូខ្លី ដែលបង្ហោះដោយផេក ស្នងការដ្ឋាននគរបាលខេត្តកំពត បុរសរូបនោះបានសារភាពថា ខ្លួនពិតជាបានបោះចោលសំរាមមែន ហើយបានរើសសំរាមនោះមកវិញ ដោយបានសុំទោសជាសាធារណៈចំពោះបងប្អូនទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្រុងកំពតចំពោះទង្វើដ៏អាក្រក់នេះ និងសន្យាមិនប្រព្រឹត្តទង្វើបែបនេះទៀតឡើយ។ ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពត បានគូសបញ្ជាក់បន្ថែមថា ព្រែកកំពង់បាយ គឺជាបេះដូងរបស់ខេត្តកំពត សូមបងប្អូនរួមគ្នាថែរក្សារបរិស្ថានអោយបានល្អ សូមកុំបោះសំរាមចូលទៅក្នុងព្រែក៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត
July 30, 2024 - PR
ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០២៤ បងប្រុស សុ គុណ មុខរបរជាអ្នករត់ Pass Ap នៅម្តុំ K Mall ផ្លូវ វេងស្រេង ខ័ណ្ឌសែនសុខ រាជាធានីភ្នំពេញ ដែលគាត់មានស្រុកកំណើតនៅ ភូមិឈើទាល ឃុំ ត្នោតជុំ ស្រុកក្រគ ខេត្តពោធិ៍សាត់ បានឈ្នះរង្វាន់ពីស្រាបៀរ GANZBERG។ ក្រោយពីសម្រាកពីការរត់ Pass Ap គាត់បានរៃលុយគ្នាជាមួយពួកម៉ាកសម្លាញ់នឹងគ្នាបានទិញ GANZBERG ចំនួន ៣កំប៉ុង ដើម្បីបាយឆ្ងាញ់
July 30, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត សូមសម្ដែងនូវការសោកស្ដាយ និងក្ដីសោកសង្រេងជាទីបំផុត ចំពោះដំណឹងមរណភាពរបស់ លោក ខេង ឆៃយុទ្ធ និង លោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ថិតក្នុងវេលាដ៏វិយោគសោកសៅនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន មាណែត សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ពោរពេញដោយក្ដីសោកស្ដាយអាឡោះអាល័យជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរអាកាសយានិកទាំង ២ រូប
July 30, 2024 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់សិស្សានុសិស្ស និងប្អូនៗយុវវ័យ ដែលមានម៉ូតូជិះសូមឈប់ជិះបង្ហោះទៀត ព្រោះចាប់ពីពេលនេះទៅ មិនត្រឹមតែសមត្ថកិច្ចចាប់ដោះកង់មុខទុកទេ គឺដកហូតមធ្យោបាយរក្សាទុកនៅកន្លែងសមត្ថកិច្ចរយៈពេល ៣ខែ។ យោងតាមការបង្ហោះនៅលើ ផេកផ្លូវការរបស់ឧត្តមសេនីយ៍ឯក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា លោកអធិការខណ្ឌសែនសុខបានឃាត់ក្មេងបង្ហោះម៉ូតូជាក់ស្ដែងចំនួន ៤គ្រឿង ហើយឧត្តមសេនីយ៍ឯកបញ្ជាឱ្យដកហូតទុកហើយ។ មួយទៀតវិញទៀត ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំ អ្នកមានរថយន្តនិងម៉ូតូ សូមកំុបង្កបំពងសម្លេងដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ២៤/២៤ម៉ោងគ្រប់ទីកន្លែង (គឺបំពាក់កែឆ្នៃខុសពីភាពដើម) ផងដែរ៕
July 30, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ចំពោះសេវាបន្ថែមលើការផ្ដល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ (online) ដែលបានដាក់ដំណើរការនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អប្រសើរ ជូនប្រជាពលរដ្ឋ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទប្រចាំការ សេវាអត្តសញ្ញាណកម្ម “១២៧១”រៀងរាល់ម៉ោងធ្វើការ៕ ប្រភព៖ ក្រសួងព័ត៌មាន
July 30, 2024 - PRបងប្អូនភ្លោះពីរនាក់នេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol
ចូលមកដល់សប្ដាហ៍ទី២នៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥ ដែលបានទទួលការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈកីឡា វីអាកទីវ បានធ្វើអោយអ្នកទស្សនាសប្បាយប្លែកភ្នែកមិនតិចទេ ជាមួយនឹងការបង្ហាញសមត្ថភាព បូករួមជាមួយនឹងខ្សែរជីវិតរបស់បេក្ខជននីមួយៗ ។ អ្នកទស្សនាជាច្រើនបានចាប់អារម្មណ៍ខ្លាំងចំពោះបេក្ខជន២រូបដែលត្រូវជាបងប្អូនភ្លោះ ដឹកដៃគ្នាមកប្រឡងទាំងពីរនាក់តែម្តង។ បើនិយាយពីររូបរាងមុខមាត់វិញ កូនភ្លោះទាំងពីរនាក់គឺពិតជាដូចគ្នាបេះបិត ហើយថែមទាំងមានសំឡេងស្រដៀងគ្នាថែមទៀតផង។ គណៈកម្មការទាំងបួនបែងចែកសឹងមិនដាច់ទៅហើយថាម្នាក់ណាជាម្នាក់ណា តែយ៉ាងណាបេក្ខជនកូនភ្លោះទាំងពីររូបនេះពិតជាធ្វើបានល្អ ហើយថែមទាំងសាងបរិយាកាសក្នុងការប្រឡងយ៉ាងគួរជាទីទស្សនាថែមទៀតផង។ ពេលនិយាយពីជីវប្រវត្ត កូនភ្លោះទាំងពីរបានបញ្ជាក់ថា ជីវិតជាកូនភ្លោះរបស់ពួកគេគឺអាចថាចម្លែក ដោយសារតែពួកគេមិនអាចរស់នៅជាមួយគ្នាបានតាំងពីរកើតបាន៥ខែរហូតមកដល់ពេញវ័យទើបអាចវិលមករស់នៅជាមួយគ្នាវិញបាន ដោយហេតុផលមានម្នាក់ឈឺជាប់មិនឈប់ លុះត្រាតែបំបែកឲ្យនៅផ្សេងគ្នាទើបលែងអី។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងល្បីបំផុតនៅកម្ពុជា Cambodian Idol
July 29, 2024 - PR
លើកនេះ បើមិនថ្មី…មិនប្លែក…មិនអស្ចារ្យ…មិនមែនសាមសុង នោះទេ! ដូចនេះ ត្រូវតាមឱ្យទាន់សម័យបច្ចេកវិទ្យាឆ្លាតវៃ AI…! ហើយថ្មីៗនេះ ក្រុមហ៊ុន សាមសុង បាន ប្រកាសបញ្ចេញផលិតផលថ្មីៗជាច្រើនដែលបំពាក់ជាមួយមុខងារ AI មានដូចជា៖ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ទូរទស្សន៏ និងម៉ាស៊ីនត្រជាក់ផងដែរ។ ជាក់ស្ដែងសាមសុង បានរៀបចំពិធីសម្ពោធ “ការរស់នៅតាមបែបយុគសម័យថ្មី ជាមួយសាមសុង AI” និងពិធីស្វាគមន៍ កញ្ញា ស៊ីន យូប៊ីន ជាអ្នកតំណាងផលិតផលអេឡិកត្រូនិក របស់សាមសុង ផងដែរ។ ក្នុងនោះដែរ មានការអញ្ចើញចូលរូមយ៉ាងអធិកអធមពីសំណាក់ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករបោះដុំ
July 29, 2024









