Liny Chan
  • PR

    ·ស៊េរី ULT POWER SOUND ច្នៃប្រឌិតនិងរចនាឡើងសម្រាប់ផ្គាប់ចិត្តអ្នកចូលចិត្តស្ដាប់តន្ត្រីដែលមានគុណភាពខ្ពស់ ពិរោះងំ រណ្ដំបេះដូង ·បាសស៊េរី ULT POWER SOUND មាន ៣ជម្រើសទៅតាមទំហំនិងតម្រូវការដូចជា ULT TOWER 10, ULT FIELD 7 and ULT FIELD 1 – និងកាសឥតខ្សែ ULT WEAR ·Sony សហការជាមួយកំពូលតារាចម្រៀងជួរមុខលំដាប់ពិភពលោក ឈ្នះពានរង្វាន់ GRAMMY® លោក Peso Pluma

    July 20, 2024
  • PR

    ក្រុមហ៊ុន TECNO ទើបតែប្រកាសចេញស្មាតហ្វូនស៊េរីថ្មី CAMON 30 Series ដែលស៊េរីថ្មី3ម៉ូដែលនេះបាននាំមកជំហានដ៏អស្ចារ្យ និងសមត្ថភាពខ្ពស់ក្នុងវិស័យថតរូបភាព។ ក្នុងនោះមានដូចជា កំពូលស្មាតហ្វូន CAMON 30 Premier 5G, CAMON 30 Pro 5G, និង CAMON 30 5G ។សម្រាប់ស៊េរីថ្មីនេះផ្តល់អ្នកប្រើប្រាស់ ថតរូប និង វីដេអូលំដាប់ Professional ជាមួយនឹងរូបរាងដ៏ទាន់សម័យ។ CAMON 30 Premier 5G បានបំពាក់បន្ទះឈីបថតរូបចំនួន ២

    July 20, 2024
  • PR

    [ភ្នំពេញ ១៨ កក្កដា ២០២៤] ធនាគារ ព្រីនស៍ ដែលជាធនាគារកម្ពុជា ថ្មីៗនេះបានប្រារព្ធពិធីខួបលើកទី៩របស់ខ្លួន ក្រោមរូបភាពជាអ្នកជំនាញផ្តល់សេវាហិរញ្ញវត្ថុទូទាំងប្រទេសដោយផ្ទាល់ និងដោយប្រយោលតាមរយៈសកម្មភាពផ្សេងៗក្នុងការកសាងប្រទេសជិតមួយទសវត្សមកនេះ។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៥ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងនៅឆ្នាំ២០១៨ជាធនាគារពាណិជ្ជពេញលេញមួយ គោលបំណងរបស់ធនាគារ ព្រីនស៍ គឺផ្តល់នូវឧត្តមភាពធនាគារ ដែលរួមបញ្ចូលការច្នៃប្រឌិតបច្ចេកវិទ្យា និងផ្តោតសំខាន់លើការពេញចិត្តរបស់អតិថិជនជាមួយដំណោះស្រាយធនាគារប្រកបដោយគុណតម្លៃ និងទំនុកចិត្ត។ ក្នុងព្រឹត្តិការណ៍ខួបលើកទី៩នេះ ធនាគារ ព្រីនស៍ មិនត្រឹមតែសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់មួយនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើសពីការរំពឹងទុកទៅទៀត ក្នុងការលេចចេញជាតួអង្គសំខាន់នៅក្នុងវិស័យធនាគាររបស់កម្ពុជា។ បន្ទាប់ពីបើកដំណើរការរយៈពេល៩ឆ្នាំក្នុងប្រទេសកម្ពុជា ធនាគារ ព្រីនស៍ បានកសាងទំនុកចិត្ត និងភាពរឹងមាំក្នុងវិស័យហិរញ្ញវត្ថុជាមួយទ្រព្យសកម្មសរុបប្រហែល ១,៤00លានដុល្លារ។ អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់ធនាគារស្មើនឹង ២៧%ក្នុងឆ្នាំ២០២៣ លើសច្រើនពីកម្រិតកំណត់

    July 19, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណ និងដាក់ក្នុងបញ្ជីខ្មៅ ចំពោះអ្នកព័ត៌មានណាដែលផ្សាយព័ត៌មានមិនពិត តាមគៀបគេស៊ី និងបំពុលសង្គមដើម្បីកុំធ្វើឱ្យអ្នកព័ត៌មានបួនដប់នាក់នេះ ធ្វើឱ្យប៉ះពាល់ដល់អ្នកព័ត៌មានវិជ្ជាជីវៈ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានជំរុញឱ្យឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើលបញ្ហាដោយកុំឱ្យអ្នកសារព័ត៌មានមួយចំនួនតូច ដែលកំពុងប្រព្រឹត្តិខុសវិជ្ជាជីវៈ និងក្រមសិលធម៌

    July 18, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ក្នុងមួយ រយៈនេះយើងឃើញមានការជជែកវែកញែកដេញដោលគ្នា និងការបង្ហោះនូវរឿងដែលថា ខេត្តសៀមរាបស្ងាត់ភ្ញៀវទេសចរ ក៏ដូចជាការចង្អុលដាក់អ្នកនេះ ដាក់អ្នកនោះ ពាក់ព័ន្ធទៅនឹងរឿងទេសចរណ៍នៅខេត្តសៀមរាបនេះ។ តែបញ្ហានេះយើងត្រូវតែមើលទៅលើស្ថានភាពជាក់ស្តែងថាវាយ៉ាងម៉េច ព្រោះថាការធ្វើទេសចរណ៍របស់អ្នកទេសចរក៏មានរដូវដែរ ពោលគឺមានរដូវមានភ្ញៀវទេសចរច្រើន រដូវមានភ្ញៀវទេសចរមធ្យម និងមានរដូវមានភ្ញៀវទេសចរតិចដែលជាការចៀសមិនរួច។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅក្នុងបរិវេណវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្ដសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា

    July 18, 2024
  • PR

    (ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយថ្នាក់ដឹកនាំមន្ត្រី និងបុគ្គលិកនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា នាថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដា។ អ្នកឧកញ៉ា គួន ធីតា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះ

    July 18, 2024
  • បច្ចេកវិទ្យា

    នាថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែធ្វើការបង្ហាញខ្លួននូវស្មាតហ្វូន AI ដំបូងបង្អស់របស់ខ្លួន នោះគឺម៉ូដែល OPPO Reno12 Series 5G ដែលបានធ្វើការអាប់ក្រេដទៅកាន់តំណែងថ្មីជា អ្នកជំនាញ AI Portrait។   អ្វីដែលកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើល! OPPO បានបង្ហាញខ្លួននូវទូតសុច្ឆន្ទៈប្រចាំទីផ្សារអាស៊ីប៉ាស៊ីហ្វិច ដែលជាក្រុមចម្រៀងបុរសដ៏ល្បីល្បាញនោះគឺ BSS (SEVENTEEN) សម្រាប់ស្មាតហ្វូនស៊េរីថ្មី OPPO Reno12 Series 5G ដែលមនុស្សគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ បន្ទាប់ពី OPPO និង BSS បានសហការជាមួយគ្នាយ៉ាងជោគជ័យម្តងរួចមកហើយសម្រាប់

    July 17, 2024
  • PR

    ពិតជាហួសចិត្តខ្លាំងមែនទែនតែម្ដងហើយ មិនដែលជួបទេលោកអើយ លើកទីមួយហើយដែលជួបរឿងបែបនេះ ដែលគ្រប់គ្នានឹកស្មានមិនដល់ទាល់តែសោះ ។ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារ ហ្គេនស៍បឺគ បានចុះទៅប្រគល់រង្វាន់ជូនដល់អតិថិជនកំពូលសំណាងដែលបានឈ្នះរង្វាន់ អាពាហ៍ពិពាហ៍លំដាប់ពិភពលោកពី ហ្គេនស៍បឺគ រាប់រយគូឯណោះ ។ ហ្គេនស៍បឺគ បានរៀបចំកម្មពិធីប្រគល់រង្វាន់ដែលមានអ្នកពិធីករ និងអ្នកផលិតវីដេអូបែបសំណើច ដើម្បីធ្វើអោយបរិយាយកាសកាន់តែសប្បាយរីករាយ នៅទីតាំងប្រគល់រង្វាន់។ ក្រោយពេលបានជជែកលេងបែបកំប្លុកកំប្លែង រៀបរាប់ពីកម្មពិធី រួចមក ហើយក៏ធ្វើការប្រគល់រង្វាន់ជូនអតិថិជនដែលបានឈ្នះទឹកប្រាក់ចំនួន ១,០០០ដុល្លារ ជូនដល់គូស្វាមីអ្នកឈ្នះរង្វាន់ជាច្រើនគូ ដែលក្រុមការងារបានប្រគល់ជាសែក មួយសន្ទុះក្រោយមកក៏មានការតវ៉ាថា ពួកខ្ញុំមិនស្គាល់សែកអីទេ ខ្ញុំស្គាល់តែលុយទេ មិនដឹងយកក្រដាសអីមកអោយពួកខ្ញុំទេ ពួកខ្ញុំមិនស្គាល់ទេ។ ក្រុមការងារ ខំព្យាយាមពន្យល់ពួកគាត់ច្រើនដែរ

    July 17, 2024
  • PR

    ទីផ្សាររថយន្តប្រណិតរបស់ប្រទេសកម្ពុជាជិតឈានចូលដល់យុគសម័យថាមពលថ្មី។កាលពីថ្ងៃទី ១៤ ខែកក្កដា ហាងDenzaដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា អគារតាំងពិព័រណ៌ DENZA HARMONY CITYMALL SHOWROOM បានបើកសម្ពោធយ៉ាងអធិកអធម នៅកណ្ដាលតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ ។ នេះក៏ជាហាងនៅបរទេសដំបូងបង្អស់របស់ម៉ាកយីហោ Denza។ ម៉ាកយីហោ Denza បានមកដល់ប្រទេសកម្ពុជាជាមួយនឹងបទពិសោធន៍រថយន្តប្រណិតថ្មីដែលមានភាពឆ្លាតវៃ សុវត្ថិភាព និងការពារបរិស្ថាន ដែលនាំមកនូនូវបរិស្ថានវិទ្យាថ្មីទាំងស្រុងនៃការធ្វើដំណើរដល់អ្នកប្រើប្រាស់ក្នុងស្រុក។ កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាកយីហោ BYD ក្នុងការអភិវឌ្ឍន៍យានយន្តថាមពលថ្មីនៅកម្ពុជាត្រូវបានទទួលស្គាល់ និងគាំទ្រដោយរដ្ឋាភិបាលកម្ពុជា។ កាលពីថ្ងៃទី១៥ ខែកក្កដា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងឧបនាយករដ្ឋមន្ត្រី

    July 16, 2024
  • PR

    (ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង សមាគមឧកញ៉ាកម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និង លោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង អមដោយថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដា។ អ្នកឧកញ៉ា គួន ធីតា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖

    July 14, 2024