Liny Chan
  • ព័ត៌មានជាតិ

    ក្រសួងការពារជាតិ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញប្រកាសព័ត៌មានជូនដំណឹងដល់សាធារណៈជនថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមផងដែរថា ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់៕ ប្រភព៖ ក្រសួងការពារជាតិ

    July 13, 2024
  • PR

    សហគ្រាស និងអាជីវកម្មទាំងអស់ នឹងអាចបង់ថ្លៃសេវាសាធារណៈ និងសេវាផ្សេងៗបានយ៉ាងងាយស្រួលដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារ វីង ក្នុងពេលឆាប់ៗនេះ ដោយអាចធ្វើប្រតិបត្តិការសេវាកម្មបានភ្លាមៗ និងប្រកបដោយប្រសិទ្ធភាព។ ភ្នំពេញ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីប្រើប្រាស់ដំណោះស្រាយទូទាត់ឌីជីថលដ៏ទំនើបរបស់ធនាគារ វីង សម្រាប់ការបង់ថ្លៃកម្រៃសេវាសាធារណៈ ក៏ដូចជាលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

    July 12, 2024
  • បច្ចេកវិទ្យា

    តើលោកអ្នកធ្លាប់ស្រមៃទេថា ថ្ងៃណាមួយស្មាតហ្វូនដែលអ្នកកាន់នៅក្នុងដៃកាន់តែវៃឆ្លាត ហើយនឹងជួយដល់ការប្រើប្រាស់ប្រចាំថ្ងៃលើសពីអ្វីដែលស្មាតហ្វូនធ្វើបានដែរឬទេ? ហើយមុខងារ បែបណាខ្លះដែលអ្នកចង់បាន? ក្នុងថ្ងៃនេះក្រុមហ៊ុន OPPO បានបង្ហើបថាខ្លួននឹងនាំមកនូវស្មាតហ្វូន AI ជំនាន់ថ្មី ដែលមានមុខងារជាច្រើនដែលលោកអ្នកនឹកស្មានមិនដល់។ តើមុខងារ AI នោះនឹងមានអ្វីខ្លះ? ពិតណាស់ នៅពាក់កណ្តាលឆ្នាំ 2024 នេះ OPPO បានបោះជំហានឆ្ពោះទៅកាន់យុគសម័យ AI ល្អបំផុតសម្រាប់មនុស្សជំនាន់ថ្មី ហើយក៏ជាលើកដំបូងលើនៃការបង្ហាញខ្លួនស្មាតហ្វូនជំនាន់ថ្មី OPPO Reno12 Series 5G ជាមួយនឹងបទពិសោធថ្មី ផ្តល់ភាពងាយស្រួលជាងមុនទ្វេដងដែលមិនធ្លាប់មានពីមុនមកនៅលើត្រកូល Reno Series ដែលផ្តល់នូវមុខងារ AI ជាច្រើន

    July 12, 2024
  • PR

    ដើម្បីអបអរសាទសមិទ្ធិផលលំដាប់ពិភពលោក, រសជាតិកំរិតកំពូល ឈ្នះមេដាយមាសកំរិតពិភពលោកឆ្នាំ២០២៤ ពី Monde Selection! និងជាពិសេសពានរង្វាន់ SUPERIOR TASTE AWARD 2024 ពីស្ថាប័ន International Taste Institute,  Ganzberg Ganzberg នឹងបន្តធ្វើយុទ្ធនាការសប្បុរសធម៌ចាក់សាំងម៉ូតូដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌគិរី រតនគិរី ​និងស្ទឹងត្រែងបន្តទៀត។ GANZBERG ចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រី ជូនពួកម៉ាកល្អ បងប្អូនល្អ និងប្រជាពលរដ្ឋបានចំនួនម៉ូតូ ៦០០០គ្រឿងនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្ត មណ្ឌលគីរី នៅថ្ងៃទី ២២ និង

    July 12, 2024
  • PR

    គូស្វាមីភរិយាដ៏មានប្រជាប្រិយភាព គឺអ្នកនាង សួស វីហ្សា និងលោក ថមម៊ី បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបង្ហាញមុខក្នុងកម្មពិធីចុះហត្ថលេខា និងអនុស្សរណៈភាពជាដៃគូអាជីវកម្មជាមួយម្ចាស់ក្រុមហ៊ុន KBT CENTRAL ដែលជាក្រុមហ៊ុននាំចូលកាបូបប្រេនល្បីៗដ៏ពេញនិយមនៅកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ក្រៅពីគូស្វាមីមួយគូនេះ ក៏មានវត្តមានរបស់តារាចម្រៀងរៀមច្បងក្នុងផលិតកម្មហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ ផងដែរ។ លោកស្រី អុឹង សុខគីម អគ្គនាយិកាក្រុមហ៊ុន KBT CENTRAL បានលើកឡើងនៅក្នុងអង្គពិធីថា ការចាប់ដៃគូសហការធ្វើគ្នារវាងក្រុមហ៊ុន KBT CENTRAL និងតារាចម្រៀង សួស

    July 11, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តព្រៃវែង បា​នឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលយកសំណើកូនប្រុសរបស់លោកតា គង់ ណៃ ក្នុងការស្នើសុំចូលក្របខណ្ឌរដ្ឋ និងបន្តវេនចាប៉ីពីឳពុក។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១១ ខែកក្កដានេះ សម្តេចធិបតី បានលើកឡើងថា «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន។ ខ្ញុំឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ។ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ

    July 11, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក)នៅឆមាសទី១ ឆ្នាំ២០២៤ មានចំនួន១១៥.៨៣៨គ្រឿង(កើនឡើងចំនួន៤១.៥៤៨គ្រឿង)បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានរថយន្តមកឆៀកចំនួន ៧៤.២៩០គ្រឿង។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ,ប្រកាសលេខ ១៧០ ប្រក.សក.ដជគ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ ,ប្រកាស២៣៤ ប្រក.សក.ដជគ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីបទដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ដោយម្ចាស់យាន ឬអ្នកប្រើប្រាស់យានមានកាត្វកិច្ចយកយានរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬឆៀកចល័ត។ គ្រប់រថយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ត្រូវមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬក្រុមហ៊ុនដែលមានការអនុញ្ញាតពីក្រសួងសាធារណការ

    July 10, 2024
  • PR

    ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បាននាំយកកម្មវិធីពិសេស មកកាន់ពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ដោយធ្វើការផ្ដល់ជូនរង្វាន់ម៉ូតូ ៣គ្រឿង ដើម្បីជាការអរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្ររាល់សកម្មភាពសប្បុរសធម៌របស់ ខ្មែរ ប៊ែវើរីជីស និងគាំទ្រដល់ Soccer League ទាំងមូល។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ដែលទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឈានមកដល់វគ្គបញ្ចប់ហើយ ដោយក្រុម Khmer United បានក្លាយទៅជាម្ចាស់ជើងឯក ផ្នែកបុរស បន្ទាប់ពីយកឈ្នះក្រុម Tofu

    July 10, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សមាជិកសរុបនៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនឡើងដល់ជាង ២,២ លាននាក់ (២ ២២៩ ៥២២នាក់) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម កត្តា អ៊ន បានបញ្ជាក់លម្អិតថា ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត

    July 10, 2024
  • ព័ត៌មានជាតិ

    ធនាគារ អេស៊ីលីដា នារសៀលថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០២៤ នេះ បានណែនាំឱ្យអតិថិជន និងសាធារណជនមានការប្រុងប្រយ័ត្នចំពោះការឆបោកថ្មីមួយ តាមរយៈការប្រើប្រាស់រន្ធសាកថ្ម USB នៅតាមកន្លែងសាធារណៈ ដែលអាចបង្កហានិភ័យដល់ឧបករណ៍ទូរសព្ទរបស់យើង ដោយគេអាចចម្លងមេរោគ ឬលួចយកទិន្នន័យពីឧបករណ៍ដែលបានដោតសាកថ្មនោះ។ បើតាមការចុះផ្សាយនៅលើគេហទំព័ររបស់ ធនាគារ អេស៊ីលីដា អំពីចំណេះដឹងសុវត្ថិភាពផ្ទាល់ខ្លួនស្តីពីការឆបោកតាមរយៈ USB PORT CHARGER (JUICE JACKING) បានបញ្ជាក់ថា Juice Jacking គឺជាបច្ចេកទេសនៃជនអនាមិកប្រើដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍ប្រើប្រាស់ដោយប្រើប្រាស់ប្រព័ន្ធសាកថ្មសាធារណៈ ឬគ្មានប្រភពច្បាស់លាស់។ ពេលអ្នកភ្ជាប់ទូរស័ព្ទឬឧបករណ៍ផ្សេងទៀតទៅនឹងកន្លែងសាកថ្មនៅទីសាធារណៈដូចជា អាកាសយានដ្ឋាន កន្លែងកំសាន្ត ឬផ្សារទំនើប។ អ្នកបន្លំអាចលួចទិន្នន័យសំខាន់ៗរបស់អ្នកដូចជាព័ត៌មានគណនីធនាគារ

    July 10, 2024