- Liny Chan
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មកទល់ពេលនេះយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២.៩៦៨គ្រឿង ក្នុងនោះរួមមាន៖ ទោចក្រយានយន្ត=៩១៤គ្រឿង , ត្រីចក្រយានយន្ត=៤៤០គ្រឿង និង រថយន្ត =១.៦១៤គ្រឿង។ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ការចុះបញ្ជីយានយន្តអគ្គិនី មានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ទនៈចំហេះក្នុងដែលជានិន្នាការចាស់។ ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច ,ផាសុភាព, កម្រិតបំពុលក្នុងបរិយាកាលទៀបបំផុត។ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ទន្ទឹងនឹងនិន្នាការកើនឡើង រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ
July 10, 2024 - PR
ក្រោយពេលដែល GANZBERG បានប្រកាសលទ្ធផលនៃការចាប់រង្វាន់អាពាហ៍ពិពាហ៍រង្វាន់យក្សលំដាប់ពិភពលោក ដែលបានស្វែងរកគូស្នេហ៍ថ្មីឈ្នះរង្វាន់ពី GANZBERG វគ្គទី២ ឆ្នាំ២០២៤។ ឥឡូវនេះ GANZBERG បានចេញដំណើរសំដៅទៅរកអតិថិជន ដើម្បីធ្វើការប្រគល់លុយសុទ្ធជូនគូស្វាមី ភរិយាថ្មី ដែលក្នុងមួយគូ បានឈ្នះទឹកលុយសុទ្ធចំនួន ១,០០០ ដុល្លារ មានចំនួនរហូតដល់ទៅ ៥០គូ សរុបជាទឹកប្រាក់មានចំនួនរហូតដល់ទៅ ៥ម៉ឺនដុល្លារឯណោះ។ លោកអ្នកបានដឹងរួចមកហើយថា GANZBERG មិនមែនមានតែរង្វាន់ក្នុងកម្មពិធីមង្គលការនោះទេ គឺមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតនៅលើក្រវិលកំប៉ុងនៅលើទីផ្សារ ដូចជា រថយន្ត ភីកអាប់ ខ្លាញ់គោ, ម៉ូតូ, និងលុយសុទ្ធជាច្រើនរង្វាន់កំពុងរង់ចាំអ្នកដែលបន្តគាំទ្រស្រាបៀរ GANZBERG។ សូមបញ្ជាក់ផងដែរថា រង្វាន់អាពាហ៍ពិពាហ៍ពីលំដាប់ពិភពលោករបស់ GANZBERG
July 10, 2024 - PR
● Shotgun គឺជាម៉ូតូតែមួយគត់ដែលកើតចេញពីកំពូលការច្នៃប្រឌិតដែលមិនធ្លាប់មាន លាយឡំជាមួយនឹងវប្បធម៌ anarchic custom និង Royal Enfield DNA សុទ្ធសាធ – ម៉ូតូដែលត្រូវបានបំផុសគំនិតដោយទំនៀមទម្លាប់ផ្ទាល់ខ្លួន។ ● Shotgun 650 នឹងមានដាក់លក់ជាមួយជម្រើស ៤ ពណ៌ប្លែកៗ – Stencil White, Plasma Blue, Green Drill និង Sheet Metal Grey | តម្លៃ 6500 ដុល្លា។
July 9, 2024 - PR
ធនាគារ HH BANK បានកត់សម្គាល់ឃើញថា ថ្មីៗនេះមាន គេហទំព័របន្លំមួយដែលបានប្រើឈ្មោះ HH Bank Cambodia បោកបញ្ឆោត បានបន្លំជាគ្រឹះស្ថានធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក បានធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម អូសទាញប្រជាពលរដ្ឋឱ្យប្រើ សេវាកម្ចី អនឡាញ តាមរយៈទំព័រហ្វេសប៊ុក ។ លោកនាយក នាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃធនាគារ HH BANK បានអោយដឹងថា ជនឆបោកបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយប្រើឈ្មោះ HH Bank Cambodia និងក្លែងបន្លំជាបុគ្គលិកធនាគារ ដោយចម្លងយករូបថតបុគ្គលិក
July 9, 2024 - PR
ភ្នំពេញៈ ក្រុមហ៊ុន GANZBERG ជាក្រុមហ៊ុនខ្នាតយក្សនៅក្នុងស្រុកខ្មែរ គ្រោងនឹងររៀបកម្មវិធីមើលបាត់ទាត់ទ្វីបអ៊ឺរ៉ុបនាពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនិងការគាំទ្ររបស់អតិថិជនរបស់ខ្លួន ជាពិសេសអ្នកស្រលាញ់វិស័យបាត់ទាត់តែម្តង។ វាជារាត្រីដ៏អស្ចារ្យក្នុងរយះពេល ៤ឆ្នាំមានតែម្តង ដែលមនុស្សទូទាំងផែនដីទន្ទឹមរង់ចាំ និងជារាត្រីពោរពេញទៅដោយការចងចាំ ជាពួកម៉ាកល្អ មិត្តល្អ បងប្អូនល្អ ជាមួយកម្មវិធី GANZBERG អេក្រង់យក្ស CONCERT។ សមរភូមិវាស្មៅដ៏ក្តៅគគុកលើទឹកដីឥន្រ្ទីស្លាបដែក អាល្លឺម៉ង់ ការប្រយុទ្ធដ៏ស្វិតស្វាញ តានតឹង ២៤ប្រទេស ៥១ ប្រកួត តើប្រទេសណា នឹងក្លាយជាម្ចាស់ជើងឯកបាល់ទាត់ទ្វីអ៊ឺរ៉ុប លើទឹកដីនៃប្រទេសឥន្រ្ទីស្លាបដែក អាល្លឺម៉ង់? តោះបបួលពួកម៉ាកល្អ ស្រែកហ៊ោកញ្ជៀវ និងគាំទ្រប្រទេសដែលជាអាយដល់របស់អ្នក នៅទស្សនាបាល់ទាត់ទ្វីបអ៊ឺរ៉ុប មុខអេក្រង់យក្ស
July 9, 2024 - PR
កម្មវិធីការប្រកួតវាយសីមិត្តភាព កម្ពុជា-ចិន មិនមែនអាជីព ក្រោមប្រធានបទ «People to People Exchange Amateur Badminton Champion 2024» រៀបចំឡើងដោយសារព័ត៌មានត្នោត និងសហពន្ធ័កីឡាវាយសីកម្ពុជា បានស្វែងរកឃើញជើងឯកជាម្ចាស់ជ័យលាភីហើយ ក្រោយការប្រកួតបែបមិត្តភាពដោយស្វិតស្វាញ និងបញ្ចប់ទៅដោយរលូន កាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះដែរ លោកស្រី ហាន លី អ្នកគ្រប់គ្រងទូទៅនៃសារព័ត៌មានត្នោត បានលើកឡើងថា ចាប់ពីថ្ងៃចាប់ផ្ដើមនៃការប្រកួតរហូតមកដល់វគ្គផ្តាច់ព្រ័ត្រ បេក្ខជនគ្រប់រូបបានបង្ហាញពីភាពទាក់ទាញ និងស្មារតីកីឡាវាយសី ជាមួយនឹងជំនាញដ៏អស្ចារ្យ ខណៈដែលព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងជាតំណភ្ជាប់ដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងចិនផងដែរ។ លោកស្រីសង្ឃឹមថាតាមរយៈការប្រកួតកីឡាវាយសីនេះនឹងអាចរឹតចំណងមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ
July 8, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៤នេះ ជាខួប១៦ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០២៤) ដែលប្រាសាទព្រះវិហារ ដែលមរតកដ៏មហាសាលរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងកេប៊ិច ប្រទេសកាណាដា។ បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ និងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថានិក ICC-Preah Vihear ទាំងជំនួយថវិកា និងបច្ចេកទេសលើការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់ប្រាសាទព្រះវិហារ។ ត្រឡប់ទៅរកកាលពីជិត ២០ឆ្នាំមុន ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស នៅឆ្នាំ២០០១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
July 6, 2024 - PR
ភ្នំពេញ៖ និយាយដល់ឈ្មោះ Gumball 3000 បងប្អូនអ្នកស្រឡាញ់ ចូលចិត្តឡានទំនើបៗបែប Supercar, Hyper Carនិងឡានដែលមានតម្លៃវាល់លានដុល្លារប្រកដជាបានស្គាល់ពី Gumball 3000 នេះហើយ។ Gumball 3000 គឺជាព្រឹត្តិការណ៍ប្រមូលផ្ដុំនូវរថយន្តទំនើបៗ និងបុគ្គលមានឥទ្ធិពលជាច្រើនរូប ដែលធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ គ្រប់ទ្វីបជុំវិញពិភពលោក។ កាន់តែអស្ចារ្យ និងមិនធ្លាប់មានសម្រាប់ប្រជាជនកម្ពុជាដែលស្នេហាព្រឹត្តិការណ៍នេះ ដោយ Gumball 3000 បានធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីស្នើរសុំធ្វើជាដៃគូសហការក្នុងការរៀបចំមហាព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ក្នុងដំណើរយុទ្ធនាការរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ Gumball 3000 នៅកម្ពុជានេះ
July 6, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់តាមបណ្តាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី៦ ខែកក្កដានេះថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ “កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ – Machine Translations for Khmer Braille” ដែលអភិវឌ្ឍន៍ដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស បានទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “AI for Good” នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ កម្មវិធិនេះរៀបចំឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ
July 6, 2024 - PR
១ជើង៥០ដុល្លារ ១ជើង១០០ដុល្លារ បានកំពុងក្លាយជាប្រធានបទក្តៅគគុក ដែលគ្រប់គ្នាតាមបណ្តាខេត្តមួយចំនួនបានជួប និងឆ្លងកាត់រួចរាល់មកហើយ និងតាមបណ្តាខេត្តមួយចំនួនទៀតកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការស៊ុត ប៉េណាល់ទី ស្របតាមលក្ខខ័ណ្ឌ ប៉េណាល់ទីឈ្នះលុយ និង ទស្សនាការប្រគុំតន្ត្រី រួមជាមួយ ការទស្សន៍ទាយគ្រាប់បាល់ ក្នុងកម្មវិធី Euro 2024 ទស្សនាការឡាយបាល់ទាត់ អេក្រង់យក្ស លំដាប់ពិភពលោក… និងក្រេបជាមួយ ហ្គេនស៍បឺគ ត្រជាក់ៗ។ គ្មានអ្វីចំឡែកនោះទេបងប្អូន…. គឺចង់និយាយអំពីការស៊ុត ប៉េណាល់ទី ឈ្នះលុយផុយៗ ខ្ទង់ម៉ឺនដុល្លារពី ហ្គេនស៍បឺគ ដោយប្រើទម្រង់ពួកម៉ាកល្អ ស៊ុតប៉េណាល់ទី ឈ្នះលុយ ៥០ដុល្លារ និង ១០០ដុល្លារ
July 6, 2024









