Liny Chan
  • ព័ត៌មានជាតិ

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ករណីអាជ្ញាធរថៃចុះត្រួតពិនិត្យការប្រើប្រាស់ពលករបរទេសមិនមានឯកសារគ្រប់គ្រាន់។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

    June 30, 2024
  • PR

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន (មិនមែនអាជីព) នៅថ្ងៃនេះ បានឆ្លុះបញ្ចាំង យ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគីរបស់ប្រទេសទាំងពីរ។ កម្មវិធីប្រកួតវាយសី “People-To- People Exchange Amateur Badminton Championship 2024 ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និង ឯកឧត្តម Chen Cong អគ្គទីប្រឹក្សារដ្ឋនៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំង ឯកឧត្តម

    June 29, 2024
  • PR

    ធ្លាប់តែឮមានលោកពូម្នាក់ជិះឡានចែកលុយតាមផ្លូវជាយូរណាស់មកហើយ អីឡូវមានបុរសម្នាក់ទៀតហើយ មានទឹកចិត្តល្អ និងចិត្តសប្បុរស ជិះឡានចែកលុយប្រជាពលរដ្ឋតាមផ្លូវសឹងតែមួយភូមិតែម្ដង។ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារ GANZBERG បានចុះទៅប្រគល់រង្វាន់ជូនអតិថិជនកំពូលសំណាង ដែលបានឈ្នះរង្វាន់យក្ស រថយន្តខ្លាញ់គោពី GANZBERG BEER ដែលមានលេខរៀងទី ២២១ បានទៅលើឈ្នោះ សៀង ចុងថុង រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមការសាកសួរពត៏មានអំពីរូបគាត់ផ្ទាល់ គាត់បាននិយាយថា មូលហេតុដែលធ្វើអោយគាត់បានឈ្នះរថយន្តខ្លាញ់គោមួយគ្រឿងនេះ គឺគាត់បានទៅជំពាក់ស្រាបៀរ GANZBERG ពីអ្នកលក់នៅជិតផ្ទះចំនួន ៦កំប៉ុងយកមកពិសារ គ្រាន់តែគាស់កំប៉ុងទី២ ភ្លាមឃើញរូបរថយន្តនៅលើក្រវិលកំប៉ុងភ្លាមៗ តែម្ដង គាត់ថា សំណាងអីក៏សំណាងយ៉ាងនេះ។

    June 29, 2024
  • PR

    ភ្នំពេញ៖ កម្មវិធី “បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង” ឬ ជាភាសាអង់គ្លេស “Hong Kong Film Gala Presentation” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញជាលើកដំបូង នៅថ្ងៃទី3 កក្កដា ចាប់ពីម៉ោង5:30ល្ងាចតទៅ នៅFactory Phnom Penh កម្មវិធី ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញទស្សនិកជនជាមួយនឹងខ្សែភាពយន្ដដ៏អស្ចារ្យ រួមជាមួយការចូលរួមពីភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ យ៉ាងច្រើនកុះករ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ បណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី (AFAA) និងសហការរៀបចំជាមួយក្រុមហ៊ុន Westec Media Limited ជាមួយនឹងជំនួយហិរញ្ញវត្ថុពី ទីភ្នាក់ងារអភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌របស់ហុងកុង (CCIDA)

    June 28, 2024
  • PR

    មិនដែលធ្លាប់ជួបទេបងប្អូនអើយ បុរសម្នាក់នេះចិត្តខ្លាំង ហ៊ានលេងគឺមិនមែនលំៗទេ គឺគាត់លេងមែនទែនតែម្ដង។ ជាក់ស្ដែងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានបុរសម្នាក់ដែលមានឈ្មោះថា រើន រិទ្ធី រស់នៅក្រុងបាវិត ខេត្តស្វាយរៀង បានចូលរួមលេងស៊ុតបាល់ Penalty ក្នុងកម្មពិធី GANZBERG បាល់ទាត់ទ្វីបអ៊ឺរ៉ុបអេក្រង់យក្ស ដែលទីតាំងធ្វើនៅក្នុងទីប្រជុំជននៃក្រុងបាវិត ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករ មានដូចជា អជីវករ បុគ្គលិក សន្តិសុខ និងប្រជាពលរដ្ឋ ចូលរួមលេងស៊ុតបាល់យកលុយផុយងាយៗពី GANZBERG យ៉ាងសប្បាយរីករាយ និងបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធសរុបជិត ៣ពាន់ដុល្លារ ។ ក្នុងទិដ្ឋភាពបែបនេះមិនដែលធ្លាប់មានទេ ហើយអ្វីដែលនឹកស្មានមិនដល់ គឺមានបងប្រុសម្នាក់ដែលមានឈ្មោះដូចខាងលើដោយគ្រាន់តែគាត់ចូលលេងស៊ុតបាល់ Penalty

    June 28, 2024
  • PR

    កម្មវិធីប្រកួតវាយសី “People-To- People Exchange Amateur Badminton Championship 2024″ បានមកដល់ហើយ! ជាព្រឹត្តិការណ៍ថ្មី ជាឱកាសថ្មីសម្រាប់អ្នកស្រលាញ់កីឡាវាយសី! ប្រកួតវាយសីបានទាំងរង្វាន់ផង បានទាំងមិត្តភាពផង មានតែមួយគត់ពីសារព័ត៌មាន TNAOT APP។ និរន្តភាព និងភាពជឿនលឿន ដ៏សម្បូរបែបដែលមានចលនាមិនឈប់ឈរក្រោមម្លប់នៃសុខសន្តិភាព គឺជាមូលហេតុតែមួយគត់ ដែលបង្ករលក្ខណៈងាយស្រួលសម្រាប់កិច្ចការកសាងមិត្តភាព និង ភាតរភាព រវាងប្រទេសកម្ពុជា និងមហាមិត្តត្បូងពេជ្រចិន អស់ជាយូរលង់ណាស់មកហើយ។ ថ្ងៃនេះសារព័ត៌មានTNAOT APP មានកិត្តិយសសូមប្រកាសជូនដំណឹងដ៏រីករាយ សម្រាប់មហាជនជាអ្នកចូលរួមចុះឈ្មោះប្រកួតវាយសីដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិនមិនមែនអាជីពទាំងអស់ និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖ ពិធីបើកជាផ្លូវការកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ

    June 27, 2024
  • ព័ត៌មានជាតិ

    ក្នុងឱកាសក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៉ីណា» នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត​ រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងស្នើឱ្យដាក់ឈ្មោះ ស្រី ស៉ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវ ដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសណាមួយបានឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងថា ការធ្វើបែបនេះ ដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវរបស់ឈ្មោះ ស្រី ស៉ីណា ត្រូវតែទទួលរងការអនុវត្តទោស នៅក្នុងពន្ធនាគារ ឲ្យបានធ្ងន់ធ្ងរ សាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមគោលការណ៍សមទណ្ឌោ។ ឯកឧត្តម

    June 26, 2024
  • PR

    ក្នុងអំឡងពេលថ្មីៗនេះ មានព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជម្រើសជាតិដ៏ធំបំផុតប្រចាំទ្វីបអឺរ៉ុប ដែលក្រុមហ៊ុន GANZBERG ជាដៃគូឧបត្ថម្ភធំ ផ្សាយបន្តផ្ទាល់បាល់ទាត់ទ្វីបអឺរ៉ុប។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរៀងរាល់ ៤ឆ្នាំម្តង កម្មវិធី Euro 2024 ធ្វើឡើងរយៈពេលចំនួនមួយខែពេញ ពោលគឺចាប់ពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងអំឡងពេលប្រកួតនេះ ក្រុមហ៊ុន GANZBERG បានបង្កើតព្រឹត្តិការណ៍ GANZBERG អេក្រង់យក្ស ទស្សនាបាល់ទាត់ទ្វីបអ៊ឺរ៉ុប! ដែលមានការរៀបចំហ្គេម ឈ្មោះថា Penalty យកលុយសុទ្ធងាយៗស្រួលៗទទួលបានប្រាក់រង្វាន់ ពេលការចូលលេងរាប់រយដុល្លារ។ ក្រុមហ៊ុន GANZBERG បង្កើតព្រឹត្តិការណ៍

    June 26, 2024
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនាំ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញជាអធិបតី “ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា​ ២០០៧ – ២១ មិថុនា ២០២៤”​ ។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែននាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលប្រឡងជ្រើសរើសនាយ ទាហានពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ ដើម្បីឱ្យគាត់មានឱកាសបំពេញភារកិច្ចបន្តវេន

    June 26, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពតគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងបួនដែលជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ហើយគឺជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះអាជ្ញាធរខេត្តបានជ្រើសយកការអភិវឌ្ឍវិស័យទេសចរណ៍ជាចំបងនឹងមុនគេ ក្នុងចំណោមវិស័យផ្សេងៗទៀតដែលមានសក្តានុពលក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្តបានបន្តថា គោលដៅចំបងដែលអាជ្ញាធរខេត្តជ្រើសរើសយកវិស័យទេសចរណ៍នេះមកអភិវឌ្ឍជាចំបងមុនគេនោះ គឺដោយសារតែខេត្តកំពតមានទីតាំងជាច្រើនដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ ព្រមទាំងការទាក់ទាញ ដែលយើងមិនទាន់បានកែច្នៃដើម្បីស្រូបទាញភ្ញៀវទេសចរ និងផលប្រយោជន៍ជូនពលរដ្ឋ ការនាំចេញផលិតផលនៅនឹងកន្លែង ហើយគោលដៅសំខាន់នោះគឺផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានចំណូលពីវិស័យដ៏សំខាន់នេះ។ លើកឡើងដូចនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នាសាលសន្និសីទបូកគោ

    June 25, 2024