Liny Chan
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបងបានចាប់ផ្តើមជីករណ្តៅបើកយុទ្ធនាការដាំកូនឈើប្រមាណ ២៥ ០០០ដើម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមទីប្រជុំជន និងតាមដងផ្លូវជាតិសំខាន់ៗ ដែល សកម្មភាពដាំកូនឈើនឹងចាប់ផ្ដើមក្នុងខែកក្កដា ដើម្បីលើកកម្ពស់គោលនយោបាយទីក្រុងបៃតង និងជាទីក្រុងឆ្លាត smart city។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង មានប្រសាសន៍ថា យុទ្ធនាការផ្ទះ១ខ្នង ដើមឈើ១ដើម ជាយុទ្ធនាការធ្វើព្រមៗគ្នា នៅគ្រប់ទីប្រជុំជន ស្រុក ក្រុង មិនមែនធ្វើតែនៅក្រុងបាត់ដំបងទេ។ ឯកឧត្តមបានបញ្ជាក់ទៀតថា៖« ហើយពេលនេះគឺយើង គ្រាន់តែបើកយុទ្ធនាការ ជីករណ្ដៅទេ

    June 25, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថា មានគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្តនូវវីដេអូ ដែលមានសកម្មភាពសត្វខ្លាចូលមករកចំណី និងចង់ខាំសត្វឆ្កែ ក្នុងឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤​ នេះ បានគូសបញ្ជាក់នៅលើផេកផ្លូវការថា វីដេអូនោះ បានកើតឡើងនៅឯបរទេស មិនមែនក្នុងព្រះរាជាណាចក្រកម្ពុជាទេ ហើយតាមការស្រាវជ្រាវ វីដេអូនេះត្រូវបានសារព័ត៌មានបរទេសបានផ្សាយតាំងពីអំឡុងខែមេសា ឆ្នាំ២០២៤ មកម្ល៉េះ។ ទន្ទឹមនឹងការបញ្ជាក់នោះ នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់មេត្តាជ្រាបថា រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយសូមបញ្ជាក់ឲ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ចៀសវាងការភាន់ច្រឡំពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ

    June 25, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលបន្ទុកខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍ និងនាំយកដ្រូនដើម្បីបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងបង្ហាញប្រជាកសិករ នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធានមន្ទីរកសិកម្ម មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន។ ការបន្តចុះពិនិត្យអន្តរាគមន៍នេះ ធ្វើឡើងក្នុងគោលបំណងសិក្សានិងវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង ហើយណែនាំដល់ប្រជាកសិករដែលចូលរួមប្រមាណជិត២០០គ្រួសារ អំពីរបៀបប្រើថ្នាំកសិកម្មបាញ់កម្ចាស់ដង្កូវ ក្នុងតម្លៃសមរម្យ ហើយមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព

    June 25, 2024
  • ព័ត៌មានជាតិ

    យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវនាពេលថ្មីៗនេះ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានបង្ហាះសារទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើង ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា

    June 25, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកជាផ្លូវការយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅលើទឹកដីក្រុងអង្គរនៃខេត្តសៀមរាបមក, សប្បុរសជនពីគ្រប់ទិសទីបាន និងកំពុងបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ដើម្បីគាំទ្រយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់មួយនេះ។ លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ «មូលនិធិគន្ធបុប្ផាកម្ពុជា ឆ្នាំ២០២៤» ទទួលបានថវិកាបរិច្ចាគសរុប ដែលសមមូលជាប្រាក់ដុល្លារអាម៉េរិក បានចំនួនប្រមាណ

    June 25, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងពិនិត្យមើលផ្នែកច្បាប់លក្ខន្តិកៈ របស់អង្គការសមាគម និងសំណើរសំណូមពរទាំងឡាយដែល ដែលតំណាងកម្មករនិយោជិត ១៣ម៉ឺននាក់បានដាក់ញត្តិ ជាបន្តបន្ទាប់ ស្នើសុំការអន្តរាគមន៍ ដើម្បីពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។ លោកបានឱ្យដឹងថា ក្រោយពីបានទទួលញត្តិពីតំណាងកម្មករនិយោជិត ក្រសួមហាផ្ទៃកំពុងពិនិត្យមើលសំណូមពរ ឬបញ្ហាដែលជាកង្វល់របស់បងប្អូនកម្មករ និយោជិត បានស្នើសុំឱ្យក្រសួងអន្តរាគមន៍។ បន្ថែមលើនោះក្រសួងក៏ កំពុងពិនិត្យមើលថាតើ តើសំណើរសំណូមពរទាំងនោះស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងឬយ៉ាងណា។ ជាពិសេស ក្រសួងមហាផ្ទៃ ក៏កំពុងពិនិត្យញត្តិទាំងនោះដោយ ធៀបជាមួយច្បាប់ពាក់ព័ន្ធ ពោលគឺច្បាប់ស្តីពីអង្គការសមាគម

    June 25, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ពិនិត្យនិងអនុវត្តច្បាប់លើករណីឃាតកម្មបង្កឡើងដោយជនល្មើស ស្រី ស៊ីណា ឱ្យបានត្រឹមត្រូវដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត និងស្នើសូមប្រជាពលរដ្ឋមានជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ សម្តេចធិបតី បានគូសរំលេចថាក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសអោយបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។ សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

    June 25, 2024
  • PR

    ១៧ មិថុនា ២០២៤- ក្រុមអ្នកបើកបរកង់បី និងរថយន្តកំពុងតែប្រមូលផ្តុំគ្នាយ៉ាងច្រើន កុះករនៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងឡាយដែលឆ្លងកាត់ទីនោះ។ តើហេតុអ្វីបានជាក្រុមអ្នកបើកបរទាំងនោះប្រមូលផ្ដុំគ្នា យ៉ាងកុះករនៅខាងមុខក្រុមហ៊ុន PassApp បែបនេះ ?   តាមពិត វាជាយុទ្ធនាការដ៏មានសារៈសំខាន់មួយ របស់ក្រុមហ៊ុន PassApp នោះ គឺយុទ្ធនាការចែកស្ទីកគ័រអប់រំពីចរាចរណ៍ ក្នុងគោលបំណងដាស់តឿន

    June 21, 2024
  • PR

    នៅថ្ងៃទី14-16 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ នោះគឺ “ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford” នៅឯសួនបណ្តោះអាសន្នគម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ក្នុងបរិវេណបុរីប៉េង ហួតបឹងស្នោរ ដែលមានភ្ញៀវកិត្តិយស និងប្រិយមិត្តអ្នកសារព័ត៌មានជាច្រើនបានចូលរួម ក្នុងកម្មវិធីដ៏ពិសេសនេះ។ ឯកឧត្តម ទៀ ស្យាម ស្ថាបនិកនៃក្រុម Cambodia Car

    June 20, 2024
  • PR

    ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងលោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor

    June 20, 2024