Liny Chan
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់ និស្សិត នៃសាកលវិទ្យាល័យ លីមកុងវីង”​ ។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «កម្ពុជាត្រូវរស់ពឹងខ្លួនឯងទើបមានចីរភាព និងខ្លាំង បើយើងរស់ដោយសារគេអនុគ្រោះ ត្រឹមតែកម្ចីថោក ហើយមិនអភិវឌ្ឍន៍ខ្លួនឯង យើងនៅតែពឹងគេមួយជីវិត »។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ «បើយើងនៅជាប្រទេសអភិវឌ្ឍតិច យើងមានផលប្រយោជន៍មួយចំនួន ដូចជាគេឱ្យថវិកាយើងខ្ចី ដោយគិតអត្រាទាបជាដើម ប៉ុន្តែពេលដែលយើងចេញពីចំនុចនេះ

    June 13, 2024
  • PR

    នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory Dark Edition ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 2,000 នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “រថយន្ត Ford

    June 12, 2024
  • សង្គម

    ប្រតិភូជាសមាជិកពីជាង ១៥ប្រទេសរបស់អង្គការសភាយុវពាណិជ្ជករអន្តរជាតិបានធ្វើដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យកុមារអង្គរក្នុងគោលបំណងសិក្សាស្វែងយល់អំពីលទ្ធភាពនានាក្នុងការគៀងគរថវិកាជំនួយជួយដល់មន្ទីរពេទ្យ។ អង្គការសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឬហៅកាត់ថា “JCI Cambodia” បានដឹកនាំគណៈប្រតិភូជាសមាជិកពីជាង១៥ប្រទេសនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកធ្វើដំណើរទស្សនកិច្ចទៅមន្ទីរពេទ្យកុមារក្នុងខេត្តសៀមរាប ដើម្បីធ្វើការសិក្សាស្វែងយល់អំពីលទ្ធភាពនិងកិច្ចសហការក្នុងការកៀរគរថវិកាបន្ថែម ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យក្នុងការផ្តល់នូវការព្យាបាលជំងឺដល់កុមារកម្ពុជាដោយឥតគិតថ្លៃ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លោក លី ឧត្តម ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានថ្លែងថា៖ “ដោយមើលឃើញពីបុព្វហេតុដ៏សំខាន់របស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការជួយសង្រ្គាះអាយុជីវិតកុមារកម្ពុជារាប់សែននាក់ជារៀងរាល់ឆ្នាំ ដោយឥតគិតថ្លៃ ទើបយើងបានអញ្ជើញបណ្តាប្រទេសជាសមាជិកឲ្យមកសិក្សាស្វែងយល់បន្ថែមអំពីសកម្មភាព និងស្ថានភាពរបស់មន្ទីរពេទ្យ ក្នុងគោលបំណងឲ្យពួកគេមានគំនិតបង្កើតជាគម្រោងឬកិច្ចសហការនានាក្នុងការកៀរគរការគាំទ្រ និងជំនួយជាថវិកា ដើម្បីជួយឲ្យប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរកាន់តែមាននិរន្តរភាព។” សកម្មភាពទស្សបកិច្ចនៅមន្ទីរពេទ្យរួមមាន ការស្វែងយល់បន្ថែមអំពីប្រតិបត្តិការរបស់មន្ទីរពេទ្យ និងចុះសួរសុខទុក្ខកុមារដែលមានជំងឺធ្ងន់ធ្ងរជាដើម។ គណៈប្រតិភូក៏បានធ្វើការសន្ទនាជាមួយអាណាព្យាបាលដែលកូនរបស់ពួកគេមានជំងឺមហារីកគ្រប់ឈាម និងបានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះជីវិតកុមារ និងធ្វើឱ្យស្ថានភាពរបស់ពួកគេប្រសើរឡើង។ ដំណើរទស្សនកិច្ចនេះ នឹងជាចំណុចចាប់ផ្តើមមួយក្នុងការផ្សារភ្ជាប់មន្ទីរពេទ្យកុមារអង្គរ ទៅនឹងម្ចាស់ជំនួយអន្តរជាតិ ក៏ដូចជាបណ្តាប្រទេសជាសមាជិកផ្សេងៗទៀតរបស់អង្គការសភាយុវពាណិជ្ជករអន្តរជាតិដែលមានសក្តានុពល ហើយនេះនឹងក្លាយជាប្រភពជំនួយមួយបន្ថែមទៀតទៅដល់មន្ទីរពេទ្យកុមារអង្គរដើម្បីបន្តបេសសកម្មរបស់ខ្លួនក្នុងការសង្រ្គោះកុមារនៅកម្ពុជាជានិច្ចនិរន្តរតទៅ។ អ្នកស្រី

    June 12, 2024
  • PR

    ក្រុមហ៊ុនខ្មែរ ប៊ែរវើរីជីស ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា ប្រកាសជ្រើសរើសបុគ្គលិក ២០០នាក់ ចូលបម្រើការងារនៅក្នុងផ្នែកលក់ និងជំនួយការលក់។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ ដូច្នេះសម្រាប់យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook

    June 12, 2024
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារសត្វពស់ថ្លាន់យក្សមួយក្បាលបានលេបរូបគាត់ទាំងរស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz កាលពីយប់ថ្ងៃអាទិត្យ ទី៩ ខែមិថុនានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ព្រៃ Dusun III Paraja ស្ថិតនៅក្នុងខេត្ត Sulawesi ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា​ ស្រ្តីជាជនងរងគ្រោះគឺជាកសិករ មានអាយុ ៥០ឆ្នាំ​ ហើយរូបគាត់បានបាត់ខ្លួនតាំងតែពីថ្ងៃទី៦ ខែមិថុនាម្លេះក្នុងពេលទៅបំពេញការងារនៅចំការ។ ក្រោយការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់ស្រ្តីរងគ្រោះ បុរសជាប្តីបានព្យាយាមស្វែងរកទាំងយប់ទាំងថ្ងៃរហូតបានឃើញតម្រុយនៃការបាត់ខ្លួនរបស់គាត់រួមជាមួយនឹងសត្វពស់ថ្លាន់មួយក្បាលប្រវែង ៧ម៉ែត្រ ដែលមានពោះប៉ោងយ៉ាងធំមិនបានវារទៅណារួច។ ក្រោយមកគេក៏បាននាំគ្នាវះពោះសត្វពស់ថ្លាន់មួយក្បាលនោះហើយក៏បានប្រទះឃើញសាកសពស្រ្តីរងគ្រោះតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    June 10, 2024
  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរបស់រាស្ត្រទេ ហើយសម្តេចធិបតី ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា តួនាទី និងកៅអីមន្ត្រី បានមកដោយសារពលរដ្ឋ។ សម្តេចធិបតី បានមានប្រសាសន៍ខាងលើនេះ នៅក្នុងឱកាស អញ្ជើញជាអធិបតី “បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និង បើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល”​ នាព្រឹកថ្ងៃចន្ទ ទី១០ មិថុនា ២០២៤ នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ « សម្តេចតេជោ លោកធ្លាប់មានប្រសាសន៍ហើយ

    June 10, 2024
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃចន្ទ ទី១០ មិថុនា ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញជាអធិបតី “បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និង បើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល”​ ។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជនដែលប្រព្រឹត្តពុករលួយក្នុងការជ្រើសរើសមន្ត្រីរាជការសាធារណៈ នឹងប្រឈមការចាត់វិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « យើងមានករណីចង់ស៊ីឡាក់ មិនមែនអត់ទេ ប៉ុន្តែត្រូវមានការចូលរួម និងអនុវត្តច្បាប់ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តែយើងមិនប្រកាស ប៉ុន្តែមានរឿងស៊ីឡាក់ហ្នឹង។ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនទាំងអស់គ្នា

    June 10, 2024
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនរីកចម្រើនបំផុតលើពិភពលោក បានប្រកាសពីការចេញលក់ស្មាតហ្វូនថ្មី realm C63 ដែលជាប្រភេទស្មាតហ្វូនរចនាម៉ូដបែបស្បែកយ៉ាងប្រណិត ចេញលក់ក្នុងតម្លៃក្រោម 200 ដុល្លារដំបូងគេបំផុត! អ្វីដែលពិសេសបំផុតនោះ ស្មាតហ្វូន realme C63 បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុត ដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាកម្លាំងសាកថ្មលឿន 45W លឿនជាងគេបំផុត សាកថ្មតែ ១ នាទី អាចនិយាយទូរស័ព្ទបាន ១ ម៉ោង និងមានបច្ចេកវិទ្យា AI ទំនើបៗជាច្រើនដូចជាការបញ្ជាតាមកាយវិការជាដើម។ ក្នុងឱកាសនៃការចេញលក់ស្មាតហ្វូនប្រភេទស្បែកដ៏ប្រណិតក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន realme ក៏នឹងប្រកាសទូតសុឆន្ទៈថ្មី ក្នុងការផ្សព្វផ្សាយទូរស័ព្ទ realme

    June 6, 2024
  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីកាលបរិច្ឆេទខាងលើនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ​ “កំពង់ផែពហុបំណងកំពត”​ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ខ្ញុំសូមបញ្ជាក់ការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន នឹងបើកនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ អត់ចាំបាច់ដល់ថ្ងៃទី២២ ខែសីហា ដែលជាថ្ងៃខួបមួយឆ្នាំនៃរដ្ឋាភិបាលអាណត្តិថ្មីនោះទេ

    June 6, 2024
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ មិថុនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ​ “កំពង់ផែពហុបំណងកំពត”​ ។ នាឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តកែប និងខេត្តកំពត មិនអនុញ្ញាតឱ្យបើកកាស៊ីណូឡើយ។ សម្រាប់ខេត្តកំពត អនុញ្ញាតតែនៅលើភ្នំបូកគោ និងព្រំដែនតែប៉ុណ្ណោះ។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « កន្លងទៅមានការស៉ើបសួរអំពីការស្នើសុំអាជ្ញាបណ្ណបើកកាស៊ីណូនៅខេត្តំពត។ ឥឡូវខ្ញុំសូមបញ្ជាក់ ការបើកការស៊ីណូកន្លងទៅ យើងអនុញ្ញាតតែនៅច្រកព្រំដែន ហើយមានតែមួយទេនៅបូកគោ អ៉ីចឹងចាប់ពីពេលនេះទៅ ក្រៅពីកន្លែងទាំងពីរនេះ គឺមិនចេញអាជ្ញាបណ្ណសម្រាប់ធ្វើកាស៊ីណូក្នុងខេត្តកំពតទៀតទេ

    June 6, 2024