- Liny Chan
- អន្តរជាតិ
(ទីក្រុងតូក្យូ ថ្ងៃទី3 ខែមិថុនា ឆ្នាំ2024)៖ មានភាពមិនប្រក្រតីត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តដំណើរការរថយន្តថ្មី និងឧបករណ៍ដែលធ្វើឡើងដោយក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុនជប៉ុនចំនួន 4 ផ្សេងទៀត ដើម្បីទទួលបានការអនុម័តដែលទាមទារសម្រាប់ការផលិតទ្រង់ទ្រាយធំ។ ករណីក្លែងបន្លំការធ្វើតេស្តទាំងនេះពាក់ព័ន្ធនឹងក្រុមហ៊ុន Toyota, Mazda Motor Corp., Yamaha Motor Co., Honda Motor Co. និង Suzuki Motor Corp រួមមានការប្រើប្រាស់ទិន្នន័យមិនត្រឹមត្រូវ និងការធ្វើតេស្តដែលធ្វើឡើងក្រោមលក្ខខណ្ឌដែលមិនស្របតាមស្តង់ដាររបស់រដ្ឋ។ ក្រុមហ៊ុនផលិតរថយន្តបាននិយាយថា “នៅក្នុងការធ្វើតេស្តវិញ្ញាបនប័ត្រសម្រាប់ទិន្នផលម៉ាស៊ីន នៃម៉ាស៊ីនសាំង ការធ្វើតេស្តគួរតែត្រូវបានអនុវត្តដោយប្រើប្រាស់កម្មវិធីគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនក្នុងស្ថានភាពដូចគ្នាទៅនឹងរថយន្តដែលផលិតច្រើន
June 5, 2024 - PR
ខេត្តតាកែវ ៖ កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៤ ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ ក្រុមហ៊ុន A9 CAM បានរៀបចំកម្មវិធីសប្បុរសធម៌ ក្រោមប្រធានបទ «បេសកកម្មស្នាមញញឹមកុមារ» ក្រោមវត្តមានលោក ឥន្ទ វិទូ ជំទប់ទី ១ ក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ, លោក ឃឹម ចន្ថន នាយកសាលាបឋមសិក្សា សិរីតំណាក់, លោក អ៊ុក ម៉ារិន្ទ ក្រុមប្រឹក្សា ខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ,
June 4, 2024 - PR
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន CMS-Cam Medical Services ដែលជាភ្នាក់ងារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស សហការជាមួយមន្ទីរពេទ្យផាយ៉ាថៃ២ (Payathai2) ប្រទេសថៃ បានរៀបចំសិក្ខាសាលាពិគ្រោះសុខភាពរយៈពេល ១ថ្ងៃពេញ ប្រព្រឹត្តទៅនៅអាគារ The KK Biz ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់សាធារណជនទូទៅ។ ក្រុមហ៊ុន CMS បានអញ្ជើញវេជ្ជបណ្ឌិតឯកទេស មកពីមន្ទីរពេទ្យផាយ៉ាថៃ២ ប្រទេសថៃ មកធ្វើបទបង្ហាញក្រោមប្រធានបទសុខភាពដ៏សំខាន់ចំនួន២ ស្តីពីសុខភាពប្រព័ន្ធរំលាយអាហារ (ក្រពះ ពោះវៀន និងថ្លើម) និងសុខភាពផ្នែក សម្ភពនិងរោគស្រ្តី
June 3, 2024 - PR
ទីបំផុតម្ចាស់ពានរង្វាន់សម្រាប់កម្មវិធីកម្រិតថ្នាក់ពិភពលោក Beat The Best រដូវកាលទី២ គឺត្រូវបានស្វែងរកឃើញជាផ្លូវការហើយនោះគឺ លីន សោម៉ា ។ លទ្ធផលមិនក្បត់ការខំប្រឹង នេះជាការយល់ឃើញ និងការសម្រេចចិត្តយ៉ាងសុក្រិតពីទស្សនិកជន ដែលជាគណៈកម្មការទី៥ ជាអ្នកផ្ញើរសារដោយផ្ទាល់ ផ្ដល់អោយបេក្ខនារីរូបនេះឈានដល់ចំណុចកំពូល ក្លាយជាម្ចាស់ពានស្រីថ្មីក្នុងប្រវត្តិសាស្ត្រប្រឡងចម្រៀងថ្មីប្រចាំឆ្នាំ ២០២៤ នេះ ។ ទិដ្ឋភាពនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រ គឺមានការអញ្ជើញចូលរួមជាវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត ភ័ក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អ្នកឧកញ៉ា អ៊ឹង ឆៃ ងួន និងលោកជំទាវ ព្រមទាំងវត្តមានរបស់ថ្នាក់ដឹងនាំជាច្រើនរូបតំណាងអោយក្រុមហ៊ុនស្រាបៀរ GANZBERG និងទស្សនិកជនយ៉ាងច្រើនកុះករពេញស្ទូឌីយោផ្សាយរបស់ទូរទស្សន៍ហង្សមាស
June 3, 2024 - PR
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ស្នងការរងនៃអគ្គស្នងការនគបាលជាតិ បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៉ិនធឺណិតក្រសួងព័ត៌មាននារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះថា ៦ ខែដើមឆ្នាំ២០២៤ អគ្គស្នងការនរគបាលជាតិ បង្ក្រាបបាននូវសកម្មភាពក្មេងទំនើង ចំនួន៨០០ករណី ដែលកើន២០០ករណី បើធៀបទៅនឹង៦ខែដូចគ្នា កាលដើមឆ្នាំ២០២៣។ ឯកឧត្តម បានបន្ថែមថា ក្នុងករណីបង្ក្រាបខាងលើ កម្លាំងបានធ្វើការឃាត់ខ្លួនចំនួន២០០០នាក់ ដោយក្នុងនោះក្មេងទំនើងជាង១៥០០នាក់ ត្រូវបានអប់រំ ធ្វើកិច្ចសន្យា ប្រគល់ជូនអាណាព្យាយបាលវិញ។ ដោយឡែកក្មេងទំនើងជាង ៤០០នាក់ផ្សេងទៀត ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីពិនិត្យឃើញថាមានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងព្រហ្មទណ្ឌ។ តាមឯកឧត្តម ស្នងការរងនៃអគ្គស្នងការនគបាលជាតិ
June 3, 2024 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី១០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣២°C។ ជាមួយគ្នានេះ គួរឲ្យកត់សំគាល់ថា រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
June 3, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទន្លេសិប្បនិម្មិត ស្ថិតក្នុងតំបន់បុរីទីប្រជុំជននៃខេត្តត្បូងឃ្មុំ មានផ្ទៃក្រឡា ៤៥.៤ ហិកតា ប្រវែង ១៨០០ម៉ែត្រ និងទទឹងជាមធ្យម ៤០០ម៉ែត្រ ដែលអាចផ្ទុកទឹកបាន ៣លានម៉ែត្រគូប ដោយមានឈ្មោះដើមថា “អាងតាវ៉ាន់” ជាកន្លែងមានប្រភពទឹកចេញធម្មជាតិ និងត្រូវបានកាយពង្រីក នៅឆ្នាំ២០១៤ ហើយបានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៦ ។ សព្វថ្ងៃ ក៏បានក្លាយជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាង ៥០ ០០០នាក់ និងរោងចក្រទឹកស្អាត ១កន្លែង ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ លើសពីនេះ ប្រភពទឹកមួយនេះ ក៏មាន
June 3, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេចធិបតី បានសម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធាន ដើម្បីអភិរក្ស ជំរុញ លើកទឹកចិត្ត និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈដែលរងហានីភ័យ បានឋិតថេរគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។ នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអ្នកស្នងមរតក ក្រោមពាក្យស្លោក «រក្សាចាស់ បង្កើត និង អភិវឌ្ឍថ្មី»
June 1, 2024 - PR
ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤] – ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុករបស់កម្ពុជាតាំងពីឆ្នាំ ១៩៩៦ ក្រុមហ៊ុនមានសេចក្តីរំភើបរីករាយ និង សូមប្រកាស លើការឧបត្ថម្ភគាំទ្រដល់សមាគមសិល្បករខ្មែរ រយៈពេល ៥ ឆ្នាំ។ ភាពជាដៃគូនេះបានឆ្លុះបញ្ចាំង ពីការជួយឧបត្ថម្ភគាំទ្រដោយឥតងាករេ របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏រស់រវើករបស់កម្ពុជា។ ការគាំទ្ររបស់សែលកាត នឹងរួមចំណែកដោយផ្ទាល់ ដល់កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមបន្ត របស់សមាគមសិល្បករខ្មែរ ដែលបានលើកកម្ពស់ការផ្សព្វផ្សាយទម្រង់សិល្បៈកម្ពុជា។ ការប្តេជ្ញាចិត្ត ចំពោះវប្បធម៌ និងវឌ្ឍនភាព
June 1, 2024 - ព័ត៌មានជាតិ
នាល្ងាចថ្ងៃសុក្រ ទី៣១ ឧសភា ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធី “អ្នកស្នងមរតក” ក្រោមទិសស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី” ។ ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាស ផ្ដល់ថវិកាឧបត្ថម្ភចំនួនដប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំ ដល់សមាគមសិល្បករខ្មែរ។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ «ដើម្បីជួយដល់ដំណើរការនៃការចូលរួម
May 31, 2024









