Liny Chan
  • PR

    ការដែលមានធានារ៉ាប់រងលើយានយន្តពិតជារឿងសំខាន់ និងមានអត្ថប្រយោជន៍បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ប្រសិនបើអ្នកមានបញ្ហា ឬជួបគ្រោះថ្នាក់ចរាចរណ៍ការធានារ៉ាប់រងនឹងទទួលខុសត្រូវទៅលើការខូចខាតទាំងឡាយនោះ ផ្ដល់ឲ្យអ្នកនូវទំនុកចិត្តខ្ពស់បំផុត។ ការធានារ៉ាប់រងលើយានយន្ត ពិតជាមានសារៈសំខាន់ សម្រាប់ហេតុផលជាច្រើនដូចជា ការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ និងការអនុលោមតាមច្បាប់សម្រាប់អ្នកបើកបរ។ មានធានារ៉ាបរងក្នុងដៃ  ប្រៀបដូចមានអង្គរក្សតាមថែរក្សាគ្រប់ពេលដែលអ្នកមានបញ្ហា ឬជួបគ្រោះថ្នាក់ចៃដន្យណាមួយ។ ទោះជាយ៉ាងណា  នៅពេលគិតដល់ការធ្វើធានារ៉ាប់រង ប្រាកដជាអាចនឹងមានភាពស្មុគស្មាញ ក្នុងការស្វែងរកក្រុមហ៊ុនដែលផ្ដល់នូវទំនុកចិត្តខ្ពស់ ឬមានការពិបាកក្នុងការធ្វើឯកសារ។ ប៉ុន្តែទាក់ទងនឹងចំណុចនេះ ធនាគារ ហ្វីលីព នឹងប្រែឲ្យមានភាពងាយស្រួលវិញ ព្រមទាំងធ្វើឲ្យអតិថិជននូវភាពកក់ក្ដៅ ព្រោះ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ទូទៅ ហ្វីលីព ដើម្បីផ្តល់ជូននូវភាពងាយស្រួលជូនអតិថិជនក្នុងការទិញធានារ៉ាប់រងយានយន្ត តាមកម្មវិធីធនាគារចល័ត Phillip Mobile បានយ៉ាងឆាប់ហ័ស និងមិនមានភាពស្មុគស្មាញក្នុងការបំពេញឯកសារផ្សេងៗឡើយ។ អតិថិជនធនាគារ

    May 23, 2024
  • PR

    រឿងភាគបែបទេពមច្ឆាដំបូងក្នុងស្រុកដ៏គួរឲ្យទាក់ទាញបានចាក់ផ្សាយជូនទស្សនាជាច្រើនភាគមកហើយនៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8 យប់។   រឿង «មេឆា» មានតួឯកដល់ទៅបីរូបដែលសុទ្ធតែជាកំពូលតារាលំដាប់ប្រទេសដូចជា លោក ឆន សុវណ្ណារាជ លោក ហ្សូណូ និងកញ្ញា មាន សូនីតា។ ជារឿងភាគទីមួយបែបត្រីខ្លួនមនុស្ស ឬភាសាសាមញ្ញហៅថានាងមច្ឆានោះ ទស្សនិកជនជាច្រើនបានលើកសរសើរនិងកំពុងតាមដានយ៉ាងខ្លាំងចំពោះរឿងភាគមួយនេះ។   ថ្មីៗនេះតួឯកស្រីដ៏ស្រស់សោភាកញ្ញា មាន សូនីតា បានបង្ហោះវីដេអូ Vlog ក្នុងពេលដំណើរការថតដោយមានទាំងពីការហាត់រៀនហែលទឹក ជ្រមុញទឹក និងការថតត្រាំក្នុងទឹករាប់ម៉ោងជាដើម ដោយមើលទៅពិតជាគួរឲ្យស្ញើចសរសើរនូវការលះបង់យ៉ាងអស់ពីកាយចិត្តដើម្បីភាពយន្តខ្មែរ។

    May 23, 2024
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ ក្រសួងសុខាភិបាលសម្រេចបិទទីតាំងផ្ដល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញ ចំនួន ០២កន្លែង ដែលរកឃើញមិនមានលិខិតអនុញ្ញាត។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នេះ។ ការបិទទីតាំងផ្ដល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ទទួលបន្ទុកសុខាភិបាល រួមជាមួយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង សហការជាមួយ លោកព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តស្វាយរៀង

    May 22, 2024
  • ព័ត៌មានជាតិ

    ទីភ្នាក់ងារជំនួយអាមេរិក USAID បានបង្ហាញពីភាពជោគជ័យនៃជំរំសត្វទោច ចាហ៊ូ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការពង្រីកជម្រកដ៏សំខាន់ដល់សត្វទោចថ្ពាល់លឿងដែលជិតផុតពូជនៅកែវសីមា។ តំបន់ជំរំសត្វទោច ចាហ៊ូ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ នាឱកាសអបអរសាទរទិវាអន្តរជាតិសម្រាប់ជីវៈចម្រុះ ក្រោមប្រធានបទ «ក្លាយជាផ្នែកនៃផែនការ» នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ USAID មរតកបៃតង បានបញ្ជាក់ពីការជួយគាំទ្រដល់ក្រុមអ្នកស្រាវជ្រាវនៅជំរំសត្វទោច ចាហ៊ូ របស់អង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិ ឱ្យសម្រេចបាននូវការពង្រីកការគ្រប់គ្រង ដែនជម្រករបស់សត្វទោចទំហំចំនួន ៤៤៥,៥ ហិកតាបន្ថែមទៀត ក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលធ្វើឱ្យការពង្រីកតំបន់រស់នៅរបស់សត្វទោចសរុបបានរហូតដល់ ៦៩១,៣ ហិកតា រហូតមកដល់បច្ចុប្បន្ន។ USAID មរតកបៃតង

    May 22, 2024
  • PR

    បន្ទាប់ពីសប្ដាហ៍ទី៤ នៃវគ្គផ្សាយផ្ទាល់ Beat The Live បានបញ្ចប់ទៅ នៅសប្ដាហ៍ក្រោយនឹងក្លាយជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលនៅសល់តែបេក្ខជន ៦រូប ចុងក្រោយតែប៉ុណ្ណោះ ដែលត្រូវប្រកួតប្រជែងគ្នាដើម្បីបានបន្តទៅកាន់វគ្គផ្ដាច់ព្រ័ត្រដែលជាវគ្គដណ្ដើមពាននៃកម្មវិធីប្រឡងចម្រៀងកម្រិតថ្នាក់ពិភពលោក Beat The Best រដូវកាលទី២នេះ។   បេក្ខជនឆ្នើមទាំង ៦រូបមាន បេក្ខនារី យ៉ាង ចាន់រតនា បេក្ខជន ភុន សុភ័ក្រ បេក្ខនារី លីន សោម៉ា បេក្ខជន លីម ឧត្តម បេក្ខនារី សោម មុន្នីនាថ បេក្ខជន

    May 22, 2024
  • ព័ត៌មានជាតិ

    ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា មានករណីយកកូនក្រពើមកព្រលែងនៅក្នុងស្រះទឹករបស់សាកលវិទ្យាល័យ ប៉ុន្តែត្រូវបានសន្តិសុខសាលាទប់ស្កាត់បានទាន់ពេល។ តាមរយៈការបង្ហោះនៅលើគណនីផ្ទាល់ខ្លួន ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា៖ «ជារឿងគ្រោះថ្នាក់និងអាក្រក់បំផុតដែលមានមនុស្សយកកូនក្រពើមកព្រលែងក្នុងទឹកស្រះសាកលវិទ្យាល័យយើង។ ថ្ងៃនេះជាថ្ងៃសីលធំសម្រាប់ពុទ្ធសានិកជន។ មានមនុស្សមួយចំនួនមានជំនឿថាការដោះលែងសត្វឲ្យមានជីវិតនិងសេរីភាពក្នុងថ្ងៃនេះជាទង្វើប្រកបដោយកុសលល្អខ្ពង់ខ្ពស់។ ប៉ុន្តែការដោះលែងសត្វមួយចំនួនឲ្យមានជីវិតបែរជាអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទៅវិញ។ សូមបងប្អូនបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់នេះជាដាច់ខាត។ ខ្ញុំសូមអរគុណនិងកោតសរសើរដល់បងប្អូនសន្តិសុខយើងដែលបានទប់ស្កាត់ទាន់ពេលនូវទង្វើដ៏គ្រោះថ្នាក់នេះ។ សូមយើងទាំងអស់គ្នាមានជំនឿប្រកបដោយវិចារណញ្ញាណត្រឹមត្រូវ »៕ អត្ថបទ៖ លីនី ប្រភព៖ Chet Chealy

    May 22, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលដល់ទីតាំងផ្ទះ លោកគ្រូចាក់សាក់យ័ន្ត ទស្សន៍ទាយ ដោះអំពើ ឈ្មោះ រ៉េម សារ៉ុម ហៅលោកគ្រូជ័យធន់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានធ្វើកំណត់ហេតុណែនាំឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សាក់យ័ន្ត ស្រោចទឹក ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។ លោក រ៉េម សារ៉ុម (លោកគ្រូជ័យធន់) បានយល់ព្រមចុះកិច្ចសន្យាជាមួយលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ​

    May 22, 2024
  • អន្តរជាតិ

    យ៉ាងហោចណាស់មាន​មនុស្សម្នាក់បានបាត់បង់ជីវិត និងជាច្រើនអ្នកទៀតរងរបួស បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines លេខ SQ321 ពីទីក្រុងឡុងដ៍ទៅកាន់ប្រទេសសិង្ហបុរីបានជួបប្រទះនឹងភាពចលាចលធ្ងន់ធ្ងរនៅលើអាកាស។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់បង់ជីវិត ជាជនជាតិអង់គ្លេស មានឈ្មោះថា Geoffrey Kitchen មានដើមកំណើតនៅក្រុង Bristol ប្រទេសអង់គ្លេស។ បើតាមការបញ្ជាក់ពីមន្ត្រីអាកាសយានដ្ឋាន បុរសដែលបាត់បង់ជីវិតមានអាយុ ៧៣ ឆ្នាំបានស្លាប់ដោយសារគាំងបេះដូង ខណៈភរិយា​របស់​លោកឈ្មោះថា Linda ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផង​ដែរ។ ជាមួយគ្នានេះដែរ បើតាមកាសែត

    May 22, 2024
  • អន្តរជាតិ

    យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines បានធ្វើការចុះចតជាបន្ទាន់នៅទីក្រុងបាងកក បន្ទាប់ពីជួបបញ្ហានៅលើទិសដៅហោះហើររបស់ខ្លួន នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។ បើយោងតាមការបញ្ជាក់នៅលើផេកផ្លូវរការរបស់ Singapore Airlines មុននេះបន្តិចបានឱ្យដឹងថា​ ហេតុការណ៍នេះ បានបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់។ គួរបញ្ជាក់ផងដែរថា យន្តហោះ Singapore Airlines ដែលធ្វើការចុះចតជាបន្ទាន់ គឺជាជើងហោះហើរពីទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ទៅកាន់ប្រទេសសឹង្ហបុរី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ តែបង្ខំចុះចតជាបន្ទាន់នៅទីក្រុងបាងកក។ យន្តហោះនោះ ជាប្រភេទ Boeing777-300ER ដឹកអ្នកដំណើរ ២១១នាក់ និងសហសេវិកសរុប១៨នាក់៕ អត្ថបទ៖

    May 21, 2024
  • PR

    ជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ GANZBERG ដែលបាននាំគុនខ្មែរទៅផ្សព្វផ្សាយដល់ទឹកដីបារាំង កីឡាករប្រដាល់គុនខ្មែរកម្ពុជាជិត ១០រូប នឹងចេញដំណើរទៅប្រកួតនៅលើទឹកដីប្រទេសបារាំងហើយ ដើម្បីប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ និងដណ្តើមខ្សែក្រវាត់ WKF (ពិភពគុនខ្មែរ)។ កីឡាករគុនខ្មែរ ដែលចេញទៅប្រកួតនៅប្រទេសបារាំង នៅថ្ងៃទី២ ខែមិថុនា នៅទីក្រុងប័រដូ រួមមាន ឈឿង ល្វៃ ប៉ះ Omar Samb ក្នុងតំណែងគូឯក, លន បញ្ញា ប៉ះ Omar Bathily, ទួន ស្រីពិន ប៉ះ Marika Orel , និងកីឡាករ

    May 21, 2024