- Liny Chan
- PR
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញពីវឌ្ឍនភាពជាវិជ្ជមានទាំង៤ជម្រើស ជូនដល់អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា។ អ្នកឧកញ៉ា ម្ចាស់បុរី ឡេង ណាវ៉ាត្រា បានបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលនេះ ជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូន និងអតិថិជនទាំងអស់ឱ្យបានជ្រាបពីវឌ្ឍនភាពទាំង៤ជម្រើស របស់ក្រុមហ៊ុនមានដូចខាងក្រោម៖ ១. ក្រុមហ៊ុនបានដោះដូរផ្ទះជូនអតិថិជន ប្ដូរពីផ្ទះយកជាដី មកដល់ពេលបច្ចុប្បន្នសរុបបានចំនួន ១៦៣ផ្ទះ។ ២. ចំពោះអតិថិជនបានមកដាក់ពាក្យជាមួយក្រសួង ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិប្លង់រឹង រយៈ៤ថ្ងៃ បានចំនួន ៥៩៧ផ្ទះ។
May 31, 2024 - PR
ភ្នំពេញ, ថ្ងៃទី30 ខែឧសភា ឆ្នាំ 2024៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុន ភេសជ្ជៈឈានមុខគេនៅកម្ពុជា ដែលល្បីល្បាញខាងភាពច្នៃប្រឌិត និងគុណភាព មានក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូដ៏អស្ចារ្យជាមួយកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao)។ ភាពជាដៃគូនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរវិវឌ្ឍន៍របស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឆ្ពោះទៅរកការទទួលស្គាល់ និងឧត្តមភាពជាសកល។ ការមកដល់ប្រទេសកម្ពុជារបស់ ម៉ានី ប៉ាគីអាវ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារហនុមាន ប៊ែវើរីជីស។ ដើម្បីទទួលបាននូវបដិសណ្ធារកិច្ចឱ្យស័ក្តិសម និងល្អឥតខ្ចោះ ហនុមានបានរៀបចំយន្តហោះលក្ខណៈឯកជនដ៏ពិសេសមួយ សម្រាប់ការមកដល់របស់លោក ដោយធានាបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអស្ចារ្យ។ កាយវិការនេះ
May 30, 2024 - PR
កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការចាប់រង្វាន់អាពាហ៍ពិពាហ៍លំដាប់ពិភពលោក ដើម្បីស្វែងរកអតិថិជន ដែលបានបន្តគាំទ្រស្រាបៀរ GANZBERG ដាក់ក្នុងកម្មពិធីមង្គលការ និងកម្មពិធីផ្សេងៗ។ ការចាប់រង្វាន់ គឺមានចំនួនរហូតដល់ទៅ ៥១គូ ដែល ៥០គូ គឺឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១,០០០ ដុល្លារ និង ១គូ គឺឈ្នះរង្វាន់ទឹកប្រាក់រហូតដល់ទៅ ២២,២២២ ដុល្លារឯណោះ។ អីឡូវនេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរកឃើញគូស្នេហ៍អាពាហ៍ពិពាហ៍ថ្មីថ្មោង ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ២២,២២២ ដុល្លារ វគ្គទី២ បានទៅលើឈ្មោះ ឈន
May 30, 2024 - PR
ភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ — Heineken® ស្រាបៀរម៉ាកល្បីលំដាប់ពិភពលោក កំពុងនាំមកជូនកម្មវិធីមួយដែលមានឈ្មោះថា Star Quality មកប្រទេសកម្ពុជាជាលើកដំបូងជាមួយគោលបំណងក្នុងការស្វែងរក និងលើកស្ទួយ Bartender នៅទូទាំងពិភពលោក។ កម្មវិធីនេះនឹងផ្តល់ជូនអ្នកដែលចូលរួមជាមួយនឹងវគ្គបណ្តុះបណ្តាលដើម្បីទទួលបានការទទួលស្គាល់ពីកម្មវិធី Star Quality ដោយចាប់ផ្តើមពីជំនាញចាក់ស្រាបៀររហូតទៅដល់ការលើកស្រាបៀរជូនអតិថិជនប្រកបដោយជំនាញដ៏ឥតខ្ចោះ។ កម្មវិធី Star Quality គឺលើសពីវគ្គបណ្តុះបណ្ដាលធម្មតា ពោលគឺកម្មវិធីនេះនឹងផ្តល់ឱកាសពិសេសដល់អ្នកមានទេពកោសល្យខាង Bartender ក្នុងស្រុកដោយមានវគ្គប្រកួតប្រជែងដើម្បីឈ្នះ និងទទួលបានឱកាសទៅបង្ហាញជំនាញរបស់ខ្លួននៅលើឆាកអន្តរជាតិ។ អ្នកជំនាញក្រឡុកស្រាចំនួន ១០ រូបនៅកម្ពុជានឹងត្រូវបានជ្រើសរើសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាខែកក្កដាខាងមុខនេះ ហើយនឹងត្រូវប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនាខែសីហា។ ជើងឯកអ្នកក្រឡុកស្រា ១
May 30, 2024 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ការធ្វើត្រូវធ្វើបន្ទាន់ ព្រែកជីកហ្វូណន នេះដូចគ្នា
May 30, 2024 - PR
សាធារណជនឥឡូវនេះ អាចទូទាត់ការបង់ពន្ធ ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈធនាគារ វីង ដោយមិនគិតថ្លៃសេវាបន្ថែមឡើយ។ ភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤៖ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សិទ្ធអនុញ្ញាតទៅដល់ធនាគារ វីង ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បី ផ្តល់នូវភាពងាយស្រួលទៅដល់អ្នកជាប់ពន្ធជារូបវន្តបុគ្គល និងស្ថាប័ននានា ក្នុងការបំពេញកាត្វកិច្ចបង់ពន្ធនៅទូទាំងប្រទេសកម្ពុជា តាមរយៈធនាគារ វីង ដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ។ កិច្ចសហការនៃសេវាកម្មនេះ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅអគារធនាគារ វីងថៅវើ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ា គិត
May 29, 2024 - PR
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការនូវកំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ
May 29, 2024 - PR
បន្ទាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានបញ្ចប់ទៅនៅសប្ដាហ៍ក្រោយនេះយើងនឹងរកឃើញម្ចាស់ពានរដូវកាលថ្មីនេះហើយ ដែលនៅសល់ជើងខ្លាំងតែ ៤រូបចុងក្រោយតែប៉ុណ្ណោះ ដែលត្រូវប្រកួតប្រជែងដណ្ដើមពាននៃកម្មវិធីប្រឡងចម្រៀងកម្រិតថ្នាក់ពិភពលោក Beat The Best រដូវកាលទី២នេះ។ បេក្ខជន បេក្ខនារីជើងខ្លាំង ៤រូប ចុងនៃកម្មវិធីប្រឡងចម្រៀង Beat The Best រដូវកាលទី២ ត្រូវបានរកឃើញហើយគឺមានបេក្ខនារី យ៉ាង ចាន់រតនា បេក្ខជន លីម ឧត្តម បេក្ខនារី លីន សោម៉ា និងបេក្ខជន ផុន សុភ័ក្ក្រ ។ ពិតជាគួរឲ្យស្ញើចសរសើរសម្រាប់អ្នកទាំងបាន ៤រូប បានខិតខំពុះពារគ្រប់ឧបសគ្គ គ្រប់វិញ្ញាសារ យកឈ្នះបេក្ខជនរាប់ពាន់នាក់ទម្រាំមកក្លាយជាបេក្ខជនលេចធ្លោរចុងក្រោយដែលត្រូវដណ្ដើមពានរង្វាន់នៅសប្ដាហ៍ក្រោយនេះ
May 27, 2024 - PR
ព្រឹត្តិការណ៍ពីរធំៗ ដែល Ganzberg បានសហការជាមួយស្ថាប័ន KSF (Kun Khmer Super Fight) នាំយកកីឡាករគុនខ្មែរជួរមុខលំដាប់កំពូលៗ ចំនួន ៧រូប ហោះទៅរៀបចំការប្រកួតលក្ខណៈគុនខ្មែរ និងដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក តតាំងជាមួយកីឡាករមកពីប្រទេសផ្សេងៗគ្នា លើទឹកប្រទេសបារាំង។ ក្នុងនោះព្រឹត្តិការណ៍លើកទី១ នៃដំណើរផ្សងព្រេង ដើម្បីបង្ហាញពីមោទនភាពនៃសិល្បៈដូនតាខ្មែរ ដែលមានអាយុកាលដ៏ចំណាស់មួយនេះ Kun Khmer Super Fight និង Ganzberg បាននាំអ្នកប្រដាល់កម្ពុជា ៥រូប ទៅកាន់ទីក្រុងប័រដូ ប្រទេសបារាំង ដោយធ្វើឡើងនាថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៤។
May 24, 2024 - PR
កម្មវិធីប្រឡងចម្រង Cambodian Idol រដូវកាលទី៥ កំពុងតែឈានចូលមកជាថ្មីដើម្បីជ្រើសរើសបេក្ខជន បម្រើជាចំណីអារម្មណ៍ថ្មីសម្រាប់ទស្សនិកជនទៀតហើយ ក្រោយទទួលបានភាពជោគជ័យជាប្រវត្តសាស្រ្តដែលជាកម្មវិធីប្រឡងចម្រៀងល្បីទទួលបានការគាំទ្រខ្លាំងបំផុតនៅកម្ពុជា។ គ្រាន់តែបញ្ចេញ Poster រដូវកាលទី៥នេះភ្លាម អ្នកគាំទ្រជាច្រើននៃកម្មវិធីនេះ បានចាប់អារម្មណ៍ និងកំពុងតែត្រៀមខ្លួនដើម្បីដាក់ពាក្យចូលរួមប្រកួត ហើយរឹតតែរំជើបអារម្មណ៍បំផុតនោះគឺ Concept ថ្មីរបស់កម្មវិធីប្រចម្រៀងដ៏អស្ចារ្យនេះ ជាមួយនឹងការហោះហើរទៅដល់ទីអាវកាសរបស់គណៈកម្មការទាំង៤រូប។ កំពូលតារាចម្រៀងទាំង៤រូបដែលជាគណៈកម្មការកាលពីរដូវកាលទី4 បានបន្តបេសកកម្មនូវរដូវកាលទី5នេះបន្តទៀត ដោយក្នុងនោះគឺមានកំពូលតារាចម្រៀងគណៈកម្មការ ឱក សុគន្ធកញ្ញា, ឆន សុវណ្ណារាជ, ណុប បាយ៉ារិទ្ធ, និង សុខ សីឡាលីន។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងគណកម្មការក្នុងរដូវកាលថ្មីនេះ អ្នកនាង
May 23, 2024









