Liny Chan
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនល្បីឈ្មោះលើពិភពលោក បានប្រកាសពីតម្លៃស្មាតហ្វូនថ្មី realm C63 ដែលជាប្រភេទស្មាតហ្វូនរចនាម៉ូដបែបស្បែកយ៉ាងប្រណិត ចេញលក់ក្នុងតម្លៃពិសេសបំផុតត្រឹមតែ 189 ដុល្លារ! ស្របគ្នានឹងថ្ងៃប្រកាសចេញលក់ស្មាតហ្វូន realme C63 នេះ ក្រុមហ៊ុន realme ក៏បានបង្ហាញមុខ BA ថ្មីជាតារាចម្រៀងល្បីឈ្មោះមួយរូបគឺកញ្ញា រ៉ាប៊ី ថតបង្ហាញសម្រស់យ៉ាងស្រស់ស្អាតជាមួយស្មាតហ្វូនប្រភេទស្បែកប្រណិត realme C63។ តារាចម្រៀងរ៉ាប៊ីត្រូវបានមហាជនទទួលស្គាល់ថាជាតារាចម្រៀងមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងស្រទាប់មហាជនទូទាំងប្រទេសព្រោះតែបទចម្រៀងល្បីៗជាច្រើនបទ ជាពិសេសរូបសម្រស់និងក្បាច់រាំដ៏ទាក់ទាញរបស់នាង។ នេះជាមូលហេតុដែលធ្វើឱ្យតារាចម្រៀងរូបនេះត្រូវបានជ្រើសរើសជា BA ថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទលំដាប់ពិភពលោកមួយនេះ។ ស្មាតហ្វូន realme C63 បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុត ដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ

    June 19, 2024
  • PR

    [ភ្នំពេញ ថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2024] កាលពីពេលថ្មីៗនេះ MoneyGram បានបង្កើតភាពជាដៃគូ ដើម្បីផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍ពិសេសក្នុងការផ្ទេរប្រាក់។ កិច្ចសហការនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍អតិថិជនទាំងមូល ដោយធានាបាននូវពេលវេលានៃការធ្វើប្រតិបត្តិការលឿនជាងមុន កាត់បន្ថយថ្លៃចំណាយ និងការផ្តល់ជូនជាអាទិភាពសម្រាប់អតិថិជនដោយភាពស្មោះត្រង់។ តាមរយៈការប្រើប្រាស់ចំណុចប្រសព្វខ្លាំងរបស់ក្រុមហ៊ុនទាំងពីរ គំនិតផ្តួចផ្តើមនេះនឹងផ្តល់នូវការបង្កើនតម្លៃ និងភាពងាយស្រួលសម្រាប់អតិថិជនដែលត្រូវការសេវាផ្ទេរប្រាក់អន្តរជាតិ ដែលអាចជឿទុកចិត្តបាន ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះសេវាកម្មដ៏លេចធ្លោ និងការពេញចិត្តរបស់អតិថិជន។ MoneyGram គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ឈានមុខគេលើពិភពលោក ដែលសម្រួលដល់ការផ្ទេរប្រាក់ជាសកលដោយរលូន។ ថ្មីៗនេះ MoneyGram បានចាប់ផ្តើមភាពជាដៃគូជាមួយធនាគារ ព្រីនស៍ និងផ្តល់ជូនប្រូម៉ូសិនដល់អតិថិជន។ ការផ្ដល់ប្រូម៉ូសិននេះត្រូវបានប្រព្រឹត្តឡើងដើម្បីបំពេញតាមតម្រូវការនានាដូចជា ការផ្ទេរប្រាក់សម្រាប់ថ្លៃសិក្សានៅបរទេស ការជូនជាកាដូ ឬការចំណាយផ្សេងៗទូទៅ។ សេវាកម្មនេះពិតជាផ្តល់ជូនអតិថិជនយើងនូវភាពស្ងប់ចិត្ត

    June 19, 2024
  • PR

    ទន្ទឹមនឹងភាពរីកចម្រើននៃផ្នត់គំនិតរបស់ប្រជាជនកម្ពុជា បានធ្វើឱ្យអាជីវកម្មតូចធំរីកដុះដាលដូចជាផ្សិតនៅពាសពេញផ្ទៃប្រទេស។ ដោយឡែកតម្រូវការលុយកាក់សម្រាប់ពង្រីក និងពង្រឹងអាជីវកម្មក៏តែងតែមានជាហូរហែរ ដើម្បីរក្សាស្ថិរភាពមុខរបរឱ្យនៅស្ថិតស្ថេរ និងរីកធំធាត់ឡើង។ អាស្រ័យហេតុនេះហើយទើបធនាគារ ហ្វីលីព បង្កើតឱ្យមានសេវាកម្មកម្ចីមួយ សម្រាប់ម្ចាស់អាជីវកម្មតូច និងមធ្យម 3ប្រភេទដូចជា អាជីវកម្មផ្គត់ផ្គង់ផ្នែកប្រមូលសំរាម ភ្លើង និងទឹកស្អាត។ ទំហំកម្ចីដែលម្ចាស់អាជីវកម្មអាចទទួលបានគឺមានទំហំដល់ទៅ 120% និងគិតជាទឹកប្រាក់អាចលើសពី 20ម៉ឺនដុល្លារ ទៅ 70ម៉ឺនដុល្លារ។ បើងាកមកមើលអត្រាការប្រាក់វិញ ធនាគារហ្វីលីព កំណត់ការប្រាក់ទាបបំផុត 9%ក្នុង 1ឆ្នាំ ថែមទាំងអាចខ្ចីបានរយៈពេលដល់ទៅ 10ឆ្នាំ (និងអាចចចារបន្ថែមបាន)។ ខាងលើនេះគ្រាន់តែជាព័ត៌មានត្រួសៗ ប្រសិនបើមិត្តអ្នកអានមានចម្ងល់បន្ថែម ក៏ដូចជាចង់ដឹងព័ត៌មានលម្អិតបន្ថែមទៀត សូមធ្វើការទាក់ទងទៅកាន់ភ្នាក់ងាររបស់ធនាគារ ហ្វីលីព

    June 19, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ នាព្រឹកថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិវបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយស្ពានអាកាសនេះ ត្រូវបានប្រសិទ្ធនាម ថា «ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត» ។ មានប្រសាសន៍នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសភ្លោះនេះ គឺជាគម្រោងថ្មីបន្ថែមមួយទៀត សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលបានកើតចេញពីអនុសាសន៍ប្រកបដោយ​អត្ថន័យ​​​​យ៉ាងជ្រាលជ្រៅរបស់សម្ដេចតេជោ

    June 17, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់ ជាពិសេសនៅតាមតំបន់ការដ្ឋានដែលត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ ដូចក្នុងករណីការដាំដើមឈើបន្ថែមនៅចំណុចគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និងគម្រោងស្ពានអាកាសមរតកតេជោ ជាដើម។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល” នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំក្រសួង-ស្ថាប័នជំនាញ និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តអនុវត្តដោយឈរ លើគោលការណ៍ជាអាទិភាព ចំនួន២ រួមមាន ៖

    June 17, 2024
  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាជាថ្មីម្ដងទៀត ដោយជំរុញឲ្យអាជ្ញាធរ ខិតខំទប់ស្កាត់ និងបង្រ្កាបឲ្យបានសកម្មបន្ថែមទៀតចំពោះក្មេងទំនើង បើហ៊ានងើបមួយក្រុម ត្រូវបង្រ្កាបមួយក្រុម ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម។ សម្តេចធិបតី បានដាក់ចេញបទបញ្ជាជាថ្មីនេះ នៅក្នុង​ឱកាសអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល” នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ឥឡូវសូមអរគុណណាស់ ចំពោះអាជ្ញាធររបស់យើង កម្លាំងសមត្ថកិច្ច

    June 17, 2024
  • PR

    នៅពេលដែលការប្រកួត Euro 2024 ខិតជិតមកដល់ ក្រុមការងារយើងនៅ 1Byte មានមោទកភាពក្នុងការបង្ហាញនិងនាំអោយលោកអ្នកជាមួយនឹងការផ្សព្វផ្សាយដ៏អស្ចារ្យរបស់យើង ដែលត្រូវបានរចនាឡើងដើម្បីបង្កើនដំណើរការឌីជីថលរបស់អ្នក នៅពេលអ្នកកំពុងរីករាយនារដូវកាលបាល់ទាត់។ ស្វែងយល់ពីសេវាកម្ម Cloud Computing និង Web Hosting ប្រកបដោយភាពច្នៃប្រឌិត ជាមួយនឹងការបញ្ចុះតម្លៃ និងការផ្សព្វផ្សាយដ៏អស្ចារ្យ ដែលពិតជានឹងជម្រុញអាជីវករ និងអាជីវកម្មកាន់តែច្រើនឡើង។ 1. ការផ្តល់ជូនពិសេសសម្រាប់ខែមិថុនា ឆ្នាំ 2024 ស្វែងយល់ពីការផ្សព្វផ្សាយផ្តាច់មុខក្នុងខែមិថុនារបស់យើង ដែលត្រូវបានរចនាឡើងដើម្បីផ្លាស់ប្តូរវត្តមានលើអ៊ីនធឺណិតរបស់អ្នក៖ Shared Hosting៖ ● គម្រោង Lite និង Essential៖ រីករាយជាមួយការបញ្ចុះតម្លៃ

    June 15, 2024
  • PR

    GANZBERG ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនស្រាបៀរ GANZBERG បានបន្តធ្វើយុទ្ធនាការសប្បុរសធម៌ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ ខេត្តឧត្តរមានជ័យ តាមកាលកំណត់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមកន្លងមក។ ប្រជាពលរដ្ឋនាំគ្នាមករង់ចាំតាំងតែពីម៉ោង ៧ព្រឹក បានធ្វើអោយកន្លែងចាក់សាំងណែនណាន់តាន់តាប់ រកកន្លែងចូលមិនឃើញដែលម៉ោងកំណត់របស់ក្រុមការងារ GANZBERG គឺវេលាម៉ោង ៨ព្រឹកឯណោះ។ ខណៈនោះផងដែរបងៗ ខាងសមត្ថកិច្ចក្នុងតំបន់បានចុះមកជួយសម្រួល ចរាចរណ៍នឹងសណ្ដាប់ធ្នាប់ ដើម្បីងាយស្រួលអោយប្រជាពលរដ្ឋបានចូលចាក់សាំងម៉ូតូអោយបានគ្រប់ៗគ្នា និងអោយមានដំណើរការរលូនផងដែរ។ ប្រជាពលរដ្ឋគ្រប់ៗរូបពិតជាមានសេចក្ដីត្រេកអរ សប្បាយរីករាយឥតឧបមា ដែលក្រុមការងាររបស់ក្រុមស្រាបៀរ GANZBERG បានចុះមកចាក់សាំងម៉ូតូហ្វ្រីជូនពួកគាត់ តាមពេលវេលា និងតាមកាលកំណត់ដូចដែលបានផ្សព្វផ្សាយក្នុងបណ្ដាញ់សង្គមពិតប្រាកដមែន។ ប្រជាពលរដ្ឋជាច្រើនបាននិយាយថា ក្រុមហ៊ុនស្រាបៀរ GANZBERG

    June 14, 2024
  • PR

    សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ។ ខេត្តកំពង់ឆ្នាំង ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤៖  ធនាគារ វីង (ខេមបូឌា) ម.ក បានបោះជំហានទៅមុខដ៏សំខាន់មួយទៀតជាមួយនឹងការបើកសម្ពោធសាខាថ្មីរបស់ខ្លួនស្ថិតនៅចំកណ្តាលក្រុងកំពង់ឆ្នាំងតែម្តង។ យុទ្ធសាស្ត្រនៃការពង្រីកខ្លួននេះ គឺនាំមកនូវសេវាធនាគារដ៏សម្បូរបែប ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុដែល មានភាពច្នៃប្រឌិត ដើម្បី ផ្តល់អំណាច និង គាំទ្រ ទៅដល់សហគមន៍ តាមរយៈ ការ រួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុកាន់តែប្រសើរបន្ថែមទៀត។ ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមអធិបតីភាព នៃ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល

    June 14, 2024
  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ថ្មីៗនេះមានក្រុមអ្នកវិនិយោគចង់បើកសាលាបង្រៀនផ្នែកអវកាសនៅកម្ពុជា តែត្រូវបានសម្តេចច្រានចោល ព្រោះជំនាញនេះមិនឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជានោះទេ។ សម្ដេចធិបតី បានមានលើកឡើងបែបនេះ នោក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « នៅកម្ពុជា ម៉ោងស្មាននេះមិនទាន់ចាំបាច់នៅក្នុងការបង្កើត ឬមួយបណ្តុះបណ្តាលខាងយានអវកាសនិកនោះទេ ថ្ងៃមុនពីណាមកជួបខ្ញុំថា គេសុំបង្កើតមហាវិទ្យាល័យ Space មួយ (មហាវិទ្យាល័យ ផ្នែកអវកាស) នៅកម្ពុជា ខ្ញុំថានៅកម្ពុជាអត់ទាន់ត្រូវការនោះទេ អ្នកឯងចង់ធ្វើទៅ ប៉ុន្តែ ខ្ញុំប្រាប់ថាវាអត់ត្រូវការដាក់នាំតែខាតទេ!

    June 13, 2024