ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការក្លែងបន្លំការធ្វើតេស្តរថយន្តត្រូវបានរកឃើញនៅក្រុមហ៊ុន Toyota, Mazda និងក្រុមហ៊ុនផលិតរថយន្ត 3ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន

    BY Liny Chan June 5, 2024
    ការក្លែងបន្លំការធ្វើតេស្តរថយន្តត្រូវបានរកឃើញនៅក្រុមហ៊ុន Toyota, Mazda និងក្រុមហ៊ុនផលិតរថយន្ត 3ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន

    (ទីក្រុងតូក្យូ ថ្ងៃទី3 ខែមិថុនា ឆ្នាំ2024)៖ មានភាពមិនប្រក្រតីត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តដំណើរការរថយន្តថ្មី និងឧបករណ៍ដែលធ្វើឡើងដោយក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុនជប៉ុនចំនួន 4 ផ្សេងទៀត ដើម្បីទទួលបានការអនុម័តដែលទាមទារសម្រាប់ការផលិតទ្រង់ទ្រាយធំ។ ករណីក្លែងបន្លំការធ្វើតេស្តទាំងនេះពាក់ព័ន្ធនឹងក្រុមហ៊ុន Toyota, Mazda Motor Corp., Yamaha Motor Co., Honda Motor Co. និង Suzuki Motor Corp រួមមានការប្រើប្រាស់ទិន្នន័យមិនត្រឹមត្រូវ និងការធ្វើតេស្តដែលធ្វើឡើងក្រោមលក្ខខណ្ឌដែលមិនស្របតាមស្តង់ដាររបស់រដ្ឋ។

    ក្រុមហ៊ុនផលិតរថយន្តបាននិយាយថា “នៅក្នុងការធ្វើតេស្តវិញ្ញាបនប័ត្រសម្រាប់ទិន្នផលម៉ាស៊ីន នៃម៉ាស៊ីនសាំង ការធ្វើតេស្តគួរតែត្រូវបានអនុវត្តដោយប្រើប្រាស់កម្មវិធីគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនក្នុងស្ថានភាពដូចគ្នាទៅនឹងរថយន្តដែលផលិតច្រើន ប៉ុន្តែវាត្រូវបានធ្វើឡើងដោយប្រើកម្មវិធីគ្រប់គ្រងមុខងារកែតម្រូវពេលវេលាបញ្ឆេះ”។

    កម្មវិធីប្រព័ន្ធគ្រប់គ្រងម៉ាស៊ីននៅក្នុងរថយន្ត Mazda មួយចំនួនបានស្ថិតក្រោមការវិភាគនិងវាយតម្លៃ បន្ទាប់ពីការបើកបង្ហាញជាផ្លូវការដោយមន្ត្រីរដ្ឋាភិបាលជប៉ុន។ ភាពមិនប្រក្រតីត្រូវបានរកឃើញនៅក្នុងប្រព័ន្ធកម្មវិធី Mazda MX-5 RF ចាប់ពីឆ្នាំ 2018 ឡើងទៅ និងរថយន្ត Mazda 2 ចាប់ពីឆ្នាំ 2021 ឡើងទៅ។ របកគំហើញនេះបានជម្រុញឱ្យមានការស៊ើបអង្កេតយ៉ាងលម្អិតលើការអនុម័ត្រ និងតម្លាភាពនៃដំណើរការបញ្ជាក់វិញ្ញាបនប័ត្ររបស់ក្រុមហ៊ុន Mazda ។

    Toyota ក៏ជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយបង្អស់ដែលត្រូវប្រឈមមុខនឹងការត្រួតពិនិត្យបន្ត បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលជប៉ុនបានរកឃើញភាពមិនប្រក្រតីនៅក្នុងកម្មវិធីប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនលើម៉ូដែលរថយន្តជាច្រើនរបស់ខ្លួន។ មជ្ឈមណ្ឌលស៊ើបអង្កេតលើកម្មវិធីប្រព័ន្ធដែលប្រើនៅក្នុងរថយន្ត Toyota Yaris ចាប់ពីឆ្នាំ 2020 ឡើងទៅ និងរថយន្ត Toyota Corolla ចាប់ពីឆ្នាំ 2019 ឡើងទៅ។ ករណីទាំងនេះកើតឡើងជាផ្នែកនៃការពិនិត្យកាន់តែតឹងរឹងលើការអនុវត្តវិញ្ញាបនប័ត្រយានយន្តនៅក្នុងឧស្សាហកម្មរថយន្ត។

    នៅពេលដែលការស៊ើបអង្កេតនៅតែបន្ត បានធ្វើឱ្យអ្នកប្រើប្រាស់ និងនិយតករនឹងតាមដានយ៉ាងដិតដល់កាន់តែខ្លាំង ដើម្បីមើលពីរបៀបដែលក្រុមហ៊ុន Toyota និង Mazda ដោះស្រាយកង្វល់ទាំងនោះ និងមានវិធានការបែបណាដែលនឹងត្រូវអនុវត្តដើម្បីការពារបញ្ហាបែបនេះនាពេលអនាគត។ ការរកឃើញភាពមិនប្រក្រតីនេះទំនងជាមានផលប៉ះពាល់ចំពោះការលក់រថយន្ត Toyota និង Mazda ដោយពង្រឹងតម្រូវការនៃការត្រួតពិនិត្យកាន់តែតឹងរ៉ឹង និងការអនុម័ត្រតាមដំណើរការវិញ្ញាបនប័ត្ររថយន្ត៕

    ប្រភព៖ Nippon.com

    Share This Post: