អន្តរជាតិ

ស្រ្តីឥណ្ឌូនេស៊ីម្នាក់ត្រូវបានពស់ថ្លាន់មួយក្បាលលេបទាំងរស់

BY
Liny Chan
June 10, 2024

ឥណ្ឌូនេស៊ី៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារសត្វពស់ថ្លាន់យក្សមួយក្បាលបានលេបរូបគាត់ទាំងរស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz កាលពីយប់ថ្ងៃអាទិត្យ ទី៩ ខែមិថុនានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ព្រៃ Dusun III Paraja ស្ថិតនៅក្នុងខេត្ត Sulawesi ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។

ប្រភពខាងលើបានបន្តថា​ ស្រ្តីជាជនងរងគ្រោះគឺជាកសិករ មានអាយុ ៥០ឆ្នាំ​ ហើយរូបគាត់បានបាត់ខ្លួនតាំងតែពីថ្ងៃទី៦ ខែមិថុនាម្លេះក្នុងពេលទៅបំពេញការងារនៅចំការ។ ក្រោយការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់ស្រ្តីរងគ្រោះ បុរសជាប្តីបានព្យាយាមស្វែងរកទាំងយប់ទាំងថ្ងៃរហូតបានឃើញតម្រុយនៃការបាត់ខ្លួនរបស់គាត់រួមជាមួយនឹងសត្វពស់ថ្លាន់មួយក្បាលប្រវែង ៧ម៉ែត្រ ដែលមានពោះប៉ោងយ៉ាងធំមិនបានវារទៅណារួច។ ក្រោយមកគេក៏បាននាំគ្នាវះពោះសត្វពស់ថ្លាន់មួយក្បាលនោះហើយក៏បានប្រទះឃើញសាកសពស្រ្តីរងគ្រោះតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: