- Liny Chan
- PR
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៖ រកឃើញអតិថិជនសំណាង៥នាក់ទៀតហើយ! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅតែបន្តប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ ៥លានរៀល សរុប២៥លានរៀល សម្រាប់ខែកក្កដា ជូនដល់អតិថិជន៥នាក់របស់ខ្លួននៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។ កម្មវិធីនេះរៀបចំឡើងដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដោយទទួលបានការចូលរួមគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើននៅទូទាំងប្រទេសកម្ពុជា។ នេះគឺជាការជ្រើសរើសលើកទីបួនហើយ សម្រាប់ខែកក្កដា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តិទៅដោយសុក្រិតភាពជូនដល់អតិថិជន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥រសៀលថ្មីៗនេះ។ ការចាប់រង្វាន់នេះបានធ្វើឡើងតាមរយៈការជ្រើសរើសតាមប្រព័ន្ធជ្រើសរើសដោយស្វ័យប្រវត្តិ ដែលឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ និងមានការការផ្សាយផ្ទាល់លើ គេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន
August 21, 2021 - PR
ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងតំបន់ បានប្រកាសពីសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន មិត្តហ្វូន ដែលជាប្រតិបត្តិករទូរស័ព្ទឈានមុខគេមួយក្នុងចំណោមប្រតិបត្តិករទូរស័ព្ទធំៗទាំង ៣ នៅកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Viettel Group ដែលជាប្រតិបត្តិករទូរគមនាគមន៍ដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោក ដើម្បីដាក់ពង្រាយបង្គោលអង់តែនថ្មីៗបន្ថែមទៀតក្នុងការពង្រីកបណ្តាញ 2G 3G និង 4G របស់ក្រុមហ៊ុន មិត្តហ្វូន ឲ្យបានទូទាំង២៥ រាជធានី ខេត្តក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាដៃគូទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់មិត្តហ្វូន ក្រុមហ៊ុន អ៊ីដតខូ នឹងសាងសង់បង្គោលអង់តែនបន្ថែមចំនួន ៥០០កន្លែងទៀត។ កិច្ចព្រមព្រៀងនេះ ក៏បានឆ្លុះបញ្ចាំងផងដែរពីទស្សនវិស័យនៃអាជីវកម្មរួមគ្នារបស់ក្រុមហ៊ុនទាំងពីរដែលនឹងរួមចំណែកយ៉ាងសកម្ម
August 20, 2021 - សង្គម
ផ្លែមៀនប៉ៃលិន ឬតាង៉ែន របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលប្រកាសទិញពីបងប្អូនកសិករចំនួន ១ពាន់តោនមកដាក់លក់ក្នុងផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ឥឡូវបានដឹកមកដល់បណ្ដើរៗហើយ បងប្អូនដែលកម្មង់ទិញសូមអញ្ជើញទៅយកឬទាក់ទងទៅទីតាំងទាំង១៨សាខានេះ។ អ្នកឧកញ៉ា ដែលមានប្រវត្តិជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ បានសរសេរលើផេកផ្លូវការលោកបែបនេះថា៖” សូមបងប្អូនសប្បុរសជនទាំងអស់ ទៅទទួលផ្លែមៀននៅសាខាផ្សាកសិផល ឡេង ណាវ៉ាត្រាទាំង18សាខានេះ ឬសាខាផ្សាកសិផលឡេងណាវ៉ាត្រា ណាមួយដែលនៅជិតបងប្អូនបំផុត ខាងក្រោមនេះគឺជាលេខទូរស័ព្ទ និងទីតាំងដែលដាក់លក់សាខាផ្សារកសិផលឡេងណាវ៉ាត្រា ដែលលក់ផ្លែមៀន1900រៀលក្នុងមួយគីឡូក្រាម សាខាទី 1 “បុរីពីភពថ្មីគម្រោងទី3 St.08 ,#04 https://goo.gl/maps/Qit8Qb6hvFpt9Xwj Tel: 096 901 3334 សាខាទី2
August 20, 2021 - សង្គម
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទិញមៀនប៉ៃលិនពីបងប្អូនកសិករចំនួន ១ពាន់តោនមកដាក់លក់ក្នុងផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។ ការប្រកាសនេះធ្វើឡើងដើម្បីជួយសម្រួលបញ្ហាការលំបាកកង្វះទីផ្សារ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិកូវីដ-១៩។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប មានប្រសាសន៍ថា៖ “ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់ខ្ញុំ ខ្ញុំមានចំណូលខ្ញុំមានជីវភាពល្អក៏ដោយសារតែប្រជាកសិករនិងរាជរដ្ឋាភិបាល។ ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយទិញមៀនឬតាង៉ែន ចំនួន ១.០០០តោន មកដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត់ត្រា ដោយលក់ក្នុងតម្លៃខាតដើម”។ អ្នកឧកញ៉ាបញ្ជាក់ថា ខ្ញុំបាទទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះមិនទិញពីក្រុមហ៊ុននិងកសិដ្ឋានធំៗនោះទេ។ ខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នា
August 19, 2021 - PR
ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA CBR150R រចនាថ្មីទាំងស្រុងក្រោមគំនិតបែប REAL RACER SPIRIT នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ ។ ដើម្បីបំពេញនូវតម្រូវការសម្រាប់អ្នកចង់បង្ហាញនូវស្មារតីជាអ្នកប្រណាំងដ៏រំជើបរំជួល ជាមួយនឹងម៉ាស៊ីន 150cc DOHC 4 VALUE កម្លាំងរឹតតែខ្លាំងលើសពីការរំពឹងទុក។ ចង់ដឹងថា NEW HONDA CBR150R មានអ្វីប្លែក
August 19, 2021 - បច្ចេកវិទ្យា
កាលពីមួយរយៈមុនក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជាបានបញ្ចេញនូវស្មាតហ្វូនលំដាប់ថវិកាត្រកូល A ស៊េរីរបស់ខ្លួនជាច្រើនម៉ូដែលដូចជា A53, A54, A92, A93, A74, A15 និងស្មាតហ្វូនស៊េរី A ផ្សេងៗទៀតជាច្រើនដែលសុទ្ធសឹងទទួលបានការគាំទ្រនិងពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកនិយមស្រលាញ់ប៊្រេន OPPO ក៏ដូចជាអតិថិជនជាច្រើនគ្រប់មជ្ឈដ្ឋានជុំវិញប្រទេសកម្ពុជាផងដែរ។ ដោយឡែកថ្មីៗក្តៅៗ បើយោងបើយោងតាមផេគហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO កម្ពុជាទើបបើកបង្ហាញនិងលាតត្រដាងនូវស្មាតហ្វូនត្រកូល A ស៊េរីម៉ូដែលថ្មីដែលអតិថិជនជាច្រើនកំពុងអន្ទះសាររង់ចាំនោះគឺ OPPO A16 ដែលវាមានតម្លៃខ្លួនត្រឹមតែ $179 ប៉ុណ្ណោះ។ ប្រាកដណាស់! គ្រប់ត្រកូល គ្រប់ស៊េរី គ្រប់ម៉ូដែលរបស់ស្មាតហ្វូន OPPO គឺមិនដែលធ្វើឲ្យអតិថិជនខ្លួនខកបំណងឡើយទាំងតម្លៃ និងលក្ខណៈសម្បត្តិពិសេសៗដ៏កំពុងពេញនិយមនាយុគសម័យថ្មីនេះ។
August 19, 2021 - PR
មិនត្រឹមតែចូលរួមជាមួយ រដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រទេ តាមរយៈការបង្កើតការងារប្រមាណ ១០០០កន្លែងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ ក្រុមហ៊ុន Pizza Hut Cambodia បាននាំមកនូវចំណេះដឹង និងចំណេះធ្វើដែលទាក់ទងទៅនិងសុវត្ថិភាពចំណីអាហារដែលមានលក្ខណៈកំរិតស្តង់ដាកំរិតពិភពលោក មកចែករំលែកជូនបុគ្គលិកខ្លួនផ្ទាល់ និងផ្នែកពាក់ព័ន្ធដ៏ទៃផ្សេងទៀត។ បន្ថែមពីនេះទៀត ក្រុមហ៊ុនបានធ្វើការសហការជិតស្និទ្ធិជាមួយ អ្នកផ្គត់ផ្គង់ សាច់ បន្លែ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីនាំជូនផលិតផល ដែលមានគុណភាពខ្ពស់ជូនអតិថិជិន។ ថ្មីៗនេះ Pizza Hut Cambodia បានធ្វើការជិតស្និទ្ធិជាមួយជាមួយកសិដ្ឋានក្នុងស្រុក ក្នុងការពង្រឺងគុណភាពដាំដុះបន្លែតាមលក្ខណៈស្តង់ដា ដោយទទួលបានវិញ្ញាបណ្ណប័ត្រ បញ្ជាក់អំពីសុវត្ថិភាព “ CAM GAP CERTIFICATE” ពីក្រសួងកសិកម្មផងដែរ។
August 18, 2021 - បច្ចេកវិទ្យា
ដោយសម្លឹងឃើញនូវទីផ្សារ Monitor ថ្នាក់ខ្ពស់សម្រាប់ Gamers, អ្នកឌីហ្សាញ និង ការិយាល័យឆ្លាតវៃ ក្រុមហ៊ុនហួវៃបានខិតខំសម្រិតសម្រាង ផលិតផលឆ្លាតវៃថ្មីបំផុតចំនួន4ម៉ូដែលគឺ Monitor ស្តេចអេក្រង់កោងល្បឿនលឿន Huawei MateView GT តម្លៃ $599, Wireless Monitor ភ្ជាប់ឥតខ្សែ HUAWEI MateView តម្លៃ $699, សេតកុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S តម្លៃ $749 និង កូនកាត់កុំព្យូទ័រជំនាន់ទី 2 Huawei Mate
August 18, 2021 - PR
Royal Enfield Cambodia បានឈរជើងយ៉ាងរឹងមាំជាមួយនឹងអតិថិជនចំនួន ១០០ អ្នកហើយ 18 សីហា ២០២១ ភ្នំពេញុ៖ Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើផ្នែកម៉ូតូធុនមធ្យម (250cc – 750cc) កំពុងប្រារព្ធខួប ១ឆ្នាំនៃវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាយីហោចំណាស់ជាងគេបំផុតនៅលើពិភពលោក និងនៅតែបន្តការផលិតម៉ូតូជាបន្តបន្ទាប់ Royal Enfield ក្នុងពេលបច្ចុប្បន្ននេះ បង្កើតនូវវត្តមានដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា និងបានបង្កើតសហគមន៍នៃក្រុមអ្នកជិះម៉ូតូដ៏សន្ធឹកសន្ធាប់គួរឱ្យកោតស្ញប់ស្ញែងជាង ១០០ នាក់ ហើយនិងជាច្រើនទៀតនៅលើដងផ្លូវនៃប្រទេសកម្ពុជា។ អត្ថាធិប្បាយលើស្នាដៃនេះ លោក Vimal Sumbly ប្រធានផ្នែកពាណិជ្ជកម្ម APAC
August 18, 2021 - PR
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១៖ អតិថិជន ៣រូបដំបូងបានទទួលទឹកបា្រក់បន្ថែម៥%នៃផលិតផល ស្មាយ គម្រោងការសិក្សា ១៥/១០ (ផលិតផលសន្សំ១០ឆ្នាំជាមួយនឹងការការពាររយៈពេល១៥ឆ្នាំ) ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បន្ទាប់ពីបានប្រើប្រាស់ផលិតផលនេះអស់រយៈពេល៥ឆ្នាំកន្លងមក។ គួរបញ្ជាក់ផងដែរថា អតិថិជនទាំងអស់របស់ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានប្រើប្រាស់ផលិតផល ស្មាយ គម្រោងការសិក្សា ១៥/១០ អាចនឹងទទួលបានទឹកប្រាក់បន្ថែម៥%នៃចំនួនទឹកប្រាក់ធានារ៉ាប់រងនៅរៀងរាល់៥ឆ្នាំម្តង ស្របទៅតាម ខ និងលក្ខខណ្ឌនៃផលិតផលរបស់ក្រុមហ៊ុន ហើយទឹកប្រាក់បន្ថែមនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងគណនីធនាគាររបស់អតិថិជនដោយផ្ទាល់តែម្តង ឬមធ្យោបាយផ្សេងទៀតដែលអតិថិជនបានជ្រើសរើស។ លោក Loke Kah Meng អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ
August 18, 2021









