- Liny Chan
- PR
ការជិះម៉ូតូ តែងតែបង្ហាញពីដំណើរផ្សងព្រេង ការធ្វើដំណើរ និងការរុករក ហើយយីហោម៉ូតូភាគច្រើនបានបណ្ដុះវប្បធម៌នៃការជិះកម្សាន្ត ដើរលេងតាមរយៈការចូលរួមយ៉ាងជ្រាលជ្រៅ និងបទពិសោធន៍នៃការជិះសាកល្បង ក៏ដូចជាការជិះនៅក្នុងព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើង។ គ្មានអ្វីមកប្រកែកបានទេ ដែលថាម៉ូតូ មិនត្រូវបានផលិតឡើងសម្រាប់ពណ៌នាអំពីការជិះ ការបើកបរ និងទស្សនៈនៃការបើកបរ ដែលបង្កើតបានជាភាពប្រសើរបំផុតនៃការធ្វើដំណើរដោយជិះម៉ូតូចាប់តាំងពីលើកដំបូង។ យ៉ាងណាមិញនៅក្នុងស្ថានភាពនៃការផ្ទុះឡើងនៃវីរុស Covid-19 បច្ចុប្បន្ននេះប្រទេស កម្ពុជា បានហាមឃាត់ និងដាក់បំរាមយ៉ាងតឹងរឹងទៅលើការជួបជុំ និងការប្រមូលផ្ដុំមនុស្សច្រើន ដើម្បីទប់ស្កាត់ការរីករាលដាល។ ទន្ទឹមនឹងការទប់ស្កាត់នេះ ការជិះម៉ូតូ ចេញពីទីក្រុងទៅកាន់តំបន់/ខេត្ត ឆ្ងាយៗ បានក្លាយជាសកម្មភាពមួយ ដើម្បីឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង ក្នុងការសម្រាកទាំងផ្លូវកាយ និងផ្លូវចិត្ត អាចនិយាយបានថា អ្នកអាចមានពេលស្វែងរកសេចក្ដីសុខសម្រាប់ខ្លួនឯង។ ជាមួយនឹងបទពិសោធន៍បែបនេះ អ្នកខ្លះបាននិយាយថា៖
March 17, 2021 - PR
កាន់តែពិសេសជាងសព្វដងពីក្រុមហ៊ុន PSC Computer ខណៈបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតកៀកចូលមកដល់។ បាំងតែពេល ១ខែទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីក៏មកដល់ ជាមួយឱកាសមួយឆ្នាំមានតែម្ដងនេះ ក្រុមហ៊ុន PSC Computer ផ្ដល់នូវ Promotion «សួស្តីឆ្នាំថ្មី សង្រ្កាន្តកុំព្យូទ័រ 2021» ដែលកាន់តែអស្ចារ្យ តម្លៃកាន់តែទាប ឈ្នះច្រើនជាងមុន យូរជាងមុន។ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃពិសេស ហើយតម្លៃទាបជាងមុន និងថែមច្រើនជាងមុន ដោយគ្រាន់តែធ្វើការបញ្ជាទិញដោយផ្ទាល់ ឬ ធ្វើការបញ្ជាទិញតាមរយៈ FaceBook Page របស់ក្រុមហ៊ុន PSC Computer ដើម្បីទទួលបានតម្លៃដ៏ពិសេសនេះ។
March 17, 2021 - បច្ចេកវិទ្យា
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាពិធីបុណ្យមួយដែលមានអាយុកាលតាំងពីបុរាណយូរយាណាស់មកហើយ និងជាពិធីដ៏សំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា។ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរគឺមានរយៈពេលចំនួន ៣ ថ្ងៃ ដែលថ្ងៃទី១ ហៅថា «ថ្ងៃមហាសង្ក្រាន្ត» ថ្ងៃទី២ ហៅថា «ថ្ងៃវារៈវ័នបត» និងថ្ងៃទី៣ ហៅថា «វារៈឡើងស័ក»។ ជាទូទៅពិធីចូលឆ្នាំថ្មីចាប់ផ្តើមប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៣ ឬ ១៤ រហូតដល់ថ្ងៃទី ១៥ ឬ ១៦ ខែមេសា ដែលដូនតាខ្មែរយើងបានសម្រេចថាខែនេះ គឺជាខែល្អដែលបងប្អូនប្រជាកសិករទាំងឡាយបានប្រមូលផលស្រូវ បន្លែ និងផ្លែឈើរួចរាល់ និងមានពេលវេលាសម្រាកគ្រប់គ្រាន់មុនពេលរដូវវស្សាមកដល់ផងដែរ។ ដោយឡែក សម្រាប់សង្ក្រាន្តឆ្នាំនេះនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃពុធ ទី៣ កើត ខែពិសាខ
March 16, 2021 - បច្ចេកវិទ្យា
ថ្ងៃទី 11 មីនា 2021 កន្លងទៅថ្មីៗនេះ នៅឯទីក្រុងហ្សិនជិនប្រទេសចិន OPPO ដែលជាក្រុមហ៊ុនឈានមុខលើឧបករណ៍ឆ្លាតវៃលើពិភពលោក បានដាក់បង្ហាញស្មាតហ្វូនស៊េរីចុងក្រោយគឺ Find X3 Pro ដោយបានពង្រីកខ្លួនប្រកួតចូលទៅក្នុងទីផ្សារ Android លំដាប់កំពូលបែបប្រណិត High Class គួរឱ្យកត់សម្គាល់។ ការចេញលក់ស៊េរី Find X ថ្មីនេះ រួមមកជាមួយនូវការរចនាដែលយល់ច្បាស់ពីតម្រូវការនាពេលអនាគត អំពីអេក្រង់ និងបច្ចេកវិទ្យាកកាមេរ៉ា ក្នុងគោលដៅផ្តល់ជូនបទពិសោធន៍អ្នកប្រើប្រាស់ល្អបំផុត។ OPPO Find X3 Pro គឺជាទូរសព្ទ Android ដំបូងបង្អស់លើពិភពលោក ជាមួយនឹងដំណើរការដ៏រលូន
March 15, 2021 - PR
ផ្លែព្រីងត្រូវបានចាត់ចូលថា ជាផ្លែឈើដ៏មានប្រជាប្រិយនៅស្រុកខ្មែរ ដែលជាទីពេញនិយមសម្រាប់មនុស្សទូទៅ ទាំងចាស់ ក្មេង បុរស និងស្រ្តី។ ព្រីង មានរសជាតិជូរ ចត់ ផ្អែម និងមានច្រើនប្រភេទ ដូចជាព្រីងបាយ ព្រីងចន្លុះ ព្រីងចន្ទន៍ និងព្រីងដោះក្របី។ រីឯប្រភេទដែលគេនិយមខ្លាំងជាងគេ គឺព្រីងដោះក្របី ព្រោះថាវាមានផ្លែធំៗល្អ សាច់ច្រើន និងរសជាតិឆ្ងាញ់។ ដោយឡែករបៀបញ៉ាំផ្លែព្រីង ដែលគេចូលចិត្តជាងគេវិញនោះ គឺយកវាមកក្រឡុកជាមួយអំបិលម្ទេស។ ត្បិតតែពេលញ៉ាំព្រីង ធ្វើអោយអណ្តាតយើងឡើងពណ៌ស្វាយក្រម៉ៅ ប៉ុន្តែរសជាតិរបស់វា មិនធ្វើអោយយើងខកបំណងឡើយ ពិសេសគឺផ្លែព្រីងមានបង្កប់ទៅដោយវីតាមីន និងសារធាតុចិញ្ចឹមដ៏សម្បូរបែប។ ថ្វីត្បិតតែផ្លែព្រីងមានរសជាតិឆ្ងាញ់ និងមានសារធាតុចិញ្ចឹមជាច្រើន តែវាជាប្រភេទផ្លែឈើព្រៃតាមរដូវកាល ។
March 15, 2021 - PR
ខ្សែភាពយន្តភាគថៃ ថ្មីមួយរឿងទៀតហើយ ដែលបានចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជន នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង វីរៈបុរស វគ្គព្រៃភ្នំជំរុំចិត្ត បានបញ្ចប់ទៅនោះ គឺបន្តចូលដល់សាច់រឿងថ្មី គឺរឿង វីរៈបុរស វគ្គ ល្បិចស្នេហ៍ចុងស្រល់។ ពីមួយវគ្គ ទៅមួយវគ្គ សាច់រឿង ប្រវត្តិការតស៊ូរបស់វីរៈបុរស គឺបានឆ្លុះបញ្ចាំង ពីភាពជាកូនប្រុស ក្នុងការទទួលខុសត្រូវ និងដោះស្រាយបញ្ហាជីវិតរាប់មិនអស់។ ដោយឡែក សម្រាប់វគ្គនេះដែរ គឺបានបង្ហាញឲ្យទស្សនិកជន យល់កាន់តែច្បាស់ពីបទពិសោធន៍ជីវិតក្មេងប្រុសកំព្រាឪពុកម្តាយមួយរហូត តស៊ូទម្រាំក្លាយជាកំពូលអ្នកដោះស្រាយ ជួយបញ្ហាជីវិតគ្រួសារនៅក្នុងសង្គម។ ជាសាច់រឿងមួយ ដែលរៀបរាប់ពីខ្សែីជីវិត ក្មេងប្រុសម្នាក់ គឺ ខូង ដែលប្រវត្តិអតីតកាលរបស់គេ គឺពោរពេញដោយការឈឺចាប់យ៉ាងខ្លាំង។
March 15, 2021 - សិល្បៈ
ទីបំផុតការបង្ហាញពីស្នាដៃនិពន្ធចម្រៀងរបស់កូនសិស្សលោក យឹម តាស្រង់ ក្នុងវគ្គបង្រៀននិពន្ធច្រៀងនោះបានចេញលទ្ធផលផ្លែផ្កាហើយ ដោយអាចបង្ហាញបានថាម្នាក់ៗមានទេពកោសល្យខ្លាំង ដូចជាចម្រៀងដែល Galaxy បញ្ចេញព្រឹកមិញនេះបទ ” នឹកម្ហូបស្នាដៃម៉ែ”។ បទ ” នឹកម្ហូបស្នាដៃម៉ែ ” ពិតជាមានអត្ថន័យពោពេញទៅដោយមនោសញ្ចេតនាលាតត្រដាងអំពីជីវិតកាលនៅស្រុកកំណើត ដែលនាពេលនេះនារីម្នាក់បានធ្វើការឆ្ងាយស្រុកកំណើត នឹកអនុស្សាវរីយ៍ នឹកទីធ្លាប់កើត នឹកម្ហូបស្នាដៃម៉ែ រួមទាំងសំឡេងដ៏ស្រឡន់របស់ អ៊ុក សុវណ្ណារី ទៀតធ្វើឲ្យបទនេះកាន់តែលន្លង់លន្លោចខ្លាំង ដោតបទនេះក៏និពន្ធ Melody និងទំនុកច្រៀង La Phim និងនិពន្ធបទភ្លេង ប្រុសម៉ៅ ផងដែរ យ៉ាងណាមិញចង់ជ្រាបច្បាស់ទស្សនាបទថ្មីនៅខាងក្រោមនេះ៖
March 15, 2021 - PR
ជាខ្សែភាពយន្តភាគថៃដ៏ថ្មីសន្លាងមួយ ដែលស្ថានីយទូរទស្សន៍ភីអិនអិន បានពាំនាំយកមកចាក់ផ្សាយជូនទស្សនិកជនក្នុងការទស្សនាពីសាច់រឿងរបស់តួអង្គគ្រប់ប្រភេទ គ្រប់រ់សជាតិតាមបែបជាក្រុមអ្នកលេងកាប់ចាក់ ។ «កំណើតខ្លា អំបូរនាគ» គឺជាប្រភេទរឿងដែលបកស្រាយបង្ហាញពី ខ្សែជីវិតក្មេងស្រី និងបុរសម្នាក់ដែលពួកគេទាំងពីររស់់នៅក្នុងសង្គមងងឹតមួយដ៏គួរឲ្យខ្លាច។ ជាមួយនឹងសាច់រឿងថ្មីនេះដែរ ទស្សនិកជននឹងទទួលយកនូវបទពិសោធន៍ កាន់តែដឹងច្បាស់ថា តើការប្រើប្រាស់ជីវិតក្នុងសង្គមងងឹតនឹងទៅជាយ៉ាងណា ហើយអ្នកដែលសាងអំពើបាបកម្ម ចុងក្រោយនឹងទទួលតាមផលកម្មគេដូចម្តេចខ្លះ? ដូចជា តួអង្គ នាយខ្លា ដែលមានវង្សត្រកូលក្នុងដំបូលគ្រួសារជនជាតិចិន មានឪពុកមាជាអ្នកលេងនៅក្នុងស្រុកដ៏ល្បី កាប់សម្លាប់មនុស្សដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ អាជូ គឺជាក្មេងស្រីកូនអភិជនមួយរូបដែលមានមុខជំនួញជាច្រើននៅក្នុងដៃ តែដោយសំណាងអាក្រក់ នាងត្រូវបានពូរបស់នាយខ្លា សម្លាប់ដើម្បីប្លន់យកទ្រព្យសម្បត្តិដីធ្លីទាំងអស់ រហូតធ្លាក់ខ្លួនក្រ គ្មានទីពឹង។ ជានិស្ស័យ នាយខ្លាចិត្តមិនដាច់ពី អាជូ ហើយក៏បានទទួលយកអាជូទៅរស់នៅផ្ទះជាមួយខ្លួន និងទំនុកបំរុងឲ្យរៀនសូត្រ
March 15, 2021 - PR
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ គ្រុប និងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេលប្រមាណជាង៥ខែក្នុងការរចនាអគារនេះឡើង។ អគារសា្នក់ការសាខាចំការមនថ្មីនេះគឺស្ថិតនៅលើអគារលេខ ១១៨ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក
March 15, 2021 - បច្ចេកវិទ្យា
កាលពីថ្ងៃទី 11 មីនា 2021 ថ្មីៗនះនៅទីក្រុងហ្សិនស៊ិនប្រទេសចិន ក្រុមហ៊ុនបានបង្ហាញនូវស្តង់ដារថ្មីនៃស្មាតហ្វូនកម្រិតកំពូល (Flagship) នោះគឺ OPPO FindX3Pro ដែលមានបណ្តុំរាប់ពាន់លានពណ៌ ដោយផ្តើមចេញពីភាពលេចធ្លោនាំមុខលើវិស័យឧស្សាហកម្មនេះ Find X3 Pro បានលេចរូបរាងជាមួយប្រព័ន្ធ Full-path 10-bit Colour Management System និងប្រព័ន្ធបង្ហាញពណ៌ពិតៗរាប់ពាន់លាន (True Billion Colour Display )។ មិនមែនតែកាមេរ៉ាមួយទេ ប៉ុន្តែគឺបំពាក់កាមេរ៉ាស្មាតហ្វូនពីរដែលមានពណ៌រាប់ពាន់លានដែលជម្រុញចិត្តអ្នក ជាមួយនឹងការរចនាគែមកោងប្លែកនៃតួទូរសព្ទ មើលទៅរលើបរលោង ពេញដោយប្រណិតភាពខ្ពស់។ OPPO FindX3Pro
March 13, 2021









