- Liny Chan
- PR
ត្រូវបានណែនាំក្នុងឆ្នាំ២០០៨ Royal Enfield Classic គឺជាការតំណាងឲ្យការរំលឹក និងនឹកដល់អតីតកាលនៃម៉ូតូអង់គ្លេសនៅសម័យក្រោយសង្រ្គាមលោកលើកទី២។ Royal Enfield Classic ជាម៉ូឌែលថ្មីមែនពិត តែបានរក្សានូវលក្ខណៈបែបបុរាណនៃម៉ូតូអង់គ្លេសនៃទសវត្សឆ្នាំ ១៩៥០ មើលទៅសាមញ្ញ សមគ្មានទាស់ ទាំងទំហំនិងពេញលក្ខណៈតែម្ដង។ ម៉ូតូនេះបំពាក់ដោយម៉ាស៊ីន 499cc ដែលមានកម្លាំងអតិបរិមា 27.2 bhp @ 5250 រង្វិលជុំក្នុងមួយនាទី, ស្រទបការពារមុខ និងក្រោយ,អំពូលភ្លើងបំភ្លឺផ្លូវ និងរនាំងការពារធូលី, ធុងសាំង, ប្រអប់រាងពងក្រពើ, ឆ្នុកបំពង់់់់់ស៊ីម៉ាំងទប់សំលេង,ឧបករណ៍វាស់ល្បឿន និងស្តុបក្រោយ រចនាឡើងតាមរូបភាពដើមនៃម៉ូតូអង់គ្លេសនៅក្រោយសង្គ្រាមលោកលើកទី២ ។ ថាមពលម៉ាស៊ីន និងកម្លាំងបង្វិលជុំទាំងមូលត្រូវបានកែសំរួល
February 16, 2021 - PR
នៅក្នុងពិធីសម្ពោធជាផ្លូវការនារាត្រីនៃទិវាក្តីស្រឡាញ់នេះ ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការនាំយកកម្មវិធីផ្ញើសារបង្កើតឡើងដោយខ្មែរផ្ទាល់ ដែលមានឈ្មោះថា ពួក ម៉ាក (Pouk Mak)។ Pouk Mak កំពុងត្រូវបានដាក់លក់ជាសកលនៅលើហាង iOS និង Android App ដែលត្រូវបានចេញប្រើប្រាស់ជាផ្លូវការសម្រាប់អ្នករាល់គ្នានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជានៅថ្ងៃស្អែកនេះ គឺសម្រាប់ផ្ញើសារ ខលតាមវីដេអូ និងតេជាសំឡេង ចែករំលែកឯកសារ និងអាចប្រើប្រាស់នូវមុខងារផ្សេងៗជាច្រើនទៀត។ លក្ខណៈពិសេសរបស់កម្មវិធីរួមមាន ការផ្ញើសារជាក្រុម ការទទួលបាននូវព័ត៌មានចម្រុះបែប និងការផ្ញើស្ទីកគ័រប្លែកៗ រួមជាមួយនឹងការការពារសុវត្ថិភាពដោយការអ៊ិនគ្រីបទាំងស្រុង និងរក្សាទុកទិន្នន័យនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។ សេវាកម្ម App ឥតគិតថ្លៃនេះ ត្រូវបានបង្ហាញជាមួយនឹងការរៀបចំពិធីអបអរសាទរដ៏អធិកអធមបំផុត នៅការិយាល័យកណ្តាលសែលកាតក្នុងរាជធានីភ្នំពេញ ដោយការផ្សាយឆ្លងកាត់ផ្ទាល់ទៅកាន់ខេត្តសៀមរាប ស្ថិតនៅក្នុងខេត្តសៀមរាប
February 15, 2021 - PR
ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា ទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងឆ្នាំ 2020 កន្លងទៅនេះ ដែលមានការបញ្ចេញនូវគំនិតច្នៃប្រឌិតថ្មីៗ ជាច្រើនសម្រាប់អ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មស្មាតហ្វូនរបស់ខ្លួន។ កំឡុងពេលនោះ បើទោះបីជាមានការជះឥទ្ធិពលដោយសារតែមេរោគរាតត្បាតកូវីដ 19 ក៏ដោយនោះ ក៏ក្រុមហ៊ុន vivo នៅតែបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួនដែលមានការបំពាក់នូវបច្ចេកវិទ្យាថតរូបភាពកម្រិតខ្ពស់កាន់តែអស្ចារ្យ និងការប្រព័ន្ធឌីជីថលអេកូឡូស៊ីរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកដដែល នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគនេះ។ ក្រុមហ៊ុន vivo បានជម្រុញអោយអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍ដ៏អស្ចារ្យប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ ក្រុមហ៊ុន vivo បានប្រកាសថា នឹងបន្តក្នុងការផ្តល់អោយអ្នកប្រើប្រាស់នូវតម្រូវការជាច្រើននៅក្នុងឆ្នាំ 2021 នេះ តាមរយៈការឌីស្សាញទៅលើបច្ចេកវិទ្យាជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងពេលខាងមុខនេះ។ ក្រៅពីការនាំយកនូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះនោះ ក្រុមហ៊ុន vivo នឹងខិតខំប្រឹងប្រែងក្នុងការបំបែកនូវព្រំដែននូវភាពល្អឥតខ្ចោះនៃការឌីស្សាញទៅលើស្មាតហ្វូនអោយក្លាយជាវត្ថុដ៏សំខាន់មែនទែនក្នុងការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ការពង្រីកទៅលើការបោះជំហានរបស់ក្រុមហ៊ុន vivo
February 15, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១៖ អេក្រង់ធំល្អ ថ្មកាន់បានយូរ កាមេរ៉ាច្បាស់ស្អាត ទំហំផ្ទុក128GB តម្លៃវិញគឺត្រឹមតែ $179 សោះតែបានម៉ាចប់ ម៉ាឈុត ម៉ាអ៊ែមអ៊ីចឹងម៉ង…ទាំងខ្ញុំទាំងគេ…អ្នកណាមិនចង់ប្រើ…! Samsung Galaxy A12 ដែលទើបចេញថ្មីនេះគឺថាខ្ទាស់បេះដូងរបស់អ្នកប្រើប្រាស់ស្មាតហ្វូន មិនឱ្យទាស់ចិត្តទេណា៎…! ជាពិសេសគឺ មិត្តៗយុវវ័យដែលចូលចិត្តលេង Tik Tok, IG, Game, និងលេង Facebook… តែម្តង…! មិចបានហ៊ានថាចឹង…! ព្រោះ Samsung Galaxy A12
February 15, 2021 - PR
ភ្នំពេញ៖ 10 កុម្ភៈ 2021 ក្រុមហ៊ុនសែលកាត នឹងមានរៀបចំកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តក្រោមពន្លឺផ្កាយដំបូងបំផុតរបស់ខ្លួនសម្រាប់ឆ្នាំ 2021 នាថ្ងៃសុក្រនេះ ដើម្បីអបអរសាទរទិវានៃក្តីស្រឡាញ់។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយអតិថិជនអាចអញ្ជើញចូលរួមជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្តពីក្នុងរថយន្ត ឬនៅលើម៉ូតូរបស់ពួកគេ។ ការទស្សនាខ្សែភាពយន្តពីក្នុងរថយន្តនៅទីធ្លាខាងក្រៅដើម្បីរក្សាគម្លាតសង្គម បានក្លាយជាសកម្មភាពដ៏ទាក់ទាញនិងពេញនិយមបំផុតមួយនៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះមានជាទីក្រុងជាច្រើន រួមមានឌូបៃ ប៉ារីស ក្រុងឡុងដ៍ និងឡូសអាន់ជឺឡេសជាដើម បានរៀបចំដំឡើងនូវអេក្រង់ខ្នាតយក្សទៅទីធ្លាខាងក្រៅ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តជូនដល់ពលរដ្ឋដែលនិយមចូលចិត្ត ឱ្យបានទស្សនា។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា កម្មវិធីបញ្ចាំងភាពយន្តក្រោមពន្លឺផ្កាយនេះ
February 12, 2021 - បច្ចេកវិទ្យា
រំលងតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះឈានចូលដល់ទិវាបុណ្យនៃក្តីស្រឡាញ់ហើយគ្នាយើង! មានបានត្រៀមកាដូសម្រាប់ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ហើយឬនៅហ្នឹង? ចុះសម្រាប់អ្នករងចាំកាដូវិញ ចង់បានផ្កាកុលាប ឬ ទូរស័ព្ទស៊េរីថ្មី Huawei Y7a តម្លៃ $189 ឬក៏ Huawei Y7p តម្លៃ $159 ហើយមានថែមHuawei Gift Box តម្លៃ $49 និងកាបូបស្ពាយម៉ាកហួវៃ? សម្រាប់អេដមីនដឹងតែទូរស័ព្ទហើយព្រោះទិញមួយបានពីរ រកឯណាបានទៀត? 1. Huawei Y7a តម្លៃ $189 នឹងទទួលបាន Huawei Gift
February 9, 2021 - PR
ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលប្រតិបត្តិការម៉ាកយីហោកាល់តិច បានបើកសម្ពោធស្ថានីយថ្មី ដែលមានការរចនាដ៏ប្រណីតនៅទីតាំងផ្សារលើក្នុងក្រុងព្រះសីហនុ។ ស្ថានីយប្រេងឥន្ធនៈដំបូងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរចនាដូចស្តង់ដារស្ថានីយកាល់តិចនៅសិង្ហបុរី និងថៃ ដែលបំពាក់បរិក្ខារបច្ចេកវិទ្យាទំនើបៗ ដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជន។ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល២០ឆ្នាំ ស្ថានីយកាល់តិចក្រុងព្រះសីហនុផ្សារលើបានផ្អាកដំណើរការរយៈពេលបីខែ រាប់ចាប់ពីខែកញ្ញា ឆ្នាំ២០២០ ដើម្បីធ្វើការកែលម្អឲ្យកាន់តែពិសេសទាក់ទាញនៅផ្នែកខាងក្នុង និងខាងក្រៅ។ ការកែលម្អ និងរចនាត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញរចនាពីក្រុមហ៊ុនឈេហ្វរ៉ុន (Chevron) ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា និងទិសដៅផ្តល់នូវសេវាកម្មអតិថិជនល្អបំផុតតាមរយៈការកែលម្អបរិក្ខារថ្មី និងមានភាពងាយស្រួល។ ការផ្លាស់ប្តូរមានដូចជា ការរចនារូបរាងថ្មីនៅហាង Star Mart ហាង Coffee Plus និងបន្ទប់ទឹក ជាមួយផ្ទៃខាងមុខរំលេចដោយពណ៌ក្រហម និងសដ៏ស្រស់ស្អាត។
February 9, 2021 - PR
ជាចំណងដៃដ៏ថ្មី សម្រាប់ដើមឆ្នាំ ២០២១ ពីស្ថានីយទូរទស្សន៍ដែលឈានមុខគេលើផ្នែក កម្មវិធីភាពយន្ត ភីអិនអិន បានពាំនាំយកនូវកម្រងខ្សែភាពយន្តភាគចិនដ៏ល្បីៗ មកបម្រើជូនអារម្មណ៍ទស្សនិកជនក្នុងការកម្សាន្ត។ ក្នុងនោះដែរ រឿងភាគចិនដែលនឹងចូលខ្លួន មកបង្ហាញទស្សនិកជនមុនដំបូងគេនោះគឺ រឿង វាសនាបងប្អូនភ្លោះ ជាប្រភេទកំពូលរឿងភាគចិន ដែលទទួលបានគាំទ្រខ្លាំងជាងគេ ។ វាសនាបងប្អូនភ្លោះ ជាកំពូលខ្សែភាពយន្តភាគចិនដែលប្រមូលផ្តុំទៅដោយតារាសម្តែងវ័យក្មេងជំនាន់ក្រោយជាច្រើនរូប ហើយរាល់តួអង្គនីមួយៗ គឺសុទ្ធសឹងតែប៉ិនប្រសប់ក្នុងការសម្តែងបានយ៉ាងល្អឥតខ្ចោះថែមទៀតផង។ ចំពោះរឿងភាគចិនមួយនេះដែរ ក៏មានការបង្ហាញពីឈុតឆាក ការតស៊ូរបស់ជីវិតបងប្អូនមួយក្រុម ដែលមានប្រវត្តិដ៏កម្សត់ និងរឿងរ៉ាវសង្គ្រាមជាច្រើនលាយឡំនឹងការឆ្លុះបញ្ចាំងឲ្យឃើញពីការរស់នៅក្នុងសម័យកាលមួយរបស់ជនជាតិចិន។ ទស្សនិកជន មិនត្រឹមតែទទួលយកនូវចំណីចក្ខុដ៏ល្អមើលជក់ចិត្តប៉ុណ្ណោះទេ ក្នុងនោះក៏អាចដឹង និងស្វែងយល់ពីការតស៊ូ និងភាពឆ្លាតវៃរបស់ក្មេងស្រីម្នាក់ ដែលគេបានធ្វើឲ្យជីវិតចុងក្រោយរបស់គេខ្ពស់ឡើងត្រដែតនឹកស្មានមិនដល់។ ហ័រម៉៉ូជីន គឺជាកូនស្រីឈ្លាសវៃ និងមានប្រាជ្ញា
February 9, 2021 - បច្ចេកវិទ្យា
បច្ចុប្បន្នឃើញថាមនុស្សសឹងតែគ្រប់គ្នា ពិសេសមិត្តយុវវ័យៗចាប់អារម្មណ៍ខ្លាំងជាមួយការថតរូប និងថតស៊ែលហ្វីគ្រប់ស្ទីល គ្រប់ស្ទាយ៍គ្រប់ពេល និងគ្រប់ទីកន្លែង។ ហើយគ្រប់ពេលនិយាយដល់កាមេរ៉ាទូរស័ព្ទឯកទេសថតរូបស៊ែលហ្វី គឺមនុស្សភាគច្រើនដឹងតែនឹកឃើញដល់ម៉ាក OPPO មុនដំបូងគេបង្អស់តែម្តង។ ជាក់ស្តែងថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បី និងឈានមុខគេក្នុងប្រទេសកម្ពុជាទើបនឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO RENO5 ដែលកំពុងពេញនិយមខ្លាំងទាំងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណែក OPPO RENO5 ដែលលក់ក្នុងប្រទេសកម្ពុជាគឺមានតម្លៃត្រឹមតែ $369 ជាមួយនឹងគុណភាពសមត្ថភាពកាមេរ៉ា ទាំងថតរូប និងថតវីដេអូ ល្អឥតខ្ចោះ រួមទាំងមុខងារពិសេសៗនិងពេញនិយមជាច្រើនទៀតផងដែរ។ ជាការពិតណាស់សម្រាប់ OPPO RENO4 ជំនាន់មុនបំពាក់មកជាមួយកាមេរ៉ាទំហំ 32MP+48MP រួមទាំងមុខងារថតរូបជាច្រើនដើម្បីជំនួយដល់ការថតរូបលោកអ្នកគ្រប់ពេល និងគ្រប់ស្ថានភាព។
February 9, 2021 - សិល្បៈ
ជារៀងរាល់ឆ្នាំ ខណៈពេលដែលបុណ្យចូលឆ្នាំប្រពៃណីខ្មែរខិតជិតចូលមកដល់ យើងសង្កេតឃើញថានៅតាមផលិតកម្មនានាតែងតែចេញចម្រៀងដើម្បអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ក៏ដូចជាបម្រើអារម្មណ៍ និងសម្រាប់បងប្អូនរាំលេងកម្សាន្ត។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះផលិតកម្ម Galaxy Navatra បានបញ្ចេញអាល់ប៊ុមចូលឆ្នាំថ្មីដំបូងរបស់ខ្លួន ដែលសុទ្ធសឹងតែជាបទបែបសប្បាយៗ មានគ្រប់ចង្វាក់ និងសម្រាប់រាំលេងកម្សាន្ត។ ក្នុងចំណោមអាលប៊ុមចូលឆ្នាំថ្មី របស់ផលិតកម្ម បទនីមួយហាក់ដូចជា ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក្នុងនោះបទចម្រៀងថ្មីដែលមានចំណងជើងថា “មាន់កម្សត់” ដែលជាការច្រៀងរួមគ្នារបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទ សីម៉ា បានក្លាយជាបទចម្រៀងដែលទទួលបានការគាំទ្រ និងការចាប់អារម្មណ៍មិនធម្មតាដែរ ដោយមានអ្នក viewsជា ច្រើនលានដងត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ អ្វីដែលជាការចាប់អារម្មណ៍ក្រៅពីទឹកដមសំនៀងឆ្លើយឆ្លងដ៏ពីរោះរណ្ដំរបស់កំពូលតារា ចម្រៀងទាំងពីរ តើប្រិយមិត្តមានចាប់អារម្មណ៍លើទេសភាពនៃតំបន់ទេសចរណ៍ក្នុងវីដេអូបទចម្រៀងនោះដែរឬទេ
February 9, 2021









