- Liny Chan
- PR
កាលពីពេលថ្មីៗនេះ ការប្រកួតរបស់ Metfone The First Legend បានរកឃើញជើងឯកនៅក្នុងតំបន់ទី៣ ហើយ គឺជ័យជំនះបានទៅលើក្រុម DREAMX ដែលបានយកឈ្នះលើក្រុម BURNPHOENIX ក្នុងលទ្ធផល 3-2 ។ យ៉ាងណាមិញ Metfone The First Legend នៅតែបន្តរកក្រុមជើងខ្លាំងបន្តទៀត ដោយការប្រកួត Metfone The First Legend តំបន់ទី៤ នឹងបើកធ្វើការបើកចុះឈ្នោះឥឡូវនេះក្នុងតំបន់ទី៤: កំពង់ចាម , កំពង់ធំ , ព្រៃវែង ,
January 5, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២១៖ ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ខូអិលធីឌី នៅថ្ងៃនេះបានធ្វើការប្រកាសជាផ្លូវការថាខ្លួនបានតែងតាំង លោក សាងហូ ចូ (Mr. Sangho Jo) ធ្វើជាប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អូសេអានី។ លោក ចូ ដែលជាកំពូលអ្នកដឹកនាំជាន់ខ្ពស់ម្នាក់នៅក្រុមហ៊ុន សាមសុង ដែលពោរពេញដោយបទពិសោធន៍ជាង 3 ទសវត្សរ៍មកហើយផ្នែកបណ្តុំអាជីវកម្ម និងផ្នែកភូមិសាស្ត្រ នឹងធ្វើការដឹកនាំទិសដៅបង្កើនយុទ្ធសាស្ត្រដ៏អស្ចារ្យបំផុតនៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិច មកក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អូសេអានី។ ដោយសង្កេតឃើញថាវិសាលភាពនៅតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី
January 5, 2021 - បច្ចេកវិទ្យា
ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា នៅក្នុងឆ្នាំ 2020 នេះគឺជាឆ្នាំមួយដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានជួបប្រទះនូវរឿងរ៉ាវលំបាកៗ ដោយទទួលរងឥទ្ធិពលពីជំងឺដ៏កាចសាហាវ Covid-19 ខ្យល់ព្យុះ ទឹកជំនន់ វិបត្តិសេដ្ឋកិច្ច និងរងទុក្ខជាមួយបញ្ហាជាច្រើនទៀត ហើយអាចនិយាយបានថាជាឆ្នាំដែលលំបាកសម្រាប់ពួកយើងឆ្លងកាត់ការលំបាក ឬឧបសគ្គមួយនេះ។ តួយ៉ាងនៅដើមឆ្នាំ 2021 ក្រុមហ៊ុន OPPO ក៏បានផលិតវីដេអូចម្រៀងពីរោះដ៏មានអត្ថន័យជ្រាលជ្រៅ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តចំពោះមនុស្សទូទាំងសាកលលោក ពិសេសប្រជាជនកម្ពុជាឲ្យបង្កើនភាពរស់រវើកជាមួយគ្នាក្នុងឆ្នាំ 2021 ដែលវីដេអូបទចម្រៀងនោះមានចំណងជើងថា «Live Together»។ សម្រាប់វីដេអូចម្រៀងដ៏មានអត្ថន័យនេះ គឺជាស្នាដៃនិពន្ធតាក់តែងដោយលោក Noly ជាតារាចម្រៀង Original Song និងជាអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា។ ពិសេសនៅក្នុងបទចម្រៀងនេះគឺមានការចូលរួមបកស្រាយរួមគ្នាដោយតារាចម្រៀងល្បីៗឈ្មោះដូចជា STEP,
January 2, 2021 - បច្ចេកវិទ្យា
នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 យប់មិញនេះនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បានចាក់បញ្ចាំងកម្មវិធីមួយល្បីយ៉ាងកក្រើកដែលមានឈ្មោះថា «2021 អបអរជាមួយគ្នា BY OPPO RENO5» ធ្វើឲ្យអ្នកទស្សនិកជនទស្សនាជក់ចិត្តដិតអារម្មណ៍ សើចសប្បាយតាំងពីដើមរហូតដល់ចប់ ប្លែកភ្នែក និងចំឡែកអារម្មណ៍មិនចង់ឃ្លាតពីទូរទស្សន៍ និងមិនអាចរំលងមើល Live តាមទូរស័ព្ទបានឡើយ។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះឃើញមានបទសម្ភាសន៍ចែករំលែកបទពិសោធន៍ពីបុគ្គលល្បីៗប្រចាំឆ្នាំ2020 ចំនួន 4 រូបមានដូចជា លោក កែវ សុខផេង កញ្ញា ហេង សុទ្ធនិស្ស័យ កញ្ញា អ៊ុំ សំថារ័ត្ន
January 1, 2021 - PR
បើកទំព័រឆ្នាំថ្មីភ្លាម វត្តមានរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ នឹងឡើងមកបកស្រាយបទចម្រៀងពីរោះៗដែលទើបតែចេញថ្មី ក្នុងកម្មវិធីប្រគំតន្ត្រី Boostrong Gold Medal Concert ដែលមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។ https://www.facebook.com/PNNTVCambodia/videos/3638285132896448 នេះជាលើកទីមួយហើយដែលលោក ព្រាប សុវត្ថិ អញ្ជើញមកកាន់កម្មវិធីប្រគំតន្ត្រីរបស់ភីអិនអិន។ លោកក៏បានត្រៀមរួចរាល់ជាមួយបទចម្រៀងផ្ទាល់ខ្លួនចំនួនប្រាំបទ មានដូចជាបទ ពេលណាជួបអូនម្តងទៀត ស្រណោះឆ្នាំទៅ ប្លង់រឹង កង់បី កុំរាំកៀកគ្នា។ បទទាំងនេះសុទ្ធសឹងតែជាបទនិពន្ធថ្មី និងមានការពេញនិយមស្តាប់ពីសំណាក់អ្នកគាំទ្រ។ មិនត្រឹមតែប៉ុណ្ណោះពីកម្មវិធីក៏មានការរៀបចំតុបតែងឆាកដោយតម្រូវទៅតាមអត្ថន័យនៃបទចម្រៀងដែលនឹងធ្វើអោយទស្សនិកជនប្លែកភ្នែក ប្លែកអារម្មណ៍ផងដែរទ្វេរដង។ នៅមានតារាចម្រៀងបីដួងផ្សេងទៀតដូចជា លោក គង់ ចំរើន កញ្ញា
December 31, 2020 - PR
Wow!! កាន់តែអស្ចារ្យ ឈ្នះរង្វាន់សរុបរហូតដល់ $2,000 ជាមួយការចែកស៊ីមកាត Yes 018 ចំនួន 1,000 ស៊ីមដោយឥតគិតថ្លៃ និងកាដូពិសេសៗជាច្រើនទៀត នៅក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកលនេះ រាល់ពេលដែលលោកអ្នកធ្វើការកម៉្មង់តាមរយៈ App E-GetS មានការបញ្ចុះតម្លៃរហូតដល់ 60% និងផ្ដល់ជូនការដឹកជញ្ជូនដោយឥតគិតថ្លៃទៅលើអាហារ និងសំភារៈ ពីហាងល្បីៗជាច្រើន ដូចជាហាង BURGER KING, KFC, KOI, An Cha, Yellow Cab Pizza, XIAOMI, Midea, Hotmarzz
December 31, 2020 - សិល្បៈ
នៅសល់តែ ១ថ្ងៃទៀតទេឆ្នាំ ២០២០នេះ នឹងត្រូវឆ្លងចូលឆ្នាំ២០២១ ហើយបើនិយាយពី views បទចម្រៀងរបស់ តន់ ចន្ទសីម៉ា វាពិតជាមិនគួរឲ្យជឿដែលតារាចម្រៀង វ័យក្មេងរូបនេះប្រើពេលមិនដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់មានអ្នកចូលទស្សនាសរុប រហូតដល់ទៅ 525M ។ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិចលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។ ផ្អែកតាមរបាយការណ៍ពីផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងវ័យក្មេងម្នាក់ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជា នៅឆ្នាំ២០២០នេះ មានរហូតដល់ទៅជាង 525.M លានដងឯណោះ។ ក្នុងចំណោមល្បីៗរបស់នាងគេឃើញបទ “ឡាន សារ៉ែន ” បានឈរនៅលេខរៀងទី 1
December 30, 2020 - PR
ភ្នំពេញថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០៖ ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការ ផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បានអនុវត្តគម្រោង បង្គោលអង់តែនដើម្បីសហគមន៍ សម្រាប់ទាញយកទឹកស្អាតនៅខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមឆ្ពោះទៅរកបរិស្ថានបៃតងកាន់តែទូលំទូលាយក្រោម កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ ប្រព័ន្ធបូមទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យប្រកបដោយភាពច្នៃប្រឌិតនេះ នឹងបូមទឹកចេញពី ក្រោមដី ហើយផ្ទេរទៅអាងស្តុកទឹកដ៏ធំមួយរបស់សហគមន៍ ភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ដែលមានប្រជាពលរដ្ឋជាង ៣០០គ្រួសារកំពុងរស់នៅទីនោះ ហើយពួកគាត់មានឱកាសក្នុងការប្រើប្រាស់ទឹកស្អាតពីគម្រោងនេះ។ លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (North ASEAN) នៃក្រុមហ៊ុន អ៉ីដតខូ
December 30, 2020 - PR
ជីវិតយុវវ័យ ត្រូវការភាពអ៊ូអរ និងមិនធុញទ្រាន់ ត្រូវការភាពទាន់សម័យ និងប្លែកថ្មី ហើយក៏ត្រូវការភាពរីករាយ និងស្រស់ស្រាយផងដែរ ជីវិតរស់នៅបែប CBD ជាអ្វីដែលយើងស្វែងរក និងប្រាថ្នាចង់បាន! គំរូរស់នៅលក្ខណៈភ្នំពេញ CBD ពេញ 24 ម៉ោង ផ្តល់នូវការរស់នៅទាន់សម័យ និងពោរពេញដោយភាពរីករាយ 8:00am. ក្រោកឡើងជាមួយពន្លឺព្រះអាទិត្យដ៏ស្រទន់ ថ្ងៃថ្មីត្រូវបានចាប់ផ្តើមឡើងក្រោមពន្លឺថ្ងៃដ៏ស្រទន់ រស្មីព្រះអាទិត្យនៅពេលព្រឹកព្រលឹម បានចាំងចូលក្នុងបន្ទប់តាមរយៈវាំងននបង្អួច ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាពេញមួយថ្ងៃ។ ផ្លាស់ឈុតហាត់ប្រាណ និងធ្វើលំហាត់ប្រាណជាមួយនឹងខ្យល់អាកាសស្រស់ថ្លា តាមបណ្តោយផ្លូវរត់ហាត់ប្រាណនាពេលព្រលឹម ដើម្បីថែទាំសុខភាព និងមានអារម្មណ៍ស្រស់ថ្លា។ 9:00 am. ការធ្វើដំណើរមានភាពងាយស្រួល យើងអាចធ្វើដំណើរយ៉ាងងាយស្រួល ព្រោះទីនេះស្ថិតនៅចំចំណុចប្រសព្វនៃមហាវិថីធំៗទាំងបី
December 30, 2020 - PR
ខុសប្លែកពីរឿងភាគមុនៗ ដែលបង្ហាញពីទំនាក់ទំនងស្នេហាមនោសញ្ចេតនារវាតួអង្គនីមួយៗ ប៉ុន្តែដោយឡែក សម្រាប់វត្តមានរឿងភាគថ្មីមួយរឿងនេះ គឺត្រូវបានលាយបញ្ចូលដោយសាច់រឿងឆ្លុះបញ្ចាំងពីជីវិតប្តីប្រពន្ធ។ ចំណងអាពាហ៍ពិពាហ៍ ខ្សែភាពយន្តភាគខ្មែរថ្មី ដែលជាចំណងដៃសម្រាប់ដំណាច់ឆ្នាំ ២០២០ ហើយនឹងនាំអារម្មណ៍ទស្សនិកជនឲ្យបង្វែរការតាមដានមកមើលពីខ្សែជីវិតមិត្តសំឡាញ់ទាំងបី ដែលត្រូវជួបនឹងរឿងរ៉ាវជាច្រើន។ មរកត កញ្ចនា និងរក្សា គឺជាមិត្តសំឡាញ់ជាមួយគ្នាតាំងពីរៀននៅរៀនសាកលវិទ្យាល័យ ហើយទំនាក់ទំនងដ៏ស្អិតរមួតមួយនេះ បន្តមករហូតពួកគេមានការងារធ្វើ និងគ្រួសាររៀងៗខ្លួន។ វាសឹងតែមិនគួរឲ្យជឿថា ពួកគេទាំងបីនាក់នឹងមានថ្ងៃបែកបាក់គ្នា ក៏ដោយសារតែស្នេហាត្រីកោណ កើតឡើងពីតណ្ហារបស់ព្រាននារីម្នាក់ ដែលត្រូវជាស្វាមីរបស់ មរកត។ ដូចជាគេតែងនិយាយឡើងថា មិត្តសម្លាប់មិត្តគ្នាឯង ចំណែកឯសាច់រឿងមួយនេះ វាក៏មានអត្ថន័យប្រហាក់ប្រហែលនឹងពាក្យខាងលើដែរ ដោយតួអង្គ មរកត ត្រូវទទួលរងនៅការឈឺចាប់ ដោយសារតែមិត្តសំណព្វចិត្តលួចដណ្តើមយកប្តីជាទីស្រឡាញ់របស់ខ្លួន។ ទោះវាកើតឡើង ដោយអចេតនាក៏ពិតមែន
December 30, 2020









