- Liny Chan
- PR
ក្នុងថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ដ៏សំខាន់មួយ ជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ZTE សម្រាប់ការនាំយកនូវបច្ចេកវិទ្យា 5G និងការបង្កើនសេវាគ្របដណ្ដប់ និងសមត្ថភាពបច្ចេកវិទ្យា 4G នៅទូទាំងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក សុង ចូវុន (Song Chaojun) នាយកគ្រប់គ្រងផ្នែកវិស្វកម្ម និងសេវាកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ZTE ដោយទន្ទឹមនឹងនោះក៏មាននូវវត្តមានចូលរួមរបស់គណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ZTE ផងដែរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងកាលៈទេសៈដ៏សំខាន់សម្រាប់ក្រុមហ៊ុនសែលកាត
November 11, 2020 - បច្ចេកវិទ្យា
នៅថ្ងៃទី១០ ខែវិច្ឆិកា realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានដាក់ប្រកាសជាផ្លូវការនូវrealme C15 ម៉ូឌែលដំបូងដែលមានថាមពលថ្ម6000mAhនិងការសាកលឿន18W ដែលមានតម្លៃ169ដុល្លារ និងជាជម្រើសដ៏ល្អសម្រាប់អតិថជនស្មាតហ្វូនលំដាប់ថវិកា។ ស្របពេលនេះrealme ថែមទាំងនាំមកនូវនាឡិការឆ្លាតវៃ realme Watch S ដែលមានតម្លៃ 99 ដុល្លារ សម្រាប់realme C15នឹងមានធ្វើការដាក់លក់នៅថ្ងៃទី13ខែវិច្ឆិកា ហើយ realme Watch S នឹងមានដាក់លក់ នៅថ្ងៃទី16ខែវិច្ឆិកាផងដែរ។ សម្រាប់ផ្នែកគ្រឿងបំពាក់ realme C15 ដែលមានដាក់លក់នៅទីផ្សារកម្ពុជាគឺខុសគ្នានឹងនៅទីផ្សារដទៃ ដោយមានប្រើបន្ទះឈីបSnapdragon 460 និងមានអង្គផ្ទុក 4GB+64GB ដែលអាចធ្វើអោយការប្រើប្រាស់មានភាពរលូនល្អ។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺ
November 10, 2020 - PR
នៅថ្ងៃទី ១១ ខែ ១១ នេះ ក្រុមហ៊ុនដឹកជញ្ជូន BLOC នឹងបង្កើតព្រឹត្តិការណ៏ ១១.១១ របស់ខ្លួន ដើម្បីធ្វើការផ្តល់ជូនពិសេសដល់អតិថិជន នូវកម្មវិធីលក់បញ្ចុះតម្លៃ និង ទិញ ១ ថែម ១ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្តាហាងដៃគូជាច្រើនដែលមានដូចជា៖ -Café Amazon -The Alley -Noir Coffee -Heekcaa Tea -Lucky Burger -Chicha Sanchen -Kamu -បាយឆាក្តាមកំពត -អង្គរជុំ -ឡាតង់
November 10, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០៖ ក្រុមហ៊ុន សាមសុង តែងតែផ្តោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់មនុស្សជាតិនៅពេលអនាគតឱ្យមានភាពកាន់តែទំនើប…ទាន់សម័យដើម្បីជម្រុញគុណភាពជីវិតឱ្យមានលក្ខណៈកាន់តែប្រសើរឡើងដោយដាក់អតិថិជន និងអ្នកប្រើប្រាស់សេវា ឬផលិតផលរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកជាចម្បងដោយច្នៃប្រឌិត និងផ្តល់នូវបទពិសោធន៍ផ្នែកបច្ចេកវិទ្យាឈានមុខគេក្នុងពិភពលោករបស់ខ្លួនដើម្បីធ្វើឱ្យការទំនាក់ទំងកាន់តែឆ្លាតវៃ និងមានភាពងាយស្រួលបំផុត។ ជាក់ស្តែងសម្រាប់ឆ្នាំ 2020 នេះក្រុមហ៊ុន សាមសុង បានបញ្ចេញ និងដាក់ឱ្យប្រើប្រាស់នូវផលិតផលថ្មីដ៏អស្ចារ្យ និងទទួលបានការគាំទ្រពេញពិភពលោករបស់ខ្លួនដូចជា Samsung Galaxy Tab S7 | S7+, Galaxy Watch Active 3, និង Galaxy Bud Lives ដែលទាំងនេះគឺជាឧបករណ៍ដ៏ឆ្លាតវៃដោយផ្តល់នូវអត្ថប្រយោជន៍
November 10, 2020 - PR
– Bentley ត្រឡប់មកកាន់ព្រឹត្តិការណ៍បើកបរជាក់ស្ដែងតាមរយៈកម្មវិធី ‘Toy Box’ – គ្រប់ម៉ូដែល Bentley ទាំងអស់ចូលរួមក្នុងព្រឹត្តិការណ៍នេះ – ប្រភេទ Continental GT, Flying Spur W12 និង Bentayga ថ្មី – GT Mulliner ចេញដំណើរពោរពេញទៅដោយថាមពល – រថយន្ដដែលបានជ្រើសរើសជាពិសេសពីមរត៌ករថយន្ដ (Heritage Fleet) របស់ Bentley បានផ្ដល់ជូននូវឱកាសបើកបរដ៏កម្រមាន។ – ព្រឹត្តិការណ៍ប្រព្រឹត្តទៅក្រោមពិធីសារជំងឺកូវីដយ៉ាងតឹងរ៉ឹង ដោយមាន ដំណើរការធ្វើតេស្តនៅទីតាំងផ្ទាល់
November 10, 2020 - PR
កំពូលកីឡាប្រដាល់មួយរូបប្រចាំប្រទេសកម្ពុជាគឺលោក ចាន់ រតនា ក្នុងពេលថ្មីៗនេះមិនបានឡើងសង្វៀនក្នុងការប្រកួតអាជីពក៏ពិតមែន ប៉ុន្តែគាត់នៅតែជានិមត្តរូបនៃមោទនភាពខ្មែរ និងស្មារតីប្រយុទ្ធ។ ជាមួយគ្នានេះប្រជាប្រិយភាពរបស់កីឡាកររូបនេះកាន់តែមានប្រជាប្រិយភាពខ្លាំងជាមុនទៅទៀតនៅពេលដែលគាត់បានបង្ហាញរូបភាពរបស់គាត់ជាមួយនឹង Royal Enfield។ Royal Enfield គឺជាយីហោម៉ូតូវ័យចំណាស់របស់អង់គ្លេសដែលមានអាយុកាលជិត ១២០ឆ្នាំ ហើយថ្មីៗនេះបានបានបើកជាផ្លូវការនៅកម្ពុជា ជិតនឹង MG។ ដោយបើកដំណើរការនៅក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនៃវីរុស Covid-19 ក្រុមហ៊ុនកំពុងសម្លឹងមើលដើម្បីអភិវឌ្ឍការយល់ដឹងអំពីយីហោរបស់ខ្លួននៅក្នុងប្រទេស និងបង្ហាញពីកេរដំណែលដែលមានជាយូរមកហើយ។ ឥឡូវនេះយីហោដែលផលិតនៅប្រទេសឥណ្ឌាមួយនេះ បានអភិវឌ្ឍជាអន្តរជាតិក្នុងល្បឿនយ៉ាងលឿន ហើយថែមទាំងបានក្លាយជាអ្នកដឹកនាំនៅលើទីផ្សារអន្តរជាតិមួយចំនួនរបស់ពួកគេនៅអឺរ៉ុប រួមទាំងនៅអាស៊ីដូចជា នៅកូរ៉េខាងត្បូង និងថៃដែរ។ ហើយក្នុងពេលថ្មីនេះ យីហោនេះចង់នាំយកជោគជ័យដូចគ្នានៅក្នុងប្រទេសកម្ពុជាដែរ ដោយបានជ្រើសរើសលោក ចាន់ រតនា ដែលមានបទពិសោធន៍ក្នុងការជិះ និងចូលចិត្តម៉ូតូប្រភេទកង់ធំៗ ។
November 10, 2020 - បច្ចេកវិទ្យា
តើលោកអ្នកកំពុងរង់ចាំថ្ងៃពិសេស OPPO Day មែនទេ? ពិតណាស់! នាថ្ងៃទី10-11 ខែវិច្ឆិកា នេះក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានត្រៀមនឹងរៀបចំកម្មវិធីដ៏សែនកក្រើក និងភ្ញាក់ផ្អើលសម្រាប់អតិថិជនដែលតែងតែគាំទ្រ OPPO មិនឲ្យខកចិត្ត ខកបំណងឡើយ។ ពិសេសអតិថិជនដែលនិយមគាំទ្រទូរស័ព្ទដៃស៊េរី OPPO Reno4 តែម្តងដឹងតែពញាក់អារម្មណ៍នឹកស្មានមិនដល់។ បើតាមចាំបាន អំឡុងពាក់កណ្តាលខែសីហារំលងទៅនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា គឺបានធ្វើការសម្ពោធជាផ្លូវការនូវស្មាតហ្វូនម៉ូដែល Reno4 ដ៏កក្រើក និងល្បីរន្ទឺពេញប្រទេសកម្ពុជា។ អ្វីដែលនឹកស្មានមិនដល់នោះគឺ គ្រាន់តែសម្ពោធ និងប្រកាសពីតម្លៃជាផ្លូវការមិនបានប៉ុន្មាន ស្រាប់តែអតិថិជននាំគ្នាសម្រុកទៅកក់ស្មាតហ្វូន Reno4 យ៉ាងភ្លូកទឹក ភ្លូកដីពេញៗហាងទូរស័ព្ទ
November 8, 2020 - ព័ត៌មានជាតិ
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការលេងកីឡា ឬ ការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្ដុំ និងផ្អាកការចេញចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្ដោះអាសន្ន។ ការសម្រេចបិទនេះ ក្រោយរកឃើញអង្គរក្សដែលឆ្លងកូវីដ១៩ និងជាគ្រូបង្វឹក បានមកបង្ហាត់កីឡាករ ២រូប នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិក និងបានទាក់ទងការងារផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលិក ៥នាក់ នៃមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡា។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថា « ក្រសួងសម្រេចផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និងផ្អាកដំណើរ ការចេញ ចូលបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងតាមក្រោយ »៕ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖
November 8, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតបន្ទាន់មួយ ដោយសម្រេចឲ្យបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាលប្រចាំព្រះរាជាណាចក្រកម្ពុជាមុននេះបន្តិច។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លោកជំទាវ អភិបាលនៃ គណៈអភិបាលរាជធានី-ខេត្ត មេត្តាជ្រាបថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ
November 8, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្ដីជូនដំណឹងពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ក្រសួងសម្រេចផ្អាកដំណើរការសាលារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលរយៈពេល ២អាទិត្យជាបណ្តោះអាសន្ន ដោយរង់ចាំលទ្ធផលធ្វើតេស្តរកកូវីដ ចំពោះអ្នកដែលបានទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយរដ្ឋមន្រ្តីការបរទេស និងគណះប្រតិភូហុងគ្រី។ ក្នុងសេចក្ដីជូនដំណឹងបានបង្ហាញពីមូលហេតុដែលបណ្ដាលឲ្យផ្អាកនេះ គឺដោយសារកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់មាតាបិតា និងអាណាព្យាបាលដែលមានការពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡាមិនមានលទ្ធភាពប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយពីមាតាបិតា និងអាណាព្យាបាលចំនួន ៩០០ នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី និងអ្នកដែលមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន៕
November 8, 2020









