- Liny01
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានថ្លែងថា នៅពេលនេះយើងមានដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសចុះទៅកាន់ទីតាំងដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ក្នុងនោះមានក្រុមអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា MACPP ចំនួន៩ប្រទេសកំពុងធ្វើដំណើរចុះពិនិត្យដល់ទីតាំងជាក់ស្តែងដែលរងការបំផ្លិចបំផ្លាញដោយការទម្លាក់គ្រប់បែក MK-84 និងគ្រាប់ផ្លោងដោយមិនរើសគោលដៅពីកងកម្លាំងយោធាថៃមកលើផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាពនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាយ៉ាងដូច្នេះ ក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា បេសកកម្ម និងសកម្មភាពនៃដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសចុះទៅកាន់ទីតាំងដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃនេះគឺកើតចេញពីលទ្ធផលបន្តនៃកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែន
August 10, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Wang Hongjin ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសានស៊ី និងប្រតិភូចម្រុះដែលជាវិនិយោគិនលើវិស័យទេសចរណ៍ និងសំណង់ធំៗ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ និងបទពិសោធ ព្រមទាំងស្នើសុំកិច្ចសហការគាំទ្រលើគម្រោងការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងកិច្ចសហប្រតិបត្តិថ្មីៗ និងជាប្រយោជន៍ដល់វិស័យទេសចរណ៍ជាមួយដៃគូកម្ពុជា នាទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ដល់វិស័យទេសចរណ៍ និងការបង្កើតឱកាសការងារជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានមន្ទីរ និងអបអរសាទរដល់វិនិយោគិនកម្ពុជា និងចិនដែលឈានដល់ការបណ្តាក់ទុនរួមគ្នារៀបចំបង្កើតផលិតផលទេសចរណ៍ និងខែ្សទស្សនកិច្ចប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងខេត្តសានស៊ីដែលមានប្រជាជនជាង៣០លាននាក់
August 10, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានថ្លែងថា រហូតមកទល់ពេលនេះគឺមានរយៈពេល១២ថ្ងៃហើយដែលកងកម្លាំងរបស់យើងនៅសេសសល់ចំនួន១៨នាក់ទៀតនោះពុំទាន់ត្រូវបានភាគីថៃដោះលែងនៅឡើយទេ ខណៈដែលកម្ពុជាម្តងហើយម្តងទៀតតែងតែស្នើសុំឱ្យមានការដោះលែងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវរបស់បណ្តាប្រទេសដៃគូ រួមនឹងស្ថាប័នអន្តរជាតិនានា។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាយ៉ាងដូច្នេះ ក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ គឺតែងតែទទូចទាមទាររហូតទាល់តែខាងភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយយើងមិនទុកគ្រួសាររបស់យើងណាម្នាក់ចោលសោះឡើយ ហើយកម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដោយឥតលក្ខខណ្ឌ ព្រមទាំងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC)
August 10, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសបដិសេធចំពោះសេចក្តីថ្លែងការណ៍របស់ប្រទេសថៃ ដែលចោទថាកម្ពុជាបានដាក់មីនថ្មី។ ឯកត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា ក្រសួងការបរទេស និងអន្តរជាតិសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍របស់ថៃដែលចោទប្រកាន់កម្ពុជាដាក់មីនថ្មី នៅតាមព្រំដែន។ ឯកឧត្តមបានបញ្ជាក់ថា៖« អាជ្ញាធរកម្ពុជា និងគ្រប់សកម្មភាពកំចាត់មីន និងជួយសង្គ្រោះជនពិការដោយសារមីន បានប្រកាសបកស្រាយ និងបដិសេធរួចហើយចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃនេះ»។ ឯកឧត្តមបានលើកឡើងថា រហូតមកដល់ពេលបច្ចុប្បន្ននេះពុំមានការស៊ើបអង្កេតណាមួយដែលអាចជឿរជាក់បាន និងប្រកបដោយតម្លាភាព ត្រូវបានដំណើរការពាក់ព័ន្ធនឹងឧបទ្ទវហេតុដែលបានលើកឡើងដោយភាគីថៃនោះទេ។ កម្ពុជាសូមអំពាវនាវឱ្យមានការអត់ធ្មត់ ហើយជៀសវាងនូវការចោទប្រកាន់ជាសាធារណៈដោយប្រញាប់ប្រញាល់ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយនឹងស្មារតីបទឈប់បាញ់ ដែលចូលរួមដើម្បីធ្វើការស្ថាបនាជាបន្ទាន់។ ជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា កម្ពុជាទាមទារឱ្យប្រទេសថៃគោរពដោយពេញលេញចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញកន្លងមកថ្មីៗនេះ
August 10, 2025 - PR
ភាពជាដៃគូថ្មីនេះ អនុញ្ញាតឱ្យអតិថិជនកំពង់ផែទូទាត់សេវាកម្មតាមប្រព័ន្ធឌីជីថលបានលឿនប្រកបដោយសុវត្ថិភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីធ្វើឱ្យប្រសើរឡើងនូវដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងសម្រួលការគ្រប់គ្រងទំនិញ និងពង្រីកលទ្ធភាពទទួលបានសេវា ហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្មព្រមទាំងក្រុមហ៊ុន ផ្តល់សេវាដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា។ បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ “ធនាគារ វីង ដែលជាក្រុមហ៊ុនរបស់ខ្មែរសុទ្ធសាធហើយ តែងតែ ប្តេជ្ញាចិត្តបម្រើប្រជាជនកម្ពុជាគ្រប់រូប មានសេចក្តី សោមនស្សរីករាយដែលបានសហការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញការងារ ប្រកបដោយអត្ថន័យជាមួយ កំពង់ផែផ្ទាល់ បុគ្គលិក និងម្ចាស់អាជីវកម្មដែលប្រើប្រាស់ សេវាកម្មរបស់កំពង់ផែ”។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ
August 8, 2025 - PR
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលតានតឹងនៅតាមព្រំដែនខ្មែរថៃ ធនាគារ វីង, សមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, និងសមាគមសិល្បករខ្មែរ បានរួមគ្នាបង្កើតមូលនិធិទ្រទ្រង់ ជនភៀសសឹក ដែលជាគំនិតផ្តួចផ្តើមរយៈពេលវែងត្រូវ បាន បង្កើតឡើងដើម្បីជួយដល់គ្រួសារកម្ពុជាដែលផ្លាស់ទីលំនៅ។ កាលពីថ្ងៃទី ២-៣ ខែសីហា ជំនួយលើកទីមួយត្រូវបានបញ្ជូនទៅកាន់វត្តគិរីទួលអណ្តែត ដែលជាជំរំជនភៀសសឹក ក្នុងខេត្តព្រះវិហារ ហើយ បច្ចុប្បន្នកំពុងផ្តល់ជម្រកដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេជាង ៧០០ នាក់។ កិច្ចខិតខំប្រឹងប្រែងកៀរគរជំនួយ និងថវិកា ត្រូវបានចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា ហើយ ក្រុមអ្នកស្ម័គ្រចិត្តបាន ជួបជុំគ្នា នៅចំណតរថយន្ត Royal
August 8, 2025 - PR
ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជាធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “នេះជាពេលវេលាដែលយើងជាខ្មែរតែមួយត្រូវរួមកម្លាំងសាមគ្គីគ្នា។ សូមចូលរួមជួយពួកគាត់ឱ្យរួចចាកពីទុក្ខក្នុងគ្រាមានអាសន្ននេះ ក៏ដូចជាស្ដារជីវភាពរស់នៅឱ្យបានសមរម្យជាថ្មីម្តងទៀត។” សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាបានតាមរយៈអេបធនាគារ វីង (Wing Bank) ឬក៏នៅតាមសាខាធនាគារ វីង និងភ្នាក់ងារធនាគារ វីងទូទាំងប្រទេស ដោយមិនគិតថ្លៃសេវាឡើយ។ ជាមួយគ្នានេះផងដែរ សប្បុរសជនក៏អាចបរិច្ចាគនូវគ្រឿងឧបភោគបរិភោគ ដែលមានដូចជាចំណីអាហារ និងសម្ភារៈចាំបាច់ផ្សេងៗដើម្បីទ្រទ្រង់ការរស់នៅរបស់ប្រជាជនភៀសសឹក។ សម្រាប់ការបរិច្ចាគជាចំណីអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ សប្បុរសជនអាចយកទៅប្រគល់ជូនដោយផ្ទាល់នៅតាមទីតាំងមួយចំនួនដូចជា៖ ចំណតយាន្តយន្តធនាគារ វីង, ការិយាល័យក្រុមហ៊ុន
August 3, 2025 - PR
ភ្នំពេញ, កម្ពុជា – ក្នុងការឆ្លើយតបចំពោះជនភៀសសឹកដែលរងផលប៉ះពាល់នៅតំបន់ព្រំដែន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានចាប់ផ្ដើមយុទ្ធនាការជំនួយសង្គ្រោះសំខាន់មួយ ដោយផ្តល់នូវជំនួយជាផ្ទះចល័តថ្មី ចំនួន ៥០ ខ្នង និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ចំនួន ៥០ ខ្នងទៀតទៅគ្រួសារដែលបានជួបប្រទះការបាត់បង់ទីលំនៅ។ ការចាប់ផ្ដើមនេះជាផ្នែកមួយនៃយុទ្ធនាការធំមួយដែលនឹងមានបន្តទៀត រួមមានការប្រមូលមូលនិធិ ដើម្បីផ្តល់ការគាំទ្រយ៉ាងយូរអង្វែង និងស្ថេរភាពទៅសហគមន៍ដែលរងផលប៉ះពាល់។ ផ្ទះចល័តទាំងនេះ ត្រូវបានរចនាឡើងអោយមាន ស្ថេរភាព និងងាយស្រួលក្នុងការរស់នៅ ដើម្បីជាទីស្នាក់អាស្រ័យភ្លាមៗដល់គ្រួសារដែលរងផលប៉ះពាល់។ យុទ្ធនាការមួយនេះបានបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះប្រទេសជាតិ និងប្រជាជនខ្មែរ ស្របតាមយុទ្ធសាស្ត្រ “ការធ្វើអោយពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។ លោក Andy Hewson
August 1, 2025 - PR
នៅពេលនិយាយអំពីការទិញរថយន្តថ្មី ភាគច្រើនអ្នកទិញគឺមិនត្រឹមតែគិតអំពីតម្លៃដើមប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏គិតទៅដល់តម្លៃហាងឆេងលើទីផ្សារបន្ទាប់ពីប្រើប្រាស់រយៈពេលវែងផងដែរ ជាពិសេសគឺតម្លៃលក់ចេញបន្ត (resale value)។ កត្តាចម្បងត្រូវពិចារណាពេលទិញរថយន្តថ្មីមានដូចជា៖ ភាពល្បីល្បាញនៃម៉ាកយីហោ, ទំនុកចិត្តទៅលើគុណភាពរថយន្ត, តម្លៃ និងការឌីស្សាញរថយន្តដែលបានដើរតួយ៉ាងសំខាន់ ក៏ប៉ុន្តែកត្តាសំខាន់មួយដែលមានឥទ្ធិពលខ្លាំងជាងនេះទៅទៀត នោះគឺមជ្ឈមណ្ឌលផ្នែកសេវាកម្មក្រោយពេលលក់។ សមត្ថភាពរបស់ម៉ាកយីហោនីមួយៗក្នុងការគាំទ្រទៅដល់អតិថិជនរបស់ខ្លួនលើការថែទាំនិងជួសជុលគឺជារឿងដ៏សំខាន់ចំពោះលក្ខខណ្ឌនៃការទិញរថយន្តថ្មីដែលមានឥទ្ធិពលខ្លាំងសម្រាប់អ្នកប្រើប្រាស់។ សេវាកម្មក្រោយពេលលក់ គឺរួមបញ្ចូលរឿងគ្រប់យ៉ាងដែលម្ចាស់រថយន្តនឹងទទួលបានជាបទពិសោធន៏ក្នុងអំឡុងពេលប្រើប្រាស់មានដូចជា៖ ការគាំទ្រលើសេវាកម្មថែទាំនិងជួសជុល, ការផ្គត់ផ្គង់គ្រឿងបន្លាស់បានគ្រប់គ្រាន់, ការរ៉ាប់រងលើការធានា និង មានគុណភាពខ្ពស់លើផ្នែកសេវាកម្មអតិថិជន។ អ្នកទិញរថយន្តតែងតែយល់ថា ការក្លាយជាម្ចាស់រថយន្តថ្មីគឺមិនបានបញ្ចប់ត្រឹមការទិញរថយន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចាប់ផ្តើមនិងគិតគូរយ៉ាងម៉ត់ចត់អំពីលក្ខខណ្ឌក្នុងការថែទាំរថយន្តរបស់ខ្លួនរយៈពេលវែងជាមួយក្រុមហ៊ុន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនរថយន្តថ្មីដែលបានវិនិយោគខ្លាំងលើសេវាកម្មក្រោយពេលលក់បានយ៉ាងល្អ តែងតែធ្វើឱ្យតម្លៃលក់ចេញបន្តរបស់អ្នកប្រើប្រាស់មានស្ថេរភាព និង រក្សាតម្លៃបានខ្ពស់ជាងរថយន្តដែលទិញពីក្រុមហ៊ុនមិនមានមជ្ឈមណ្ឌលសេវាកម្មថែទាំត្រឹមត្រូវ។ នេះដោយសារតែ អ្នកទិញរថយន្តបន្តពីអ្នកប្រើប្រាស់ក៏បានគិតគូរពីទំនុកចិត្តលើក្រុមហ៊ុនដែលពួកគេបានស្គាល់ និង ត្រូវការការគាំទ្រថែទាំដោយជាងបច្ចេកទេស និង
August 1, 2025 - PR
ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៩គោលដៅក្នុងខេត្តទាំងពីរដែលជម្លៀសចេញពីសមរភូមិក្តៅ។ បើទោះជាមានបទឈប់បាញ់រវាងរដ្ឋាភិបាលកម្ពុជា-ថៃ បានចូលជាធរមានហើយ នៅម៉ោង១២៖០០យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បេសកកម្មរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមសហការជាមួយអាជ្ញាធរខេត្តទាំងពីរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនជនភៀសសឹករបស់យើងដែលកំពុងស្នាក់ជំរុំសុវត្ថិភាព។ ចុះសមរភូមិផ្ទាល់គ្រប់គោលដៅទាំង ៩មណ្ឌលសុវត្ថិភាពអ្នកឧកញ៉ា ឡេង
July 29, 2025









