- Liny01
- PR
ភ្នំពេញ៖ ដើម្បីបង្ហាញពីការដឹងគុណ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្រុមហ៊ុនហនុមានបានប្រកាសឧបត្ថម្ភថវិកាជាលើកទី២តាមរយៈរាជរដ្ឋាភិបាលចំនួន US$300,000 បន្ថែមទៀត បន្ទាប់ពីការបរិច្ចាគលើកទី 1 ចំនួន 200លានរៀល (ស្មើនឹង ៥ម៉ឺនដុល្លារ) កាលពីថ្ងៃទី02 មិថុនា 2025។ សរុបថវិកាទាំងពីរលើក ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឧបត្ថម្ភចំនួន $350,000(សាមសិបប្រាំម៉ឺនដុល្លារអាមេរិក)។ ការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ប្រកបដោយស្មារតីសាមគ្គីភាពជាតិយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជាមួយវីរកងទ័ពកម្ពុជាយើង ដែលកំពុងតែបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ហើយក៏ជាការបញ្ជាក់នូវស្មារតី “ខ្មែរស្រលាញ់ខ្មែរ” ដែលជាប្រភពនៃភាពរឹងមាំក្នុងសង្គមជាតិយើង និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ វីរកងទ័ពជួរមុខសុខចិត្តពលីជីវិត
July 29, 2025 - PR
ពិតជាកោតសរសើរក្រុមហ៊ុន GANZBERG បានចុះទៅជំរំផ្ទាល់ចែកជូនដល់បងប្អូនជនភៀសសឹកក្នុងនោះរួមមានអង្ករ សរុប 220តោន កន្ទេល 10,000 ភួយ 10,000 និងភេសជ្ជៈ 6000 កេស ដើម្បីបន្តផ្តល់កំលាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាវីរកងទ័ពជួរមុខកម្ពុជា។ នេះគឺពិតជាកោតសរសើរ ដល់ក្រុមហ៊ុន GANZBERG ជាខ្លាំង សម្រាប់ទឹកចិត្តសប្បុរស ដ៏អរស្ចារ្យមួយនេះ។ ក្រុមហ៊ុន «ហ្គេនស៍បឺគ» ក៏បានចូលរួមឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារ បូរណភាពទឹកដីកម្ពុជាផងដែរ។ ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន «ហ្គេនស៍បឺគ» គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជា ដ៏អង់អាចក្លាហានរបស់កម្ពុជា
July 29, 2025 - PR
(ឧត្តរមានជ័យ)៖ នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកពិសាកម្ពុជាចំនួន ៧៥០០ កេស មកចែកជូនដោយផ្ទាល់ដល់ប្រជាជនដែលភៀសខ្លួនមកទីទួលសុវត្ថិភាព ស្ថិតនៅតំបន់ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានខ្នះខ្នែងចែកជូនទឹកពិសាកម្ពុជា ទៅដល់ប្រជាជនជាច្រើនគ្រួសារ ដែលបានជម្លៀសចេញពីតំបន់ក្តៅគគុកតាមបន្ទាត់ព្រំដែន ដែលជំហរឧបត្ថម្ភបន្តបន្ទាប់នេះ បង្ហាញច្បាស់ពីស្មារតីរួបរួមគ្នា សាមគ្គីជួយយកអាសារគ្នាដល់បងប្អូនខ្មែរ ដែលកំពុងមានទុក្ខលំបាក ហើយក៏ជាសញ្ញានៃការផ្តល់កម្លាំងចិត្តធំមួយទៅដល់បងប្អូនកងទ័ពជួរមុខ ដែលឈរជើងការពារព្រំដែនដោយភាពអង់អាចក្លាហាន។ ប្រកាន់ខ្ជាប់នូវឆន្ទៈមោះមុតក្នុងនាមជាខ្មែរដូចគ្នា មានតួនាទីចូលរួមដើម្បីជាតិ ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង
July 26, 2025 - PR
នៅថ្ងៃសៅរ៍ ទី២៦ខែកក្កដានេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមចាត់ចែងដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចម្អិនម្ហូបអាហាររៀបចំផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកគោលដៅវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមាន ២០៧៩គ្រួសារ ជម្លៀសពីកន្លែងកំពុងមានជម្លោះដែលទាហានថៃបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ ក្រោយក្រុមការងារដាំបាយ និងចម្អិនម្ហូបឆ្អិនរួចរាល់មក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំដួសជូនដោយផ្ទាល់ដៃតែម្តង បង្ហាញពីការសាមគ្គីភាពគ្នាជាធ្លុងមួយ ក្នុងមហាគ្រួសារខ្មែរ។ សូមជម្រាបជូនថា បេសកកម្មក្នុងស្មារតីជាតិនិយមនាគ្រានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដាក់ចេញបេសកកម្មឲ្យក្រុមការងារយុវជនរៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងចំនួន ៥ទីតាំងមានប្រជាពលរដ្ឋជាង
July 26, 2025 - ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងឈរនៅជាមួយបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលជម្លៀសពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំធ្វើម្ហូបអាហារ និងផ្គត់ផ្គង់សម្ភារៈចាំបាច់មួយចំនួនដល់ពុកម៉ែបងប្អូនរបស់យើង។ ស្ថិតនៅសមរភូមិក្តៅខេត្តឧត្តរមានជ័យ ក្នុងគ្រានេះ អ្នកឧកញ៉ា បានរៀបចំក្រុមការងារ ៥ទីតាំងក្នុងស្មារតីឆន្ទៈតែមួយខ្មែរតែមួយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំទីទួលសុវត្ថិភាព ហើយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ជាច្រើននាក់ ក្រោមការបញ្ជាផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបំពេញការងារយ៉ាងសកម្មញ៉ាប់ដៃញ៉ាប់ជើងរៀបចំអំចិនម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់ដែលជម្លៀសតំបន់ក្តៅ។ ឈរលើស្មារតីជាតិនិយមនាពេលនេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ កំពុងនៅក្បែរបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ រៀបចំម្ហូបអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត ដែលបេសកកម្មនេះមានរយៈពេល ៣ខែ ជូនប្រជាពលរដ្ឋ ដែលមានទាំងចាស់ជរា កុមារ និងស្រ្ដីមានផ្ទៃពោះផងដែរនោះ បានភៀសសឹកទៅកាន់ទីសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ៕
July 26, 2025 - ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះ បានចេញសេចក្ដីអំពាវនាវ សប្បុរសជន ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។ (រូបតំណាង) នៅក្នុងសេចក្ដីអំពាវនាវ រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុង ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត
July 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៖ «ស្ថានភាពនៅខេត្តកោះកុង ដោយកម្លាំងវីរកងទ័ពយើងនៅឈរជើងនៅទីតាំងដដែលដោយមិនមានការផ្ទុះអាវុធនោះទេ ប៉ុន្តែស្ថានភាពបានតានតឹងដោយសារតែសកម្មភាពកងទ័ពឈ្លានពានថៃ តាមរយៈការត្រៀមចល័តនាវាចូលចន្លោះកោះកូត កោះឆាង ចំនួន ០៤គ្រឿងបន្ថែមទៀត សរុបទាំងអស់ចំនួន ០៨គ្រឿង។ នេះជាទង្វើប្រកបដោយអរិភាពរបស់កងទ័ពឈ្លានពានថៃ ដែលរំលោភបំពានដោយផ្ទាល់មកលើដែនអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ»៕ ប្រភព៖ ក្រសួងព័ត៌មាន
July 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា ៖ «ការដើរជាន់មីនរបស់ទាហានថៃ បណ្តាលឲ្យដាច់ជើង និងរងរបួសមួយចំនួននោះ គឺជាការរៀបចំទុកជាមុនពីសំណាក់ថៃខ្លួនឯង ដើម្បីយកជាលេសធ្វើការឈ្លានពាន និងបាញ់ប្រហារមកលើកម្ពុជា ខណៈសកម្មភាពនេះគឺជាទង្វើដ៏ឃោឃៅ ដែលកម្ពុជាមិនអាចទទួលយកបាននោះឡើយ»៕ ប្រភព៖ ក្រសួងព័ត៌មាន
July 26, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «ការពង្រីកការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាចេញពីតំបន់មានទំនាស់ មកតំបន់គ្មានទំនាស់ ជាការបង្ហាញពីចេតនាឈ្លានពានទឹកដីកម្ពុជាទាំងមូល ដែលមានការគ្រោងទុកយ៉ាងជាក់លាក់»៕ ប្រភព៖ ក្រសួងព័ត៌មាន
July 26, 2025 - PR
ក្រុមហ៊ុន «ហ្គេនស៍បឺគ» នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រកាសចូលរួមឧបត្ថម្ភដល់បងប្អូនប្រជាជនភៀសសឹក ដែលបានរត់ភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយសារកងទ័ពឈ្លានពានរបស់ថៃ នូវអង្ករប្រមាណ ១០០តោន និងភេសជ្ជៈចំនួន ៣០០០កេស ដើម្បីជួយសម្រាលនូវទុក្ខលំបាក ដល់បងប្អូនដែលកំពុងជួបប្រទះជាក់ស្ដែងនៅពេលនេះ ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ជម្លោះតាមបណ្ដោយព្រំដែននេះ បណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់ បាននឹងកំពុងភៀសខ្លួនចេញចោលផ្ទះសំបែង ចេញពីភូមិឋាន និងពីតំបន់រងគ្រោះនានាតាមបណ្ដោយព្រំដែន ដើម្បីរកកន្លែងសុវត្ថិភាព៕
July 25, 2025









